យល់ដឹង៖ មនុស្សស្រីភាគច្រើនតែងតែលួចតូចចិត្តតែម្នាក់ឯង ដោយសារតែខ្លួនមិនដែលសមតាមបំណងម្តងណាឡើយ ចំពោះរឿងស្នេហាគឺតែងតែទទួលរងនូវការខកចិត្តជានិច្ច លើសពីនេះ មិនថាគ្រាដំបូង ផ្អែមល្ហែមជាមួយគ្នាខ្លាំងប៉ុណ្ណាទេ គ្រាចុងក្រោយក៏នៅតែត្រូវបែកគ្នា។
ដូច្នេះហើយចំពោះមនុស្សស្រីដែលតែងតែឆ្ងល់ជាមួយខ្លួនឯង ថាមកហេតុអ្វី បានជាមិនដែលសមបំណងនៅក្នុងរឿងស្នេហា ម្តងណាសោះឡើយនោះក៏ដោយសារតែមកពីមូលហេតុមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបជាហេតុធ្វើឱ្យមនុស្សស្រីតែងតែខកបំណងនៅក្នុងរឿងស្នេហា។
នេះជាហេតុផលដែលធ្វើឱ្យអ្នកមិនដែលសមបំណងក្នុងរឿងស្នេហាម្តងណាទាល់តែសោះ៖
១.មិនដែលព្យាយាមស្វែងយល់ពីគូស្នេហ៍
ហេតុផលដែលធ្វើឱ្យអ្នក មិនដែលសមបំណងនៅក្នុងរឿងស្នេហានោះគឺដោយសារតែអ្នកមិនព្រមព្យាយាមស្វែងយល់ពីគូស្នេហ៍ឱ្យបានច្រើន ដូចដែលគេព្យាយាមយល់ពីអ្នកទើបធ្វើឱ្យស្នេហារបស់អ្នក មិនអាចរឹងមាំទៅមុខតទៀតបាន ដូច្នេះហើយ ទោះគេស្រលាញ់អ្នកខ្លាំងប៉ុណ្ណាក៏ដោយ ក៏គេមិនទ្រាំរស់នៅជាមួយនឹងមនុស្សដែលមិនខ្វល់ខ្វាយ និងមិនយល់ពីគេដែរ។
២. គ្មានពេលវេលាគ្រប់គ្រាន់ដើម្បីចំណាយទៅលើរឿងស្នេហា
បើចង់មានស្នេហាមួយដែលមានភាពរឹងមាំ ហើយអាចដើរដល់ថ្ងៃអនាគតជាមួយគ្នាបាននោះ លុះត្រាតែមនុស្សពីរនាក់ចេះចំណាយពេលវេលាជាមួយគ្នាដើម្បីរឹតចំណងស្នេហាឱ្យមានភាពរឹងមាំ ក៏ប៉ុន្តែប្រសិនបើអ្នក មិនដែលមានពេលវេលាគ្រប់គ្រាន់ដើម្បីចំណាយពេលនៅក្នុងការថែរក្សាចំណងស្នេហា ឬចំណាយពេលវេលាទៅលើគូស្នេហ៍អ្នកទេនោះ មិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជាខ្លួនអ្នកមិនដែលជោគជ័យនៅក្នុងរឿងស្នេហា ម្តងណាសោះឡើយនោះ។
៣. មិនដែលទុកចិត្តលើនរណាម្នាក់
នៅក្នុងទំនាក់ទំនងស្នេហាអ្វីដែលអាចធ្វើឱ្យស្នេហាមានភាពរឹងមាំបាន លុះត្រាតែមនុស្សពីរនាក់ មានការទុកចិត្តនិងជឿជាក់លើគ្នាទៅវិញទៅមក តែប្រសិនបើអ្នកជាមនុស្សម្នាក់ ដែលមិនទុកចិត្តនរណាម្នាក់ក្រៅពីខ្លួនឯងហើយមិនទុកចិត្តសូម្បីតែគូស្នេហ៍ទៀតនោះ ទោះអ្នកជួបមនុស្សប្រុសល្អប៉ុណ្ណាក៏ដោយក៏អ្នកមិនអាចសមបំណងនៅក្នុងរឿងស្នេហាបានឡើយ ព្រោះតែគ្មាននរណាម្នាក់ គេចង់រស់នៅក្នុងទំនាក់ទំនងស្នេហា ដែលមិនទុកចិត្តគ្នានោះទេ។
៤. ចង់បានតែភាពល្អឥតខ្ជោះពីគូស្នេហ៍
អ្វីៗគ្រប់យ៉ាងនៅលើលោកនេះ គ្មានឡើយពាក្យថាល្អឥតខ្ជោះ ហេតុនេះហើយប្រសិនបើអ្នកជាមនុស្សម្នាក់ ដែលចង់បានតែភាពល្អឥតខ្ជោះពីគូស្នេហ៍នោះ គឺគ្មាននរណាម្នាក់ដែលអាចផ្តល់ឱ្យអ្នកបានឡើយលើសពីនេះ ក៏គ្មាននរណាម្នាក់ចង់ស្រលាញ់មនុស្សដែលអាត្មានិយម និងគិតតែពីខ្លួនឯងនោះទេ។ អញ្ចឹងហើយ មិនបាច់ឆ្ងល់ទេថាមកពីហេតុអ្វី បានជាអ្នកមិនដែលសមបំណងម្តងណាសោះឡើយនោះក៏ព្រោះតែអ្នក ជាមនុស្សអាត្មានិយម ដែលចង់បានតែភាពល្អឥតខ្ជោះពីគេ ទាំងដែលខ្លួនឯង ក៏មិនមានភាពល្អឥតខ្ជោះសម្រាប់គេដែរ៕
ប្រភព៖ yourtango