ស្នេហា៖ ពិតណាស់សព្វថ្ងៃនេះមនុស្សប្រុសបើសុភាពៗមិនសូវមាត់កច្រើន ញ៉ែស្រីណាក៏គេមិនយកដែរ ព្រោះមនុស្សស្រីទាល់តែមនុស្សប្រុសណាចេញមកក្លាហានបន្តិច ទើបហ៊ានដាក់ចិត្តស្រលាញ់ ព្រោះវាបង្ហាញភាពជាមនុស្សប្រុស ដែលអាចឱ្យមនុស្សស្រីជឿជាក់លើបាន។
ដូច្នេះហើយបើចង់ដឹងថាមានហេតុផលអ្វីខ្លះ ដែលធ្វើឱ្យមនុស្សប្រុសបើមិនចេះខូចមនុស្សស្រីមិនស្រលាញ់នោះ គឺអាចមើលទៅលើហេតុផលមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះទើបធ្វើឱ្យមនុស្សស្រីមិនចេះស្រលាញ់មនុស្សប្រុសណាដែលមិនខូច គឺទាល់តែជាមនុស្សប្រុសខូចទើបត្រូវចិត្ត។
មនុស្សប្រុសបើមិនខូចមនុស្សស្រីមិនស្រលាញ់ ហេតុអ្វីទៅ?
១. ខូចមែនតែសម្តីផ្អែម
ពិតណាស់ដែលមនុស្សប្រុសបើមិនចេះខូច គឺមនុស្សស្រីមិនស្រលាញ់ឡើយ ព្រោះមនុស្សប្រុសខូចគឺពូកែខាងសម្តីផ្អែមល្ហែម ដែលអាចធ្វើឱ្យចិត្តរបស់មនុស្សស្រីរំភើបចិត្តបានលឿនណាស់ខុសពីមនុស្សប្រុសដែលមិនចេះខូច និយាយសម្តីសោះកក្រោះ ញ៉ែស្រីណាក៏គេយកដែរ អញ្ចឹងហើយ បានជាមនុស្សប្រុសបើមិនចេះខូច មនុស្សស្រីគឺមិនស្រលាញ់ទេ។
២.ខូចមែន តែពូកែយល់ចិត្ត
មនុស្សប្រុសទោះខិលខូចក៏ពិតមែនប៉ុន្តែការខិលខូចរបស់គេ គឺបានធ្វើឱ្យគេក្លាយទៅជាមនុស្សប្រុសម្នាក់ ដែលដឹងនិងយល់ពីចិត្តរបស់មនុស្សស្រីច្បាស់ហេតុនេះហើយ មនុស្សប្រុសខូចជាមនុស្សប្រុសដែលពូកែយល់ចិត្តមនុស្សស្រីបំផុតទើបមនុស្សស្រីងាយនឹងលង់ស្រលាញ់ ព្រោះតែអ្វីដែលអាចធ្វើឱ្យចិត្តរបស់មនុស្សស្រីទន់បានគឺការយល់ចិត្តនេះឯង។
៣.ខូចមែន តែមុឺងម៉ាត់ក្លាហាន
មនុស្សប្រុសដែលមិនចេះខិលខូចនៅស្ងៀមៗ ស្រលាញ់គេក៏មិនហ៊ានសារភាពប្រាប់គេ គឺគ្មានមនុស្សស្រីណាគេដឹងថាស្រលាញ់ទេ ម្យ៉ាងមនុស្សស្រីក៏មិនស្រលាញ់មនុស្សប្រុសណា ដែលចូលចិត្តធ្វើអ្វីមួយខ្លាចគេដែរ ដោយឡែកមនុស្សប្រុសដែលខូច គឺធ្លាប់មានបទពិសោធន៍ច្រើន ដែលជាហេតុធ្វើឱ្យគេមិនចេះអៀនច្រើន ស្រលាញ់អ្នកណាក៏ឆាប់សារភាពទើបបានជាមនុស្សស្រីព្រមស្រលាញ់។
៤.ខូចមែន តែពូកែថ្នាក់ថ្នម
គ្មានមនុស្សប្រុសណាពូកែថ្នាក់ថ្នមជាងមនុស្សប្រុសដែលខិលខូចនោះទេ ព្រោះមនុស្សប្រុសទាំងនោះដឹងច្បាស់ថាអ្វីដែលមនុស្សស្រីយល់ចិត្តនិងអ្វីដែលមនុស្សស្រីមិនចូលចិត្តដោយសារតែការខិលខូច ធ្វើឱ្យគេមានបទពិសោធន៍ច្រើនក្នុងការញ៉ែស្រី ដូច្នេះវាមិនចម្លែកទេដែលមនុស្សស្រីលង់ស្រលាញ់ លើមនុស្សប្រុសណាដែលខិលខូច។
៥. ខូចមែនតែមិនចោលមនុស្សស្រីដែលខ្លួនស្រលាញ់ទេ
មនុស្សប្រុសទោះខិលខូចក៏ពិតមែនតែមិនមែនមានន័យថា នៅពេលដែលគេជួបមនុស្សដែលគេពេញចិត្តហើយគឺគេទុកមនុស្សស្រីដែលគេស្រលាញ់ចោលនោះទេ ផ្ទុយទៅវិញមនុស្សប្រុសខិលខូច នៅពេលដែលគេរកបានមនុស្សស្រីត្រូវចិត្តហើយ គេអាចនឹងស្រលាញ់ស្មោះស្ម័គ្របានយូរជាងមនុស្សប្រុសដែលមិនទាន់ចេះខិលខូចទៀតផង ព្រោះមនុស្សប្រុសខិលខូច គឺគេខូចឆ្អែតឆ្អន់ហើយ ណាស់តែមនុស្សប្រុសដែលមិនទាន់ចេះខូចទេ៕