មនុស្ស​ស្រី​ ត្រូវ​ឆ្លាត​ កុំ​ចេះតែ​ដើរនិយាយ ​រឿង​ទាំង​នេះ ​ទៅប្រាប់​អ្នកដទៃនោះ - TrueID

មនុស្ស​ស្រី​ ត្រូវ​ឆ្លាត​ កុំ​ចេះតែ​ដើរនិយាយ ​រឿង​ទាំង​នេះ ​ទៅប្រាប់​អ្នកដទៃនោះ

June 15, 2021

ស្នេហា៖នារីដែលឆ្លាតវៃ នាងមិនដែលប្រាប់រឿងផ្ទាល់ខ្លួន ទៅនរណាម្នាក់ឲ្យ ដឹងគ្រប់យ៉ាងនោះទេ។នាងដឹងពីរបៀប និយាយស្តី និងការលាក់បាំង រឿងផ្ទាល់ខ្លួនជានិច្ច។ ព្រោះនាងដឹងថា វាមិនមាន ផលប្រយោជន៍អ្វីនោះទេ ក្នុងការបង្ហាញរឿង ទាំងនោះឲ្យនរណាម្នាក់ បានដឹង។

ជាពិសេស នារីដែលមានភាពវៃឆ្លាតមិនបង្ហាញភាពផ្ទាល់ខ្លួន ដូចជាសភាពយ៉ាប់យឺនពេលនៅផ្ទះអារម្មណ៍ដែលខ្លួនកំពុងមាន ឬពត៌មានលម្អិត និងអាថ៌កំបាំងរបស់ពួកគេ ឲ្យនរណាម្នាក់បានដឹងនោះទេ។ នាងយល់ថា វាគ្មានការចាំបាច់ក្នុងការ បង្ហាញរឿងទាំងនោះទេ វាអាចនាំផលអាក្រក់ ដល់នាងនៅពេលក្រោយបាន។

ជៀសវាង​ ការចែករំលែករឿង អត់ប្រយោជន៍ទាំងនោះ អ្នកគួរតែចំណាយពេល ថែរក្សាគ្រួសារឲ្យបានល្អ។ ព្រោះវាជាកាត្វកិច្ច យ៉ាងចាំបាច់របស់អ្នក។ ផ្តល់ឲ្យគ្រួសារនៅសន្ថិភាព និងសុភមង្គល ដែលពួកគេត្រូវការ និងការមើលថែដ៏ល្អបំផុត។

ខាងក្រោមជារឿងទាំង៣ដែលអ្នកមិនគួរ ឲ្យអ្នកដទៃដឹង៖

១. រូបរាងនៅផ្ទះ

នារីអាចស្លៀកសម្លៀកបំពាក់ ដែលមានផាសុខភាពនិងរលុងនៅផ្ទះ។ ប៉ុន្តែកុំអោយអ្នកដទៃ មើលឃើញ សភាពផ្ទាល់ខ្លួនដែលមិនសូវរៀបរយបែបនោះ។ ច្បាប់របស់នារី ដែលមានរបៀបរៀបរយគឺ មិនដែលស្លៀកសម្លៀកបំពាក់នៅផ្ទះដើម្បីចេញទៅក្រៅឡើយ។ សភាពនៃសក់រញ៉េរញ៉ៃ មុខមាត់គ្មាន ការតុបតែង នៅពេលនៅផ្ទះ មិនគួរត្រូវបាន នរណាម្នាក់ឃើញនោះទេ។នារីត្រូវយកចិត្តទុកដាក់ លើរូបរាងរបស់អ្នក នៅពេលចេញពីផ្ទះ គោរពខ្លួនឯងដោយការតុងតែងខ្លួន ឲ្យមានភាពជឿជាក់កាន់តែខ្លាំង។ នៅពេលអ្នកចេញទៅក្រៅ អ្នកប្រហែលជាមិនចាំបាច់បង្ហាញសម្លៀកបំពាក់ ដែលមានតម្លៃថ្លៃទេ ប៉ុន្តែវាត្រូវតែស្អាតនិងក្រអូបជានិច្ច។ ការផាត់មុខ ក៏មិនចាំបាច់ មានសភាពឆើតឆាយពេកដែរ ប៉ុន្តែច្បាស់ជាមិនមែនចេញពីផ្ទះដោយសភាព គ្មានក្រែម  គ្មានឡេការពារកម្តៅថ្ងៃឬទឹកអប់តិចតួចទេ។ ក្នុងនាមជាមនុស្សស្រី បើទោះបីជាអ្នក ចេញទៅក្រៅក៏ដោយ អ្នកមិនអាចបណ្តោយឱ្យខ្លួនឯងអាក្រក់បានទេ។

រូបភាពតំណាង
រូបភាពតំណាង

២. លាក់អារម្មណ៍ផ្ទាល់ខ្លួន

នារីអាចនៅផ្ទះ ជាមួយពិភពលោក និងគំនិតផ្ទាល់ខ្លួនរបស់អ្នកដែលមិនអាច ចែករំលែកជាមួយនរណាម្នាក់បាន។ អ្នកអាចមានទម្លាប់ផ្លាស់ប្តូរ អារម្មណ៍លឿនអាចឆេវឆាវ និងមួរម៉ៅបានគ្រប់ពេល។

ផ្ទុយទៅវិញនៅពេល ចេញទៅក្រៅបានជួបមនុស្សថ្មី ទោះអ្នកមានអារម្មណ៍មិនល្អ ឬមានភាពធុញទ្រាន់ និងជួបយ៉ាងណាក៏ដោយក៏អ្នកត្រូវលាក់អារម្មណ៍ ទាំងអស់នោះនៅក្នុងចិត្ត ។ ហើយចាប់ផ្តើម អនុវត្តទំនុកចិត្តរបស់អ្នក  ដោយការប្រើស្នាមញញឹម ដើម្បីបង្កើត ភាពទាក់ទាញផ្ទាល់ខ្លួនរបស់អ្នក។ ភាពជឿជាក់គឺដូចជាប្រភេទគ្រឿងអលង្ការ សម្រាប់លំអខ្លួន អ្នកឲ្យកាន់តែលេចធ្លោ។

រូបភាពតំណាង
រូបភាពតំណាង

៣. អាថ៌កំបាំងផ្ទាល់ខ្លួន និងក្រុមគ្រួសារ

នារីឆ្លាតមិនដែល យកអាថ៌កំបាំងរបស់នាង និងគ្រួសារចេញពីផ្ទះ ដើម្បីទៅប្រាប់អ្នកដទៃទេ។ ពួកគេនឹងមិនឱ្យនរណាម្នាក់ ដឹងពីប្រាក់ដែលពួកគេមាននៅក្នុងធនាគារ, ព័ត៌មានសម្ងាត់ នៅក្នុងគ្រួសារ និងកាលវិភាគ ការងាររបស់ស្វាមី ឬការសិក្សារបស់កូនៗ នាងឡើយ។ នារីដែលមានភាពវៃឆ្លាត មិនផ្សព្វផ្សាយពត៌មានរបស់គ្រួសារ ឲ្យនរណាម្នាក់ បានដឹងនោះទេ មិនថាម្នាក់នោះ ជាមនុស្សជិតស្និទ្ធយ៉ាងណាក៏ដោយ។ នារីដែលមានប្រាជ្ញា តែងតែដឹងពី របៀបថែរក្សាខ្លួនឯង និងគ្រួសារឲ្យបានល្អ៕

រូបភាពតំណាង
រូបភាពតំណាង

ប្រភព ៖ phunutoday

ទាក់ទងជាមួយ:
ស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...