មិនដឹងជូនអ្វីដល់មិត្តប្រុសមែនទេ! កាដូទាំងនេះហើយ ដែលអាចធ្វើឱ្យមនុស្សប្រុសពេញចិត្ត - TrueID

មិនដឹងជូនអ្វីដល់មិត្តប្រុសមែនទេ! កាដូទាំងនេះហើយ ដែលអាចធ្វើឱ្យមនុស្សប្រុសពេញចិត្ត

December 30, 2020

យល់ដឹង៖  មនុស្សស្រីគ្នាយើង ភាគច្រើនណាស់ ដែលមិនដែលដឹងទេថា គួរតែទិញអ្វីមកធ្វើជាកាដូជូនទៅដល់មិត្តប្រុសរបស់ខ្លួន ក្នុងថ្ងៃពិសេសណាមួយ ដើម្បីឱ្យមិត្តប្រុសរបស់ខ្លួនសប្បាយចិត្ត។ វាអាចជារឿងមួយដែលមនុស្សស្រីមិនដែលបានដឹង គឺ មនុស្សប្រុស ក៏មានចិត្តរំភើប នៅពេលដែលទទួលបានកាដូ ពីមិត្តស្រីផងដែរ គ្រាន់តែពួកគេ មិនបង្ហាញឱ្យយើងដែលជាមិត្តស្រីបានដឹង តែប៉ុណ្ណោះ។

ជាក់ស្តែងការជូនកាដូ ទៅដល់មនុស្សដែលខ្លួនស្រលាញ់ វាជារឿងធម្មតាទៅហើយ រវាងមនុស្សពីរនាក់ ដែលស្រលាញ់គ្នា ហើយ ក៏មិនបញ្ចាក់ថា មានតែមនុស្សប្រុសទេដែលអាចជូនកាដូឱ្យមនុស្សស្រីនោះ មនុស្សស្រីក៏អាចជូនកាដូ ទៅដល់មិត្តប្រុសរបស់ខ្លួនបានផងដែរ។ ហើយ ក៏មានកាដូច្រើនណាស់ ដែលមនុស្សស្រីអាចយកមកធ្វើជាកាដូជូនមិត្តប្រុស ក្នុងថ្ងៃពិសេសណាមួយ ដើម្បីឱ្យមិត្តប្រុសសប្បាយចិត្ត។

កាដូទាំងនេះហើយដែលអ្នកអាចយកធ្វើជាកាដូជូនមិត្តប្រុសបាន ហើយគេនឹងពេញចិត្ត៖

១. អាវយឺត

រូបតំណាង
រូបតំណាង

ការជូនកាដូ ជាអាវយឺតមើលទៅ វាហាក់ដូចជាមានភាពសាមញ្ញ ប៉ុន្តែ វាមានភាពថ្លៃថ្នូរ ម៉្យាងទៀត អាវយឺត ដែលអ្នកគួរតែទិញធ្វើជាកាដូនោះអ្នកគួរតែ ជ្រើសយកពណ៍ស ព្រោះ វាមានលក្ខណៈទាន់សម័យ និងពេញនិយម។

២. កាបូបលុយ

រូបតំណាង
រូបតំណាង

បើមនុស្សស្រីគ្នាយើងទិញកាបូបលុយជាកាដូ សម្រាប់មិត្តប្រុសនោះ វាជារឿងមួយ ដែលអាចធ្វើឱ្យ មនុស្សប្រុសពេញចិត្តខ្លាំងណាស់ព្រោះថា កាបូបលុយជារឿងសំខាន់បំផុតរបស់មនុស្សប្រុស។ មួយវិញទៀត កាដូបែបនេះ អាចប្រើបានយូរហើយ មិត្តប្រុសរបស់អ្នក នឹងដាក់វាជាប់ខ្លួនគ្រប់ពេល។

៣. វ៉ែនតា

រូបតំណាង
រូបតំណាង

មនុស្សប្រុសបើពាក់វ៉ែនតាការពារពន្លឺថ្ងៃ នឹងមើលទៅស្រស់សង្ហា ហើយ នឹងលើកសម្រស់របស់មិត្តប្រុសអ្នកមួយកម្រិតថែមទៀតផង។ក្នុងនាមអ្នកជាមិត្តស្រី អ្នកតែងតែចង់ឱ្យមិត្តប្រុសរបស់អ្នកមានភាពសង្ហាមែនទេ? ដូច្នេះហើយ អ្នកគួរតែទិញវ៉ែនតាការពារកំដៅភ្នែក ធ្វើជាកាដូ ជូនដល់មិត្តប្រុសរបស់អ្នក។

៤.កាបូបយួរដៃ

រូបតំណាង
រូបតំណាង

កាបូបយួរដៃវាអាចនឹងមានតម្លៃថ្លៃបន្តិច ប៉ុន្តែកាបូបយួរដៃបែបនេះ បង្ហាញនូវភាពទាន់សម័យនិងភាពថ្លៃថ្នូហើយ អាចប្រើបានជាប្រចាំ ជាពិសេស បើមិត្តប្រុសរបស់អ្នកជាអ្នកធ្វើការនោះ។

៥. សៀវភៅ

រូបតំណាង
រូបតំណាង

អ្នកប្រហែល ជាចង់ឱ្យមិត្តប្រុសរបស់ខ្លួនទម្លាក់ទូរស័ព្ទចុះខ្លះ ហើយកាន់សៀវភៅម្តងហើយមែនទេ! សាកល្បងទិញសៀវភៅណាមួយ ដែលពេញនិយមមិនថាជារឿងប្រលោមលោក សៀវភៅបែបអភិវឌ្ឃន៍ខ្លួន ឬសៀវភៅនិយាយពីជំនួញនោះទេ។  គាត់មិនសូវអានសៀវភៅប្រហែលជាគាត់មិនមានសៀវភៅដែលល្អ អញ្ចឹងហើយ អ្នកគួរតែជ្រើសរើសសៀវភៅណា ដែលល្អមួយ សម្រាប់ធ្វើជាកាដូ ជូនមិត្តប្រុសរបស់អ្នក។

៦. ទឹកអប់

រូបតំណាង
រូបតំណាង

រឿងមួយ ក្នុងចំណោមចំណុចទាក់ទាញជាច្រើនរបស់បុរសគឺក្លិនខ្លួន លើសពីនេះ បើមិត្តប្រុសរបស់អ្នក មានក្លិនក្រអូបប្រហើរច្បាស់ណាស់ ថាគាត់ប្រាកដមានទំនុកចិត្តក្នុងខ្លួន ក្នុងការចូលចំណោមមនុស្សដទៃដោយភាពជឿជាក់ ហើយអ្នកប្រហែល ជារឹតតែចង់នៅក្បែរខ្លួនគាត់កាន់តែច្រើន។

៧. ស្ករសូកូឡាប្រអប់

រូបតំណាង
រូបតំណាង

កាដូជាសូកូឡា គឺជាការតំណាងឱ្យសេចក្តីស្រលាញ់ និងការយកចិត្តទុកដាក់  ត្បិតតែកាដូបែបនេះ មានលក្ខណៈធម្មតា ប៉ុន្តែ វាពិតជាធ្វើឱ្យ មិត្តប្រុសរបស់អ្នក​ មានការភ្ញាក់ផ្អើលជាក់ជាមិនខានហើយ នឹងរីករាយចំពោះវាទៀតផង។

៨. ពែង

រូបតំណាង
រូបតំណាង

ពែងជារបស់មួយដែលមានលក្ខណៈសាមញ្ញបំផុត វាអាចនឹងមិនស្ថិតនៅក្នុងការគិតរបស់អ្នក នៅពេលកំពុងរកមើល កាដូឱ្យមិត្តប្រុសប៉ុន្តែ កាដូបែបនេះ វាពិតជាមានអត្ថន័យខ្លាំងណាស់ ព្រោះ បើគាត់ជាអ្នក ដែលចូលចិត្តញុំាកាហ្វេរាល់ព្រឹកគាត់នឹងយកកែវនេះទៅប្រើ ហើយវាក៏ធ្វើឱ្យមិត្តប្រុសរបស់អ្នក រំលឹកទៅអ្នកផងដែរ។

៩. សម្ភារៈកីឡា

រូបតំណាង
រូបតំណាង

អ្នកប្រាកដជាអាចសំគាល់ថា បុរសភាគច្រើនចូលចិត្តកីឡាណាស់មិនសំដៅទៅលើ តែបាល់ទាត់តែមួយមុខឡើយ។ ការផ្តល់កាដូបែបនេះ ទៅដល់មិត្តប្រុសរបស់អ្នក វានឹងឱ្យគាត់បានដឹងថា អ្នកបានចាប់អារម្មណ៍ចំពោះអ្វីដែលគាត់ ស្រលាញ់ និង ចូលចិត្ត ហើយគាត់នឹងសប្បាយចិត្តជាមួយ និងកាដូមួយនេះ​។ ឧទាហរណ៍៖ អ្នកអាចស្វែងរកក្រុម ដែលគាត់គាំទ្រហើយអ្នកអាចទិញឯកសណ្ឋានក្រុមនោះ ជូនគាត់៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...