មនុស្សស្រីឆ្លាតតែងឆ្លើយបែបនេះ ពេលសង្សារថ្មីសួរទាក់ទងនឹងសង្សារចាស់ - TrueID

មនុស្សស្រីឆ្លាតតែងឆ្លើយបែបនេះ ពេលសង្សារថ្មីសួរទាក់ទងនឹងសង្សារចាស់

January 27, 2022

ស្នេហា៖ នៅក្នុងទំនាក់ទំនងស្នេហាមួយប្រសិនបើលើករឿងអតីតកាលយកមកនិយាយ ជៀសមិនផុតឡើយ គឺប្រាកដជាមានបញ្ហា និងមានការអាក់អន់ចិត្តចំពោះគ្នាជាក់ជាមិនខានប៉ុន្តែប្រសិនបើអ្នក មិនអាចហាមឃាត់សង្សារថ្មីអ្នក មិនឱ្យរំលឹក ឬសួរនាំពីរឿងរ៉ាវពីអតីតកាលអ្នកបានទេនោះ អ្នកត្រូវចេះរកវិធីសាស្ត្រ ក្នុងការឆ្លើយសំណួរដែលសង្សារថ្មីអ្នកសួរ។

ហេតុនេះហើយប្រសិនបើសង្សារថ្មីរបស់អ្នក គេតែងតែសួរនាំ ឬចង់ដឹងរឿងរ៉ាវរវាងអ្នកនិងសង្សារចាស់អ្នកនោះអ្នកត្រូវតែមានភាពវៃឆ្លាត ក្នុងការឆ្លើយនូវអ្វីដែលសង្សារថ្មីអ្នកសួរ បើទោះជាត្រូវកុហកក៏ដោយ ព្រោះរបៀបនៃការឆ្លើយដូចដែលបានរៀបរាប់នៅខាងក្រោមនេះ វាជាវិធីសាស្ត្រដ៏ល្អក្នុងការទប់ទល់ម្យ៉ាងវិញទៀត ការឆ្លើយបែបនេះ វានឹងមិនធ្វើឱ្យសង្សារថ្មីអ្នកហ៊ានសួរនាំអ្នក ម្តងទៀតឡើយ។

មនុស្សស្រីឆ្លាតតែងឆ្លើយបែបនេះពេលសង្សារថ្មីសួរទាក់ទងនឹងសង្សារចាស់៖

១. រឿងកើតឡើងយូរដែរ អូនភ្លេចអស់ហើយ

រូបតំណាង
រូបតំណាង

ស្រីៗត្រូវចេះឆ្លាតប្រសិនបើសង្សារថ្មីរបស់អ្នក តែងតែសួរនាំចង់ដឹងពីទំនាក់ទំនងកាលនៅជាសង្សាររវាងអ្នក និងសង្សារចាស់អ្នកនោះអ្នកត្រូវតែឆ្លើយថាអ្នកមិនបានចាំអ្វីទាំងអស់ ព្រោះរឿងកើតឡើងយូរណាស់ដែរហើយ ម្យ៉ាងក៏គ្មានអ្វីដែលសំខាន់ត្រូវចងចាំដែរដោយអ្នកគ្រាន់តែឆ្លើយបែបនេះហើយ វានឹងធ្វើឱ្យសង្សារថ្មីអ្នក ប្រាកដជាលែងហ៊ានសួរអ្នកទៀត លើសពីនេះ វាក៏មិនធ្វើឱ្យទំនាក់ទំនងស្នេហាអ្នកនឹងសង្សារថ្មីអ្នក មានបញ្ហានឹងគ្នាដែរ។

២. គេមិនល្អដូចបងទេ

រូបតំណាង
រូបតំណាង

នៅពេលដែលសង្សារថ្មីរបស់អ្នកតែងតែសួរពាក់ព័ន្ធទៅនឹងសង្សារចាស់របស់អ្នកនោះ ចម្លើយដ៏ល្អបំផុតសម្រាប់មនុស្សស្រីឆ្លាតវៃ គួរតែឆ្លើយដាក់សង្សារថ្មីនោះ គឺប្រាប់គេថាបងល្អជាងសង្សារចាស់អូនឆ្ងាយណាស់ ដល់ពេលនោះ សង្សារថ្មីអ្នក គេនឹងបានធូរចិត្តហើយក៏លែងចង់សួរទៀតដែរ។ ព្រោះនៅពេលដែលសង្សារថ្មីអ្នក គេតែងតែសួរនាំទាក់ទងទៅនឹងសង្សារចាស់របស់អ្នក បានន័យថាគេគ្រាន់តែចង់ដឹងថាគេអាចល្អគ្រប់គ្រាន់ ឬល្អជាងសង្សារចាស់របស់អ្នកឬក៏អត់តែប៉ុណ្ណោះអញ្ចឹងហើយ មិនចាំបាច់វែងឆ្ងាយអ្វីទៀត ដែលនាំតែមានបញ្ហានឹងគ្នាទេ ឆ្លើយតែបែបនេះទៅ គេច្បាស់ជាឈប់សួរទៀត។

៣. មានអនុស្សាវរីយ៍ជាមួយគ្នាច្រើនដែរតែសំខាន់ពេលនេះអូនមានបង

រូបតំណាង
រូបតំណាង

អ្វីដែលធ្វើឱ្យសង្សារថ្មីរបស់អ្នក ​សួរនាំនិងតែងតែចង់ដឹងលឺ រឿងរ៉ាវពាក់ព័ន្ធទៅនឹងសង្សារចាស់របស់អ្នកនោះ គឺព្រោះតែគេចង់ដឹងថា អ្នកមានក្តីសុខជាងពេលដែលបាននៅជាមួយសង្សារចាស់ឬក៏អត់ ដូច្នេះហើយ អ្នកគ្រាន់តែប្រាប់ថា អនុស្សាវរីយ៍រវាងអ្នកនិងសង្សារចាស់ប្រាកដជាមានច្រើន មិនថាជារឿងមានក្តីសុខ ឬក៏រឿងធ្វើឈឺចាប់នោះទេ ក៏ប៉ុន្តែបងមិនចាំបាច់ខ្វល់ច្រើនទៀតនោះទេ សំខាន់នៅពេលនេះអូនមានបងនៅក្បែរខ្លួន អញ្ចឹងហើយ គ្មានអ្វីដែលត្រូវគិតអំពីរឿងដែលកន្លងហួសហើយនោះទេ។ ដោយការឆ្លើយបែបនេះហើយ​ វាមិនត្រឹមតែមិនធ្វើឱ្យទំនាក់ទំនងស្នេហាមានបញ្ហានឹងគ្នាទេ សង្សារថ្មីអ្នក គេនឹងឈប់សួរនាំ រឿងរ៉ាវពាក់ព័ន្ធទៅនឹងសង្សាចាស់អ្នកទៀត៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...