កុំរង់ចាំទៀតអី! សញ្ញាបង្ហាញថាបើគេចាកចេញហើយ គ្មានថ្ងៃវិលរកអ្នកវិញឡើយ - TrueID

កុំរង់ចាំទៀតអី! សញ្ញាបង្ហាញថាបើគេចាកចេញហើយ គ្មានថ្ងៃវិលរកអ្នកវិញឡើយ

April 27, 2022

ស្នេហា៖មនុស្សពីរនាក់ដែលធ្លាប់តែស្រលាញ់គ្នា ច្បាស់ជាពិបាកកាត់ចិត្តពីគ្នាខ្លាំងណាស់អ្នកខ្លះក៏អាចកាត់ចិត្តបាន ហើយចំណែកអ្នកខ្លះទៀត ក៏នៅតែមានសង្ឃឹមថានឹងអាចវិលត្រឡប់មកត្រូវរ៉ូវគ្នាវិញព្រោះតែមិនទាន់អាចកាត់ចិត្តបាន។

ជាងនេះទៅទៀតវាជារឿងដែលល្អប្រសិនបើមនុស្សបែកគ្នាហើយ នៅតែវិលមកត្រូវរ៉ូវគ្នាវិញ តែបើម្ខាងអស់ចិត្តទៅហើយគឺពិបាកណាស់ ម្យ៉ាងបើបន្ទាប់ពីគេចាកចេញទៅ មានសញ្ញាទាំងអស់នេះឡើងមក មិនចាំបាច់រំពឹងរង់ចាំគេ ថាគេអាចនឹងវិលមករកអ្នកទេ ព្រោះគេបានកាត់អ្នកចេញពីជីវិតគេហើយ។

កុំរង់ចាំទៀតអី! សញ្ញាបង្ហាញថាបើគេចាកចេញហើយគ្មានថ្ងៃត្រឡប់រកអ្នកវិញឡើយ៖

១.មិនដែលចង់ដឹងសុខទុក្ខអ្នក

រូបតំណាង
រូបតំណាង

មនុស្សបើគេនៅតែស្រលាញ់ នៅតែចង់វិលមករកអ្នកវិញ មិនថាបែកគ្នាទៅឆ្ងាយប៉ុណ្ណានោះទេ គឺគេនៅតែនឹកគិតនិងតែងតែចង់ដឹងសុខទុក្ខអ្នកជានិច្ច ជាពិសេសពេលដែលគ្មានគេនៅក្បែរដូចមុន តែបើបន្ទាប់ពីបែកគ្នាហើយគេមិនដែលចង់ដឹងសុខទុក្ខរបស់អ្នក សូម្បីតែរំលឹកឈ្មោះអ្នកនោះ គឺបានន័យថាគេគ្មានថ្ងៃវិលមករកអ្នកវិញឡើយព្រោះគេបានកាត់អ្នកចេញពីជីវិតគេបាត់ទៅហើយ។

២. ជីវិតគេស្រស់ស្រាយជាងមុន

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកមើលឃើញថាជីវិតគេស្រស់ស្រាយ និងរីករាយជាងមុន អ្នកគួរតែដោះលែងគេ ហើយក៏ដោះលែងខ្លួនឯងចេញពីគេផងទៅ ព្រោះបើគេចាកចេញពីអ្នក គេល្អប្រសើរជាងមុន គឺបានន័យថាគ្រប់ពេលដែលគេនៅជាមួយអ្នក គេមិនសប្បាយចិត្តឡើយអញ្ចឹងហើយ មិនបាច់រង់ចាំនាំតែខាតពេលទៀតទេ កាត់ចិត្តទៅ។

៣. គេគ្មានប្រតិកម្មអ្វីនៅពេលដែលឃើញអ្នក

រូបតំណាង
រូបតំណាង

មនុស្សពីរនាក់ដែលបែកគ្នាហើយបើនៅមានចិត្តស្រលាញ់គ្នា​ រាល់ពេលដែលបានជួប ឬឃើញគ្នាគឺពួកគេធ្វើខ្លួនមិនត្រូវឡើយព្រោះតែម្នាក់ៗនៅតែនឹកនាដល់គ្នាទៅវិញទៅមក ដល់ពេលជួបគ្នា មិនដឹងថាត្រូវធ្វើអ្វីមុនខុសប្លែកពីមនុស្សដែលចាកចេញទៅហើយ គ្មានថ្ងៃត្រឡប់ គឺគេនឹងធ្វើខ្លួនដូចជាមនុស្សមិនធ្លាប់ស្គាល់គ្នា រាល់ពេលដែលបានជួបអ្នក។

៤. គេមានអ្នកថ្មី

រូបតំណាង
រូបតំណាង

ការដែលគេទទួលយកអ្នកថ្មីឬបង្ហាញមុខអ្នកថ្មីបន្ទាប់ពីបែកគ្នាជាមួយនឹងអ្នកនោះ គឺបានន័យថាគេបានកាត់អ្នកចេញពីជីវិតគេជាយូរណាស់មកហើយទើបគេទទួលយកអ្នកថ្មីមកជំនួសអ្នក អញ្ចឹងហើយ មិនបាច់រំពឹងថាគេនៅតែស្រលាញ់ឬនៅតែចង់វិលមករកអ្នកវិញទេ ព្រោះបើអ្នកនៅតែរំពឹង និងរង់ចាំគេទៀត អ្នកមានតែទទួលបានការឈឺចាប់តែប៉ុណ្ណោះ៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...