អាថ៌កំបាំង៥យ៉ាង ដែលមនុស្សប្រុសមិនហ៊ានប្រាប់មនុស្សស្រី - TrueID

អាថ៌កំបាំង៥យ៉ាង ដែលមនុស្សប្រុសមិនហ៊ានប្រាប់មនុស្សស្រី

June 11, 2022

យល់ដឹង៖ មនុស្សប្រុសមិនថាស្រលាញ់ស្មោះស្ម័គ្រជាមួយអ្នកខ្លាំងប៉ុណ្ណានោះទេគេក៏នៅតែរក្សាអាថ៌កំបាំងខ្លះៗរបស់គេមិនឱ្យអ្នកបានដឹងដែរព្រោះមនុស្សយើងម្នាក់ៗ តែងតែមានរឿងដែលមិនចង់ឱ្យគេដឹង ហើយរឿងខ្លះមនុស្សប្រុស មិនចង់ឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់ដឹងនោះទេ។

ជាងនេះទៅទៀតចំពោះអាថ៌កំបាំងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ គឺមនុស្សប្រុសមិនហ៊ានប្រាប់មនុស្សស្រីដែលខ្លួនស្រលាញ់ឱ្យបានដឹងនោះទេហើយការដែលលាក់អាថ៌កំបាំងទាំងនេះ ក៏មិនមែនបានន័យថាមនុស្សប្រុសមិនស្មោះដែរគ្រាន់តែរឿងខ្លះ បើមនុស្សស្រីដឹងហើយគឺអាចធ្វើឱ្យមានបញ្ហាលើសដើម។

អាថ៌កំបាំង៥យ៉ាងដែលមនុស្សប្រុសមិនហ៊ានប្រាប់មនុស្សស្រី៖

១. ​រឿងរ៉ាវដែលលាក់ទុកក្នុងចិត្ត

រូបតំណាង
រូបតំណាង

មនុស្សប្រុសទោះស្រលាញ់អ្នកប៉ុណ្ណាក៏ដោយរឿងរ៉ាវដែលលាក់ទុកក្នុងចិត្តភាគច្រើនមនុស្សប្រុសនឹងមិនប្រាប់ឱ្យមនុស្សស្រីដែលគេស្រលាញ់ដឹងនោះទេទោះបីជាប្រាប់ ក៏ប្រាប់តែមួយភាគតូចនៃរឿងដែលគេលាក់ទុកក្នុងចិត្តតែប៉ុណ្ណោះ ព្រោះមនុស្សប្រុសមិនចង់ឱ្យមនុស្សស្រីដែលគេស្រលាញ់ គិតថាខ្លួនគេជាមនុស្សទន់ជ្រាយទេ ទើបគេរក្សាវាទុកជាអាថ៌កំបាំង។

២. អន់ចិត្ត

រូបតំណាង
រូបតំណាង

មិនមែនមានតែមនុស្សស្រីទេដែលចេះអន់ចិត្ត មនុស្សប្រុសក៏ដូចគ្នា ហើយមនុស្សប្រុសអាចនឹងពូកែអន់ចិត្តជាងមនុស្សស្រីទៀតផងគ្រាន់តែមនុស្សប្រុសមិនចេះបញ្ចេញមកខាងក្រៅដូចជាមនុស្សស្រី។ លើសពីនេះមនុស្សប្រុសក៏មិនងាយបង្ហាញឱ្យមនុស្សស្រីបានដឹងថាពួកគេកំពុងអន់តែចិត្តដែរភាគច្រើនមនុស្សប្រុសតែងតែអន់ចិត្តម្នាក់ឯងហើយមិនមាត់កប្រាប់មនុស្សស្រីឡើយ។

៣.​ បញ្ហាលុយកាក់

រូបតំណាង
រូបតំណាង

ចំពោះមនុស្សប្រុស មិនថាមានបញ្ហាលុយកាក់ខ្លាំងប៉ុណ្ណានោះទេគេមិនងាយនឹងនិយាយរឿងបញ្ហាលុយកាក់របស់គេ ប្រាប់មនុស្សស្រីដែលខ្លួនស្រលាញ់ឡើយភាគតិចណាស់ដែលប្រាប់ព្រោះមនុស្សប្រុសមិនចង់បង្ហាញចំណុចខ្សោយរបស់ខ្លួន ឱ្យមនុស្សស្រីបានឃើញនោះទេ ជាពិសេសគឺខ្លាចមនុស្សស្រីគិតថាគេជាមនុស្សប្រុសគ្មានបានការ ទើបបានជាមនុស្សប្រុសភាគច្រើន មិនប្រាប់ឱ្យមនុស្សស្រីបានដឹង គឺគេស៊ូដោះស្រាយដោយខ្លួនឯង។

៤. លួចមើលស្រីផ្សេង

រូបតំណាង
រូបតំណាង

មនុស្សប្រុសមិនថាជាមនុស្សស្លូតត្រង់ឬស្រលាញ់ស្មោះស្ម័គ្រយ៉ាងណាទេ គឺគេនៅតែអាចលួចមើលស្រីផ្សេង ហើយចំពោះរឿងនេះមនុស្សប្រុសតែងតែទុកជាអាថ៌កំបាំង ប្រសិនបើមនុស្សស្រីដែលគេស្រលាញ់បានដឹងគឺច្បាស់ជាមានរឿងធំជាមិនខាន ទោះត្រឹមសម្លឹងមើលក៏ដោយ ព្រោះថាគ្មានមនុស្សស្រីណាសប្បាយចិត្តនឹងឱ្យសង្សារខ្លួន ទៅមើលស្រីផ្សេងនោះទេ។

៥. នៅតែនឹកសង្សារចាស់

រូបតំណាង
រូបតំណាង

រឿងដែលមនុស្សប្រុសតែងតែរក្សាទុកជាអាថ៌កំបាំង មិនឱ្យមនុស្សស្រីដែលគេស្រលាញ់បានដឹងគឺរឿងដែលគេនៅតែនឹកសង្សារចាស់ បើទោះបីជាការនឹកនាមនុស្សដែលធ្លាប់ស្រលាញ់គ្នា វាមិនមែនជារឿងធំដុំក៏ពិតមែន ប៉ុន្តែដូចដែលដឹងស្រាប់ហើយ មនុស្សស្រីគឺជាមនុស្សគិតច្រើន ដូច្នេះបើបានដឹង មនុស្សស្រីច្បាស់ជាគិតថាសង្សារគេ នៅតែស្រលាញ់ នៅតែចង់វិលទៅរកសង្សារចាស់វិញជាមិនខាន ហេតុនេះហើយ ទោះស្លាប់ក៏មនុស្សប្រុសមិនប្រាប់ដែរ៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...