គួរធ្វើបែបណា បើអ្នកចាស់វិលមក ស្របពេលមានអ្នកថ្មី? - TrueID

គួរធ្វើបែបណា បើអ្នកចាស់វិលមក ស្របពេលមានអ្នកថ្មី?

August 2, 2022

ស្នេហា៖ វាជារឿងដែលពិបាកសម្រេចចិត្តបំផុតប្រសិនជាអ្នកចាស់ ដែលអ្នកតែងតែនឹកគិតដល់ត្រឡប់មកវិញ ស្របពេលដែលអ្នក ក៏កំពុងបើកចិត្តទទួលយកអ្នកថ្មី ព្រោះអ្នកមិនដឹងថាជ្រើសម្នាក់ណា ទើបត្រឹមត្រូវសម្រាប់តម្រូវការបេះដូងរបស់អ្នក។

ដូច្នេះហើយ បើចង់ជ្រើសរើសត្រឹមត្រូវនិងអាចបំពេញតម្រូវការបេះដូងខ្លួនឯងបាន អ្នកគួរតែធ្វើបែបនេះ ហើយអ្នកច្បាស់ជាទទួលបានចម្លើយថាម្នាក់ណាដែលអ្នកគួរតែជ្រើសរើស ម្យ៉ាងវិញទៀត កុំយកការអាណិតបាំងមុខឱ្យសោះព្រោះចុងក្រោយទៅ អ្នកមិនត្រឹមតែធ្វើឱ្យខ្លួនឯងឈឺចាប់ទេ អ្នកក៏ធ្វើឱ្យមនុស្សដែលស្រលាញ់អ្នកម្នាក់ទៀត ឈឺចាប់ដែរ។

គួរធ្វើបែបណាបើអ្នកចាស់វិលមក ស្របពេលមានអ្នកថ្មី?

១.រកហេតុផលនៃការបែកគ្នាជាមួយអ្នកចាស់

រូបតំណាង
រូបតំណាង

មុននឹងសម្រេចចិត្តជ្រើសរើសអ្នកចាស់ឬអ្នកថ្មីអ្វីដែលអ្នកគួរធ្វើ គឺព្យាយាមរកហេតុផល នៃការបែកគ្នាជាមួយនឹងអ្នកចាស់អ្នកថាការបែកគ្នាវាបណ្តាលមកពីអ្វី មកពីគេក្បត់អ្នក គេធ្វើឱ្យអ្នកឆ្អែតចិត្ត ឬមកពីបញ្ហាអ្វីផ្សេងទៀត ហើយប្រសិនបើអ្នករកឃើញថា ការបែកគ្នាមិនមែនដោយសារការក្បត់ចិត្ត ឬគេមិនល្អ តែដោយសារបញ្ហាមួយចំនួន ត្រូវបង្ខំចិត្តបែក អ្នកប្រហែលនៅមានចិត្តស្រលាញ់ ដូច្នេះ អ្នកគួរតែដឹងថាជ្រើសរើសម្នាក់ណាហើយ។

២. សួរបេះដូងខ្លួនឯង

រូបតំណាង
រូបតំណាង

សាកសួរបេះដូងខ្លួនឯងទៅមើលថារវាងអ្នកថ្មីនិងអ្នកចាស់ អ្នកស្រលាញ់ម្នាក់ណា វាច្បាស់ជាមានម្នាក់ ដែលអ្នកស្រលាញ់លើសពីនេះ កុំបញ្ចូលការអាណិតជាមួយនឹងការស្រលាញ់ ព្រោះវាមិនដូចគ្នាទេ អាណិតគឺអាណិតស្រលាញ់គឺស្រលាញ់ ហើយកុំមានអារម្មណ៍ថាខុសលើអ្នកណាម្នាក់ ព្រោះស្នេហាមិនអាចបង្ខំបានឡើយ បើបេះដូងអ្នកឆ្លើយថាម្នាក់ណាហើយ ជ្រើសម្នាក់នោះទៅមិនខុសទេ។

៣.ពិចារណាថាអ្នកណាផ្តល់ក្តីសុខឱ្យអ្នកច្រើនជាង

រូបតំណាង
រូបតំណាង

មិនថាតែចំពោះអ្នកចាស់ឬអ្នកថ្មី ទោះបេះដូងឆ្លើយថាស្រលាញ់អ្នកណាក៏ដោយតែអ្នកក៏ត្រូវពិចារណាមើលដែលថា អ្នកណាអាចធ្វើឱ្យអ្នកមានក្តីសុខច្រើនជាងមិនមែនធ្វើឱ្យអ្នកកើតទុក្ខ ហើយរស់នៅជាមួយមានតែសម្ពាធនោះទេ អញ្ចឹងហើយ អ្នកគួរតែជ្រើសរើសយកអ្នកណាម្នាក់ដែលតែងតែធ្វើឱ្យអ្នកមានក្តីសុខ គ្រប់ពេលដែលអ្នកបាននៅក្បែរគេ។

៤. ជ្រើសអ្នកណាដែលអ្នកជឿជាក់

រូបតំណាង
រូបតំណាង

បើមិនដឹងថាគួរជ្រើសអ្នកណានៅក្នុងចំណោមអ្នកចាស់និងអ្នកថ្មី អ្វីដែលអ្នកត្រូវគិត គឺគិតថាអ្នកណា ដែលអាចផ្តល់ទំនុកចិត្ត និងការជឿជាក់ឱ្យអ្នកថាអ្នកនឹងមិនជ្រើសរើសខុសព្រោះថាក្នុងចំណោមអ្នកចាស់និងអ្នកថ្មី យ៉ាងហោចណាស់ ក៏មានម្នាក់ដែលអាចធ្វើឱ្យជឿជាក់លើគេបានដែរ ហេតុនេះ អ្នកណាដែលក្លាហានក្នុងការបញ្ចេញក្តីស្រលាញ់ និងការលះបង់របស់គេដើម្បីឱ្យអ្នកបានជឿជាក់ អ្នកគួរតែរើសម្នាក់នោះទៅ៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...