យល់ដឹង៖ វាជារឿងពិតដែលមនុស្សស្រីជាមនុស្សដែលពូកែង៉កងរច្រើន និងតែងតែចង់ឱ្យមនុស្សប្រុសដែលពួកគេស្រលាញ់ មកលួងលោមប៉ុន្តែបើទោះបីមនុស្សស្រីឆាប់ង៉កងរក៏ពិតមែន តែពួកគេក៏ឆាប់បាត់ទៅវិញដែរប្រសិនបើមនុស្សប្រុសចេះតិកនិកក្នុងការលួងលោមពួកគេនោះ។
ដូច្នេះហើយការលួងលោមមនុស្សស្រី វាមិនមែនជារឿងដែលពិបាកខ្លាំងណាស់ណា ដូចដែលមនុស្សប្រុសភាគច្រើនធ្លាប់បានគិតនោះទេ ប្រសិនបើមនុស្សប្រុសចេះពីតិកនិកមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះដើម្បីយកទៅលួងលោមមនុស្សស្រីនោះ ពួកគេច្បាស់ជាបាត់ងរង៉កមួយរំពេចជាមិនខាន។
លួងលោមមនុស្សស្រីមិនមែនជារឿងពិបាកទេបើអ្នកចេះតិកនិកទាំងនេះ៖
១. សុំទោសនិងបង្ហាញថាអ្នកពិតជាដឹងខុស
តាមពិតទៅមនុស្សស្រីងាយនឹងបាត់ង៉កងរខ្លាំងណាស់ ប្រសិនបើមនុស្សប្រុសចេះសុំទោសនាង ជាងនេះទៅទៀតបង្ហាញឱ្យនាងបានឃើញថា អ្នកពិតជាដឹងខុសពិតមែន មិនមែននិយាយសុំទោសឱ្យរួចពីមាត់ទេអញ្ចឹងហើយ បន្ទាប់ពីអ្នកសុំទោស និងបង្ហាញចិត្តស្មោះចំពោះនាងហើយនោះ ច្បាស់ណាស់មនុស្សស្រីនឹងមិនដាច់ចិត្តនៅតែងរង៉កដាក់អ្នកទៀតឡើយ។
២. ស្តាប់នាងរអ៊ូ
មនុស្សស្រីភាគច្រើននៅពេលដែលខឹង និងពេលដែលមានអារម្មណ៍មិនល្អ ពួកគេចូលចិត្តបញ្ចេញតាមរយៈការរអ៊ូរទាំ ហេតុនេះហើយបើចង់ឱ្យនាងឆាប់បាត់ខឹងអ្នក អ្វីដែលអ្នកគួរធ្វើ ដើម្បីអាចលួងលោមនាងបានគឺស្តាប់នាងរអ៊ូ ពេលដែលនាងរអ៊ូពីអ្វីដែលនាងបានខឹងពីអ្នកហើយនោះ នាងប្រាកដជាបានរំសាយអារម្មណ៍ខឹង ដែលនាងមានចំពោះអ្នកជាមិនខាន។
៣. ធ្វើឱ្យនាងសើច
សម្តីនិងកាយវិការរបស់មនុស្សស្រីនៅពីខាងក្រៅមើលទៅចិត្តដាច់ខ្លាំងណាស់ ក៏ប៉ុន្តែខាងក្នុងចិត្ត គឺទន់ខ្លាំងណាស់ អញ្ចឹងហើយ បើចង់លួងលោមមនុស្សស្រីដែលអ្នកស្រលាញ់បានអ្នកត្រូវធ្វើយ៉ាងណា ដើម្បីឱ្យនាងទប់អារម្មណ៍សើចនឹងអ្នកមិនបាន ពេលដែលនាងបានសើចហើយនោះ ទោះនាងខឹងនឹងអ្នកខ្លាំងប៉ុណ្ណាក៏ដោយ ក៏ការខឹងនោះរលាយបាត់ទៅវិញដែរ។
៤. ឱបនាង ហើយនិយាយសម្តីផ្អែលល្ហែមដាក់នាង
តិកនិកនេះជាតិកនិកពិសេសជាងគេដែលមនុស្សប្រុសគួរតែប្រើ ដើម្បីលួងលោមមនុស្សស្រី ព្រោះមនុស្សស្រីចាញ់បំផុត គឺនៅពេលដែលមនុស្សប្រុសផ្តល់ភាពកក់ក្តៅឱ្យនាងនិងប្រើសម្តីផ្អែមល្ហែមដាក់នាង ហេតុនេះហើយ ពេលនាងខឹង អ្នកគ្រាន់តែឱបនាង ហើយនិយាយប្រាប់ថាស្រលាញ់តែនាងម្នាក់គត់នោះ ការខឹងទាំងនោះក៏រលាយបាត់ទៅវិញមួយរំពេចបានដែរហើយប្រសិនបើពេលដែលអ្នកឱប នាងរុញអ្នកចេញ អ្នកកុំចេញឱ្យសោះ ព្រោះបើធ្វើបែបហ្នឹងទៅនាងនឹងចិត្តទន់ដោយឯងៗ។
៥. ទិញរបស់ដែលនាងតែងតែចូលចិត្តញុំា
អ្វីដែលអាចធ្វើឱ្យមនុស្សស្រីមានក្តីសុខបានគឺនៅពេលដែលបានរបស់ញុំាឆ្ងាញ់ៗ ដូច្នេះហើយមនុស្សប្រុសប្រសិនបើចង់លួងលោមមនុស្សស្រី កុំឱ្យង៉កងរដាក់អ្នកទៀតនោះអ្នកគួរតែទិញរបស់ញុំាឆ្ងាញ់ៗ ឬជាអ្វីដែលនាងតែងតែចូលចិត្តញុំាឱ្យនាងទោះពេលដែលទិញទៅភ្លាម នាងមិនញុំាក៏ដោយ តែជឿទៅ បន្តិចក្រោយមក នាងច្បាស់ជាយកញុំាជាក់ជាមិនខាន ហើយការលួងលោមរបស់អ្នក ក៏ទទួលបានជោគជ័យដែរ៕
ប្រភព៖ sports