ហេតុផល ដែលធ្វើឱ្យមនុស្សពីរនាក់ ធ្លាប់តែស្រលាញ់គ្នា ឈានដល់ការក្បត់ចិត្តគ្នា - TrueID

ហេតុផល ដែលធ្វើឱ្យមនុស្សពីរនាក់ ធ្លាប់តែស្រលាញ់គ្នា ឈានដល់ការក្បត់ចិត្តគ្នា

October 14, 2021

ស្នេហា៖ វាជាការពិតសេចក្តីស្នេហារវាងមនុស្សពីរនាក់ នៅថ្ងៃនេះអាចនឹងស្រលាញ់គ្នាខ្លាំងក៏ពិតមែនតែមិនប្រាកដទេថា នៅថ្ងៃមុខមនុស្សពីរនាក់ អាចនឹងក្បត់ចិត្តគ្នាក៏ថាបានព្រោះចិត្តរបស់មនុស្ស តែងតែប្រែប្រួលទៅតាមពេលវេលាជានិច្ច។

ជាងនេះទៅទៀត មិនមែននៅសុខៗ មនុស្សពីរនាក់ដែលធ្លាប់តែស្រលាញ់និងធ្លាប់តែផ្អែមល្ហែមនឹងគ្នា ឈានដល់ការក្បត់ចិត្តគ្នានោះទេ វាអាចនឹងមកពីហេតុផលដូចដែលបានរៀបរាប់នៅខាងក្រោមនេះទើបធ្វើឱ្យមនុស្សពីរនាក់ដែលធ្លាប់តែស្រលាញ់គ្នា ឈានដល់ការក្បត់ចិត្តគ្នា។

ហេតុផលដែលធ្វើឱ្យមនុស្សពីរនាក់ដែលធ្លាប់តែស្រលាញ់គ្នាឈានដល់ការក្បត់ចិត្តគ្នា៖

១.អស់ក្តីស្រលាញ់ចំពោះគ្នា

រូបតំណាង
រូបតំណាង

មនុស្សពីរនាក់ ប្រសិនបើអស់ក្តីស្រលាញ់ចំពោះគ្នា តែមិនព្រមផ្សះផ្សារចំណងស្នេហាឡើងវិញទេនោះ យូរៗទៅ នឹងឈានទៅដល់ការក្បត់ចិត្តគ្នាជាមិនខាន បើទោះបីជាដឹងថា វាជារឿងដែលខុសចំពោះគ្នាក៏ដោយព្រោះថាការដែលអស់ក្តីស្រលាញ់ចំពោះគ្នាវាជាហេតុផលមួយ ដែលធ្វើឱ្យមនុស្សពីរនាក់ដែលធ្លាប់តែស្រលាញ់គ្នា ឈានដល់ការក្បត់ចិត្តគ្នា។

២. ឧស្សាហ៍ទុកគ្នាចោល

រូបតំណាង
រូបតំណាង

គ្មាននរណាម្នាក់ចង់រស់នៅក្នុងទំនាក់ទំនងស្នេហាដែលធ្វើឱ្យខ្លួនឯងមានអារម្មណ៍ថាឯកាទេ ហេតុនេះហើយមូលហេតុដែលធ្វើឱ្យមនុស្សពីរនាក់ អាចឈានដល់ការក្បត់ចិត្តគ្នានោះគឺមកពីម្នាក់ៗឧស្សាហ៍ទុកគ្នាចោល ទើបជាហេតុធ្វើឱ្យអ្នកទីបី ចូលមកបំផ្លាញទំនាក់ទំនងស្នេហា ដោយមិនដឹងខ្លួន។

៣. គ្រប់ពេលឈ្លោះគ្នាតែងតែទម្លាក់កំហុសដាក់គ្នា

រូបតំណាង
រូបតំណាង

បើទោះបីជាមនុស្សពីរនាក់  ធ្លាប់តែស្រលាញ់និងធ្លាប់តែផ្អែមល្ហែមនឹងគ្នាខ្លាំងប៉ុណ្ណាក៏ដោយប្រសិនបើគ្រប់ពេលដែលឈ្លោះគ្នា ម្នាក់ៗតែងតែទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមកនោះ មិនថាទំនាក់ទំនងធ្លាប់ល្អនឹងគ្នាយ៉ាងណាទេ មនុស្សពីរនាក់ប្រាកដជាប្រែចិត្ត ហើយឈានដល់ការក្បត់ចិត្តគ្នា ជាក់ជាមិនខាន៕

ប្រភព៖​ today

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...