មនុស្សស្រីទាំង៦ប្រភេទ​ ដែលមនុស្សប្រុស​ ប្រាថ្នាចង់បានជាភរិយា - TrueID

មនុស្សស្រីទាំង៦ប្រភេទ​ ដែលមនុស្សប្រុស​ ប្រាថ្នាចង់បានជាភរិយា

April 3, 2021

ស្នេហា៖ ជាការពិតណាស់ដែល បុរសគ្រប់រូបតែងតែប្រាថ្នា មនុស្សស្រីដែលមាន សម្រស់ស្រស់ស្អាត ប៉ុន្តែមានតែសម្រស់តែមួយមុខ ក៏មិនអាចចងចិត្ត របស់មនុស្សម្នាក់ បានរហូតនោះទេ។

គួររំលឹកផងដែលថា មនុស្សស្រីមិនត្រឹមតែស្អាត តែសម្រស់ តែប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែជាមនុស្ស ដែលមានប្រាជ្ញា សេចក្តីក្លាហាន និងមានអត្តចរិកល្អផងដែល។ ទាំងអស់នេះនឹង ធ្វើឲ្យអ្នកកាន់តែ ស្រស់ស្អាតទាំងខាងក្រៅ និងខាងក្នុង ធ្វើឲ្យបុរសគ្រប់រូបប្រាថ្នា ចង់បានអ្នកជាភរិយា។

ចង់​ដឹង​ថា​មាន​ចំណុ​ចអ្វី​ខ្លះ​ សូមទាន​តាមដាន​ទាំង​អស់​គ្នា​៖​

១. ស្មោះត្រង់

ពិតណាស់ចំណង់ស្នេហាមួយ ទៅមុខបានយ៉ាងរលូន គឺត្រូវការភាពស្មោះត្រង់ និងការជឿជាក់គ្នាទៅវិញ ទៅមក។ហ៊ានបង្ហាញនិង ប្រាប់គ្រប់រឿងនិងមិនកុហក ភូតភរ ហើយមនុស្សស្រីដែល ស្មោះត្រង់តែងតែ ទទួលបាន ការទុកចិត្តពី គូស្នេហ៍ជានិច្ច។

ស្មោះត្រង់
ស្មោះត្រង់

២. ហ៊ានបង្ហាញភាពជាខ្លួនឯង

មនុស្សប្រុសនឹងកាន់តែ ស្រលាញ់អ្នកកាន់តែខ្លាំង នៅពេលដែលអ្នកហ៊ាន បង្ហាញភាពជា ខ្លួនឯងចេញមក មិនថាជាចំនុចល្អ ឬចំនុចអាក្រក់ ព្រោះវាបង្ហាញថា អ្នកជាមនុស្ស មិនផ្ញើខ្លួនឯង នៅលើមាត់អ្នកដទៃ។

ហ៊ានបង្ហាញភាពជាខ្លួនឯង
ហ៊ានបង្ហាញភាពជាខ្លួនឯង

៣. មានទំនួតខុសត្រូវ

បុរសគ្រប់រូបតែងតែចង់បាន មនុស្សស្រីដែលមាន ការទទួលខុសត្រូវ ដែលអាចមើលថែគ្រួសារ និងប្រៀនប្រដៅកូនបានល្អ នៅពេលរៀបការហើយ។

 មានទំនួតខុសត្រូវ
 មានទំនួតខុសត្រូវ

៤. មនុស្សស្រីឯករាជ្យ

មនុស្សប្រុសគឺ ចង់រៀបការជាមួយ មនុស្សស្រីដែលឯករាជ្យ ព្រោះពួកគេគិតថាអ្នកអាច គ្រប់គ្រងផ្ទះបានល្អ។ អ្នកដឹងអំពីរបៀបរស់នៅ និងបានឆ្លងកាត់ នៅរឿងជាច្រើន នៅក្នុងជីវិត។ 

មនុស្សស្រីឯករាជ្យ
មនុស្សស្រីឯករាជ្យ

៥.​ មនុស្សស្រីដែលមានភាពបុិនប្រសប់

ជាមនុស្សស្រីដែលឆ្លាត មានភាពបុិនប្រសប់ ក្នុងការដោះស្រាយ បញ្ហាផ្សេងៗ។ ដឹងអំពីវិធី និងរបៀបដោះស្រាយបញ្ហាបាន យ៉ាងងាយស្រួយ ហើយឆាប់រហ័ស។

មនុស្សស្រីដែលមានភាពបុិនប្រសប់
មនុស្សស្រីដែលមានភាពបុិនប្រសប់

៦. មនុស្សស្រីដែលមានភាពជឿជាក់លើខ្លួនឯង

ភាពជឿជាក់ លើខ្លួនឯងធ្វើឲ្យ មនុស្សប្រុស កាន់តែចង់បាន អ្នកជាភរិយា ព្រោះវាធ្វើឲ្យ អ្នកមានមន្តស្នេហ៍ ដោយមិនដឹងខ្លួន។

 មនុស្សស្រីដែលមានភាពជឿជាក់លើខ្លួនឯង
 មនុស្សស្រីដែលមានភាពជឿជាក់លើខ្លួនឯង
ទាក់ទងជាមួយ:
ស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...