យល់ដឹង៖ មនុស្សប្រុសសម័យនេះភាគច្រើនចាប់អារម្មណ៍ទៅលើតែមនុស្សស្រី ដែលមានអាយុបងទេ ហេតុនេះហើយបានជាធ្វើឱ្យមនុស្សមួយចំនួន តែងតែមានចម្ងល់ថា មនុស្សស្រីក្មេងៗ ឬមនុស្សស្រីអាយុស្របាលគ្នាហេតុអ្វីមនុស្សប្រុសមិនស្រលាញ់ និងមិនចាប់អារម្មណ៍លើអញ្ចឹង តើវាមកពីមូលហេតុអ្វីទៅ?ព្រោះថាមនុស្សស្រីដែលមានអាយុបង សម្រស់ក៏មិនសូវស្រស់ស្អាត ម្យ៉ាងវិញទៀត ចរិតក៏តឹងតែងទៀតតែបែរមនុស្សប្រុសសម័យនេះ ភាគច្រើនតែងចាប់អារម្មណ៍លើជាខ្លាំងទៅវិញ។
មូលហេតុដែលធ្វើឱ្យមនុស្សប្រុសម័យនេះភាគច្រើនពេញចិត្តតែចំពោះមនុស្សស្រី ដែលមានអាយុបងនោះគឺវាអាចមកពីមនុស្សស្រី ដែលមានអាយុបង អាចនឹងមានចំណុចទាក់ទាញជាច្រើន ដែលមនុស្សស្រីវ័យក្មេង និងមនុស្សស្រីអាយុស្របាលនឹងមនុស្សប្រុសមិនមាន ទើបជាហេតុធ្វើឱ្យមនុស្សស្រីអាយុបងតែងតែមានភាពលេចធ្លោខ្លាំងជាង លើសពីនេះ មនុស្សស្រីអាយុច្រើន អាចមានបទពិសោធន៍ជីវិតច្រើននិងជាមនុស្សស្រីម្នាក់ដែលមានភាពចាស់ទុំ ហើយងាយស្រួលនិយាយគ្នាដោយមានហេតុផលដែលខុសឆ្ងាយពីមនុស្សស្រីមានវ័យតិច ដែលមានតែចរិតកូនក្មេង ងាយនឹងធ្វើឱ្យមនុស្សប្រុសឆាប់ធុញទ្រាន់។
អញ្ចឹងហើយ មិនចាំបាច់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សស្រីអាយុបង តែងតែអាចទាក់ទាញ ខ្លាំងជាងមនុស្សស្រីដែលមានអាយុតិច ឬអាយុស្របាលនឹងមនុស្សប្រុស ព្រោះថាមនុស្សស្រីដែលមានអាយុបង អាចនឹងជាមនុស្សស្រីម្នាក់ដែលពូកែនិងមានភាពឯករាជ្យខ្លាំងនៅក្នុងខ្លួន ដែលអាចធ្វើឱ្យមនុស្សប្រុសបានរៀនសូត្រតាម ជាពិសេស អាចធ្វើឱ្យជីវិតមនុស្សប្រុស ទទួលបានភាពរីកចម្រើនលឿន។
ជារួមមក មូលហេតុដែលធ្វើឱ្យមនុស្សប្រុសសម័យនេះភាគច្រើនពេញចិត្តតែចំពោះមនុស្សស្រីអាយុបងនោះ ក៏ដោយសារតែចំណុចទាក់ទាញជាច្រើនដូចដែលបានរៀបរាប់ពីខាងលើ ដែលមនុស្សស្រីអាយុតិច ឬអាយុស្របាលនឹងមនុស្សប្រុសគ្មានទើបជាហេតុធ្វើឱ្យមនុស្សប្រុស ពេញចិត្តតែចំពោះមនុស្សស្រី ដែលមានអាយុបងពួកគេបែបនេះ៕
ប្រភព៖ psychologytoday