វិធី​ធ្វើ​ឲ្យ សង្សារចាស់​ ស្តាយ​ក្រោយ​ បន្ទាប់ពី​គេ​បាន បោះ​បង់អ្នក​ - TrueID

វិធី​ធ្វើ​ឲ្យ សង្សារចាស់​ ស្តាយ​ក្រោយ​ បន្ទាប់ពី​គេ​បាន បោះ​បង់អ្នក​

January 8, 2021

ស្នេហា៖  គ្មាននរណាម្នាក់ សប្បាយចិត្ត​ និងពេញចិត្ត នោះទេ នៅពេលដែល ឃើញមនុស្សដែល ខ្លួនស្រលាញ់និយាយពាក្យថា បែកគ្នានោះ។ប៉ុន្តែ ចំពោះការបែក គ្នាខ្លះ យើងមិនចាំបាច់ ត្រូវចំណាយពេល ខូចចិត្ត ច្រើនពេក នោះទេ ព្រោះថា ពេលខ្លះ ការបែកគ្នាតែងតែមាន លេសនេះ លេសនោះ ដើម្បីបាន បែកគ្នា ជាមួយអ្នកតែប៉ុណ្ណោះ។ទាំងដែលគេ អាចនឹង លួចក្បត់អ្នក រួចទៅហើយ ទើបគេ សុំបែកអ្នក ដូច្នេះហើយ អ្នកមិនចាំបាច់ ត្រូវដេកខូចចិត្ត រាប់ខែរាប់ឆ្នាំ នោះទេហើយគេ ក៏គ្មានតម្លៃ ដែលត្រូវឱ្យអ្នក បង្ហូរទឹកភ្នែក ដើម្បីគេដែរ។

ជាក់ស្តែងនៅក្នុង រឿងស្នេហា ចំពោះការបែកគ្នា វាជារឿងធម្មតា ទៅហើយ ជាពិសេស មនុស្សស្រីគឺពួកគេ ពិតជាមាន ភាពក្លាហាន និងរឹងមាំ ខ្លាំងណាស់ ក្នុងការ ក្រោកឈរឡើងវិញ បន្ទាប់ពី ត្រូវទទួល រងនូវការឈឺចាប់ ពីមនុស្សក្បត់នោះ ហើយមនុស្ស ដែលបានបោះបង់ ពួកគេចោល ក៏មាន ការស្តាយក្រោយ ផងដែរ នៅពេល ដែលជីវិត របស់ពួកគេ មានភាព ប្រសើរ ឡើងវិញនោះ។

វិធីសាស្ត្រទាំងនេះនឹងធ្វើឱ្យ មនុស្សដែលក្បត់អ្នក មានការស្តាយក្រោយ៖

១.កុំព្យាយាមតាមដាន ឬទាក់ទងទៅគេ

រូបតំណាង
រូបតំណាង

ទោះបីជាអ្នកនៅមិនទាន់ បំភ្លេចគេបាន ១០០ភាគរយ ក៏ដោយ ក៏អ្នក មិនត្រូវ ទាក់ទងទៅគេ នោះទេ លើសពីនេះទៀតគេក៏ គ្មានតម្លៃអ្វី ដែលត្រូវឱ្យអ្នក ខ្វាយខ្វល់ពីគេ ទៀតដែរ។ អ្នកគួរតែ យកពេលវេលា ដែលខូចចិត្ត ដោយសារគេនោះ មកអភិវឌ្ឍ ខ្លួនឯង ឱ្យមានភាពប្រសើរ ឡើងវិញ ទើបជា ការប្រសើរ។ ព្រោះថា នៅពេល ដែលជីវិត របស់អ្នក បានប្រសើរ និងល្អ ជាងពេលដែល អ្នកនៅជាមួយគេ ពេលនោះ គេនឹង មានអារម្មណ៍ថា ស្តាយក្រោយ ជាក់ជាមិនខាន។

២. អ្នកត្រូវតែស្អាតជានិច្ច

រូបតំណាង
រូបតំណាង

អស់ពេលវេលា​ ដែលអ្នក ត្រូវបង្ហូរទឹកភ្នែកនិងដេកកើតទុក្ខ ដើម្បីមនុស្ស ដែលគ្មានតម្លៃ បែបនេះ ទៀតហើយ។ ជូតទឹកភ្នែកចេញហើយអ្នក សាកល្បង ទៅអង្គុយ នៅមុខកញ្ចក់ ហើយសួរ ខ្លួនឯងថា តើអ្នក ឬជាគេ​ ដែលជាអ្នក ធ្វើបាប ខ្លួនឯងនោះ?​ គេបាន ចាកចេញហើយ ទោះបីជាអ្នក យំប៉ុណ្ណា ក៏ដោយក៏គេ មិនខ្វាយខ្វល់ ជាមួយនឹងអ្នក ដែរ។ ហើយអ្នក ក៏ត្រូវតែចាំថា មនុស្សស្រី ត្រូវតែស្អាត ជានិច្ចទើបភាពរីករាយ នៅក្នុងជីវិត ក៏មានកាន់តែច្រើន ផងដែរ។

៣. រស់នៅដោយគ្មានគេក៏អ្នកមិនស្លាប់ដែរ

រូបតំណាង
រូបតំណាង

កុំគិត ថាគេម្នាក់នោះគឺជាអ្វី គ្រប់យ៉ាង របស់អ្នក ឱ្យសោះ ទោះបីជាគេ ធ្លាប់ធ្វើល្អខ្លាំង ជាមួយ អ្នកក៏ដោយ ក៏អ្នក មិនត្រូវ គិតថា ពេលដែល អត់ពីគេហើយ អ្នកមិនអាច រស់នៅបាន នោះទេ។ ព្រោះថា នៅពេល ដែលអ្នក មិនទាន់បាន ទាក់ទងគេ ម្នាក់នោះអ្នកអាច រស់នៅបាន ចុះហេតុអ្វី ពេលនេះមិនអាច? ចូរអ្នក ព្យាយាមរស់នៅ ជាមួយ ខ្លួនឯង ឱ្យបានច្រើន ហើយអ្នក ក៏អាច រកសេចក្តីសុខ ឱ្យខ្លួនឯង បានដែរ។

៤.អ្នកចាស់ទៅ អ្នកថ្មីនឹងមក

រូបតំណាង
រូបតំណាង

អ្វីដែល ធ្វើឱ្យ សង្សារចាស់ របស់អ្នក មានការស្តាយក្រោយនោះគឺការ ដែលអ្នក មិនកើតទុក្ខយូរ ហើយអាចឆាប់ មានអ្នកថ្មី ដែលល្អជាងគេ។ កុំព្យាយាមបង្ហាញឱ្យគេ ដឹងថា អ្នកទន់ខ្សោយ ឱ្យសោះ ហើយអ្នក គួរតែ ធ្វើឱ្យគេ គិតថា ទោះបីជា អត់ពីគេ ក៏ដោយក៏អ្នក នៅតែ មានជម្រើស ច្រើនដែរ ក្នុងការរើស មនុស្សប្រុសល្អៗ។

.សុភមង្គល របស់អ្នកមិនមែន ពឹងផ្អែកទៅលើគេទេ

រូបតំណាង
រូបតំណាង

រស់នៅ ឱ្យសប្បាយរីករាយធ្វើអ្វី ដែលខ្លួនចូលចិត្ត ផ្តោតអារម្មណ៍ ទៅលើកិច្ចការណា​ ដែលមានប្រយោជន៍ សម្រាប់ខ្លួនឯង។អ្នកនៅតែ ជាអ្នក អ្នកមិនបាន ផ្លាស់ប្តូរ តែអ្នក ជាមនុស្ស ដែលរឹងមាំ មិនចុះចាញ់ ទៅនឹង បញ្ហានានា ដែលបាន កើតឡើងហើយថែមទាំង អាចរកបាន សុភមង្គល ឱ្យខ្លួនឯង បានទៀត ខណៈពេល ដែលអ្នក អត់មាន គេនៅក្បែរ ទាំងអស់នេះហើយ ជាចំណុចខ្លាំង របស់អ្នក។

៦.ធ្វើឱ្យជីវិត ប្រសើរឡើង រហូតដល់គេភ្ញាក់ខ្លួន ពីកំហុសរបស់គេ

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នក ចង់ឱ្យគេ មានការស្តាយក្រោយចំពោះ ការបោះបង់អ្នក អ្នកត្រូវតែ ធ្វើឱ្យគេ បានដឹងថា ការដែលអ្នក រស់នៅ អត់ពីគេទៅ អ្នកបាន ប្រែក្លាយ ទៅជាមនុស្សស្រី ដែលនរណាៗ ក៏កោតសសើរនិងស្រលាញ់ រាប់អាន។ នៅពេលនោះ គេនឹងភ្ញាក់ខ្លួន ដឹងពីកំហុស របស់គេ ជាមិនខាន ថា ហេតុអ្វី? នៅពេល ដែលជួប មនុស្សស្រី ល្អហើយតែបែរជា មិនចេះ ថែរក្សា ទៅវិញ៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...