៣ចំណុចដែលមនុស្សស្រលាញ់អ្នក តែងបដិសេធនឹងអ្នក - TrueID

៣ចំណុចដែលមនុស្សស្រលាញ់អ្នក តែងបដិសេធនឹងអ្នក

December 16, 2022

ស្នេហា៖មនុស្សស្រីត្រូវដឹង មិនមែនឱ្យតែមនុស្សប្រុសដែលយល់ស្របតាមអ្នកគ្រប់យ៉ាងគេសុទ្ធតែស្រលាញ់អ្នកពិតប្រាកដឡើយ ព្រោះមនុស្សដែលស្រលាញ់អ្នកពិតប្រាកដគេតែងតែចង់ឱ្យអ្នកបានល្អ ទើបមនុស្សដែលស្រលាញ់អ្នកពិត គេមិនយល់ស្របតាមអ្នកគ្រប់យ៉ាងឡើយ។

ដូច្នេះហើយមនុស្សស្រីកុំគិតថាគេមិនស្រលាញ់ខ្លួនអីនៅពេលដែលគេបដិសេធនឹងអ្នក ជាមួយនឹងចំណុចមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះព្រោះថាការដែលគេបដិសេធនូវចំណុចទាំងនេះជាមួយអ្នក គឺវាបង្ហាញឱ្យអ្នកបានឃើញថា គេពិតជាស្រលាញ់អ្នកហើយក៏ចង់ឱ្យអ្នកបានល្អដូចគ្នា។

៣ចំណុចដែលមនុស្សស្រលាញ់អ្នកតែងបដិសេធនឹងអ្នក៖

១. មិនឱ្យអ្នកចាយវាយខ្ជះខ្ជាយ

រូបតំណាង
រូបតំណាង

កុំទាន់អាក់អន់ស្រពោនចិត្តអី នៅពេលដែលមនុស្សប្រុសមិនតាមចិត្តអ្នក និងមិនបណ្តោយឱ្យអ្នកចាយវាយខ្ជះខ្ជាយតាមចិត្តអ្នកនោះគឺមិនមែនមកពីគេមិនស្រលាញ់អ្នក ឬខ្លាចអ្នកចាយលុយគេអស់នោះទេ ដោយសារតែគេចង់ឱ្យអ្នកល្អចង់ឱ្យអ្នកចេះទុកដាក់ សន្សំសំចៃខ្លះព្រោះការចាយវាយខ្ជះខ្ជាយ វាជាទម្លាប់មិនល្អមួយសម្រាប់មនុស្សស្រី។

២. មិនឱ្យអ្នកគិតច្រើន

រូបតំណាង
រូបតំណាង

មនុស្សដែលស្រលាញ់អ្នកពិតគេមិនយល់ស្របឱ្យអ្នកក្លាយជាមនុស្សស្រីដែលចូលចិត្តគិតច្រើន ឬសង្ស័យច្រើនឡើយមិនមែនគេខ្លាចអ្នកតាមទាន់គេក្បត់ចិត្តអ្វីនោះទេ ដោយសារតែមនុស្សដែលគេស្រលាញ់អ្នកពិត គេមិនដែលចង់ឃើញអ្នកកើតទុក្ខ ឬគិតច្រើនដោយសារតែគេឡើយ ទើបគេមិនចូលចិត្តឱ្យអ្នកគិតផ្តេសផ្តាសច្រើនតែម្នាក់ឯង។

៣.មិនឱ្យអ្នកពឹងផ្អែកលើគេគ្រប់យ៉ាង

រូបតំណាង
រូបតំណាង

ជាការពិត មនុស្សស្រីនៅពេលដែលមានមនុស្សប្រុសម្នាក់ស្រលាញ់គេខ្លាំងគេនឹងចាប់ផ្តើមក្លាយជាមនុស្សស្រីទន់ជ្រាយម្នាក់ភ្លាម ធ្វើអ្វីក៏ចាំតែពឹងផ្អែកលើមនុស្សប្រុសទើបជាហេតុធ្វើឱ្យមនុស្សប្រុសដែលស្រលាញ់អ្នក គេមិនយល់ស្រប ឱ្យអ្នកពឹងផ្អែកលើគេខ្លាំងពេកនោះទេហើយក៏តែងតែបដិសេធនូវរឿងណា ដែលគេគិតថាអ្នកអាចធ្វើបានដោយខ្លួនឯង ព្រោះតែចង់ឱ្យអ្នកក្លាយជាមនុស្សរឹងមាំ៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...