មិនថាអ្នកចិត្តរឹងប៉ុណ្ណាទេ ហេតុផលទាំងនេះ ដែលធ្វើឱ្យអ្នកនៅតែផ្តល់ឱកាសឱ្យគេជាលើកទីពីរ - TrueID

មិនថាអ្នកចិត្តរឹងប៉ុណ្ណាទេ ហេតុផលទាំងនេះ ដែលធ្វើឱ្យអ្នកនៅតែផ្តល់ឱកាសឱ្យគេជាលើកទីពីរ

August 30, 2021

យល់ដឹង៖សម្បកក្រៅនៃមនុស្សស្រីគឺចិត្តដាច់ខ្លាំងណាស់ ប៉ុន្តែនៅពីខាងក្នុងនៃមនុស្សស្រីវិញ គឺចិត្តទន់ខ្លាំងបំផុតលើសពីនេះទៅទៀត បើទោះបីជាមនុស្សប្រុសដែលខ្លួនស្រលាញ់ សាងកំហុសអ្វីមួយឡើងមក ដែលមិនអាចលើកលែងទោសឱ្យបានក៏ដោយក៏មនុស្សស្រីនៅតែចិត្តទន់ លើកលែងទោសឱ្យបានដែរ។

វាជាការពិតមនុស្សស្រីភាគច្រើន ចិត្តរឹងខ្លាំងណាស់ ហើយក៏ពិបាកនឹងលើកលែងទោសឱ្យមនុស្សដែលធ្វើខុសចំពោះពួកគេដែរ តែមនុស្សស្រីក៏អាចចិត្តទន់វិញបានដែរ នោះក៏ដោយសារតែមានមូលហេតុមួយចំនួន ទើបជាហេតុធ្វើឱ្យមនុស្សស្រី មិនថាចិត្តរឹងប៉ុណ្ណាទេ គឺនៅតែអាចលើកលែងទោសឱ្យមនុស្សប្រុស ដែលខ្លួនស្រលាញ់បាន។

មិនថាអ្នកចិត្តរឹងប៉ុណ្ណាទេហេតុផលទាំងនេះហើយ ដែលធ្វើឱ្យអ្នកនៅតែផ្តល់ឱកាសឱ្យគេជាលើកទីពីរ៖

១.អ្នកមើលឃើញថាគេដឹងពីកំហុសរបស់គេ

រូបតំណាង
រូបតំណាង

មនុស្សស្រីមិនថាចិត្តរឹងខ្លាំងប៉ុណ្ណាទេគឺនៅតែមានកូនចិត្ត លួចអាណិតមនុស្សប្រុសដែលខ្លួនស្រលាញ់នៅពេលដែលមើលឃើញថាគេ បានដឹងពីកំហុសរបស់គេ ហើយគេក៏មានការស្តាយក្រោយ ដែលសាងកំហុសនោះឡើងមកទើបធ្វើឱ្យកូនចិត្តអាណិតរបស់អ្នកនេះហើយ ទើបធ្វើឱ្យអ្នកនៅតែផ្តល់ឱកាស ឱ្យគេជាលើកទីពីរ។

២.អ្នកនៅតែមានការជឿជាក់លើគេ

រូបតំណាង
រូបតំណាង

មូលហេតុដែលធ្វើឱ្យមនុស្សស្រីភាគច្រើនសម្រេចចិត្តផ្តល់ឱកាសឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់ ជាលើកទីពីរ បើទោះដឹងថាកំហុសដែលគេសាងឡើងមក មិនគួរឱ្យអភ័យទោសឱ្យក៏ដោយប៉ុន្តែអ្នកនៅតែផ្តល់ឱកាសឱ្យគេជាលើកទីពីរ នោះគឺដោយសារតែអ្នកនៅតែមានការជឿជាក់ថា គេអាចនឹងមិនសាងកំហុសទាំងនោះឡើងមកម្តងទៀតទើបបានជាបណ្តាលឱ្យចិត្តរបស់អ្នក អភ័យទោសឱ្យគេ។

៣. គេព្យាយាមបង្ហាញឱ្យអ្នកបានឃើញថាគេខំកែប្រែកំហុស

រូបតំណាង
រូបតំណាង

មនុស្សស្រីចិត្តរឹងខ្លាំងបានតែមួយពេលតែប៉ុណ្ណោះ ក្រោយពីមើលឃើញគេព្យាយាម កែប្រែកំហុសដែលគេសាងឡើងមកហើយនោះ ចិត្តរបស់មនុស្សស្រីនឹងទន់ហើយក៏សម្រេចចិត្តផ្តល់ឱកាសឱ្យគេជាលើកទីពីរ ព្រោះគិតថាមនុស្សណាក៏ចេះខុសសំខាន់ឱ្យតែដឹងពីកំហុស ហើយខិតខំកែប្រែកំហុសទាំងនោះ ទើបមនុស្សស្រីយល់ថាការផ្តល់ឱកាស ឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់ ជាលើកទីពីរ វាមិនមានអ្វីដែលខុសនោះទេ។

៤.អ្នកនៅមានសេចក្តីស្រលាញ់ចំពោះគេយ៉ាងជ្រាលជ្រៅ

រូបតំណាង
រូបតំណាង

សេចក្តីស្រលាញ់តែងតែធ្វើឱ្យមនុស្សស្រី មើលមិនដឹងថាអ្វីខុស អ្វីត្រូវ ដូច្នេះហើយ មិនថាគូស្នេហ៍សាងកំហុសធ្ងន់ធ្ងរអ្វីមួយឡើងមកដោយមិនអាចអភ័យទោសឱ្យបានក៏ដោយ ក៏មនុស្សស្រីនៅតែអាចលើកលែងទោសឱ្យបាន ម្យ៉ាងវិញទៀត ប្រសិនបើអ្នកមិនផ្តល់ឱកាសឱ្យមនុស្សដែលខ្លួនស្រលាញ់ វាក៏ប្រៀបបីដូចជាអ្នក កំពុងតែសម្រេចចិត្ត រស់នៅដោយគ្មានមនុស្សដែលអ្នកស្រលាញ់អញ្ចឹង។

ហេតុនេះហើយ ទោះដឹងថាកំហុសរបស់គេ ពិបាកនឹងអភ័យទោសឱ្យក៏ដោយ ក៏អ្នកនៅតែផ្តល់ឱកាសឱ្យគេជាលើកទីពីរ ព្រោះថាអ្នកនៅមានសេចក្តីស្រលាញ់ចំពោះគេ យ៉ាងជ្រាលជ្រៅ ហើយក៏មិនអាចរស់នៅដោយគ្មានគេបាន៕

ប្រភព៖​ phunuvagiadinh

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...