យល់ដឹង៖ ពិតណាស់មនុស្សស្រីដែលស្អាតឆ្លាតពូកែគឺសុទ្ធសឹងតែជាមនុស្សស្រី ដែលមនុស្សប្រុសគ្រប់រូបប្រាថ្នាចង់បាន យកមកថ្នមបី ក៏ប៉ុន្តែមនុស្សស្រីដែលមានតែសម្រស់ស្រស់ស្អាតនិងមានភាពឆ្លាតវៃ គឺបែរជាមិនអាចធ្វើឱ្យចិត្តរបស់មនុស្សប្រុសស្រលាញ់ជាប់បានយូរទៅវិញ មិនថាមានសម្រស់ស្រស់ស្អាត និងឆ្លាតពូកែយ៉ាងណានោះទេ ក៏មិនអាចចងចិត្តរបស់មនុស្សប្រុស ឱ្យនៅស្រលាញ់បានយូរដែរ។
ជាងនេះទៅទៀត សម្រស់ស្រស់ស្អាត និងភាពឆ្លាតវៃរបស់សមនុស្សស្រី វាគ្រាន់តែជាអ្វី ដែលអាចធ្វើឱ្យមនុស្សប្រុសចាប់អារម្មណ៍ស្រលាញ់ បានតែពីដំបូងៗ តែប៉ុណ្ណោះដល់យូរៗទៅសម្រស់និងភាពឆ្លាតវៃនោះ មិនទាក់ទាញចិត្តមនុស្សប្រុស ឱ្យនៅស្រលាញ់បានរហូតនោះទេប្រសិនបើមនុស្សស្រីមានតែសម្រស់និងភាពពូកែ តែមិនមានចរិតលក្ខណៈល្អនោះ មនុស្សប្រុសណាក៏មិនអាចទ្រាំនៅជាមួយបានដែរមិនថាស្អាតឆ្លាត ពូកែយ៉ាងណានោះទេ។
ម្យ៉ាងវិញទៀត មូលហេតុដែលមនុស្សស្រីស្អាតឆ្លាតពូកែ ធ្វើឱ្យមនុស្សប្រុសស្រលាញ់មិនបានយូរនោះ គឺអាចមកពីមនុស្សស្រីដែលស្អាតឆ្លាតពូកែភាគច្រើនតែងតែជាមនុស្សស្រី ដែលមានចរិតលក្ខណៈញិកញក់ ដែលចង់ឱ្យតែមនុស្សប្រុសតាមទ្រជានិច្ច ព្រោះថាមនុស្សស្រីដែលស្អាត ឆ្លាតពូកែគេមានជម្រើសច្រើនក្នុងការជ្រើសរើស ទើបជាហេតុធ្វើឱ្យមនុស្សស្រីបានចិត្ត ចង់ធ្វើអ្វីក៏ធ្វើនឹង ចង់បានអ្វីគឺត្រូវតែបាននឹង ដោយវាសុទ្ធសឹងតែជាចរិតលក្ខណៈធ្វើឱ្យមនុស្សប្រុសធុញទ្រាន់ក្នុងការនៅក្បែរ។
អញ្ចឹងហើយ ទើបបានជាមិនអាចធ្វើឱ្យមនុស្សប្រុសស្រលាញ់បានយូរទោះស្អាតឆ្លាត ពូកែយ៉ាងណាក៏ដោយ ក៏មនុស្សប្រុសដកខ្លួនចេញវិញដែរព្រោះថាទោះមនុស្សប្រុសស្រលាញ់ ឬចង់បានមនុស្សស្រីដែលស្អាត ឆ្លាតពូកែ យកមកថ្នមបីយ៉ាងណាក៏ដោយក៏លែងត្រូវការវិញដែរ ដោយសារតែនៅលើលោកនេះ គ្មានមនុស្សប្រុសណាម្នាក់ ដែលអាចទ្រាំនឹងចរិតរបស់មនុស្សស្រី ដែលចូលចិត្តធ្វើអ្វីតាមតែចិត្តខ្លួនឯងហើយឱ្យគេតាមទ្ររហូតនោះទេ។
ជារួមមក មនុស្សស្រីឱ្យតែស្អាតឆ្លាតពូកែ គឺដឹងតែមានចរិតញិកញក់ហើយ ព្រោះមនុស្សស្រីតែងតែមានចរិតទន់ភ្លន់នៅក្នុងភាពញិកញក់នោះប៉ុន្តែប្រសិនបើមនុស្សស្រីមានចរិតញិកញក់ខ្លាំងពេក ក៏គ្មានមនុស្សប្រុសណា អាចទ្រាំនៅស្រលាញ់និងនៅក្បែរបានឡើយអញ្ចឹងហើយ ទើបបានជាធ្វើឱ្យមនុស្សស្រីដែលស្អាតឆ្លាតពូកែតែងតែធ្វើឱ្យមនុស្សប្រុសស្រលាញ់មិនបានយូរ៕