យល់ដឹង៖ ទោះបីជាពេលខ្លះ ទង្វើមួយចំនួនរបស់មនុស្សស្រី ពិតជាគួរឱ្យស្រលាញ់ខ្លាំងក៏ពិតមែន ប៉ុន្តែនៅពេលខ្លះទៀត ទង្វើមួយចំនួននោះ ក៏អាចធ្វើឱ្យមនុស្សស្រីក្លាយទៅជាមនុស្សម្នាក់ ដ៏គួរឱ្យធុញទ្រាន់បំផុត សម្រាប់មនុស្សប្រុសដែរដោយសារតែមនុស្សស្រីយល់ថា គេស្រលាញ់ខ្លួនខ្លាំង ទើបតែងតែសាងកំហុសទាំងនោះឡើងមក។
ដូច្នេះហើយ មនុស្សស្រីគ្រប់រូប កុំដោយសារតែបានមនុស្សប្រុសស្រលាញ់ និងធ្វើតាមចិត្តអ្នកបានគ្រប់ពេលនោះ ធ្វើឱ្យអ្នកបានចិត្ត សាងកំហុសមួយចំនួន ដូចដែលបានរៀបរាប់ នៅខាងក្រោមនេះឡើងមកឱ្យសោះបើមិនចង់ត្រូវបានមនុស្សប្រុសដែលអ្នកស្រលាញ់ នៅឆ្ងាយពីអ្នកទេនោះ។
កំហុស៤យ៉ាងរបស់មនុស្សស្រីដែលធ្វើឱ្យមនុស្សប្រុសកាន់តែចង់នៅឆ្ងាយ៖
១. រករឿងគេដោយគ្មានហេតុផល
បើទោះបីជាដឹងថាការរករឿងវាកើតចេញពីការស្រលាញ់ និងការខ្លាចបាត់បង់ក៏ពិតមែនប៉ុន្តែប្រសិនបើមនុស្សស្រី ចេះតែរករឿងគ្មានហេតុផលច្បាស់លាស់ ទាំងដែលម្ខាងទៀត មិនបានធ្វើអ្វីខុស ទាល់តែសោះនោះវាគឺជារឿងមួយដែលគួរឱ្យធុញទ្រាន់ ខ្លាំងបំផុតសម្រាប់មនុស្សប្រុស។ ជាងនេះទៅទៀត ប្រសិនបើតាមរករឿងគេ គ្មានលុះមួយថ្ងៃនោះសួរថាតើមនុស្សប្រុសណាអាចទ្រាំទ្រ នៅក្បែរបាននោះ? ព្រោះថាមនុស្សម្នាក់ៗ សុទ្ធតែមានដែនកំណត់មិនថាស្រលាញ់ប៉ុណ្ណាទេ បើមនុស្សស្រីនៅតែសាងកំហុសនេះឡើងមកទៀត មនុស្សប្រុសច្បាស់ជាកាន់តែចង់នៅឆ្ងាយ។
២. តែងតែគិតអវិជ្ជមានលើគេ
នៅក្នុងទំនាក់ទនងរវាងមនុស្សពីរនាក់ការទុកចិត្តនិងការជឿជាក់លើគ្នា ទៅវិញទៅមក វាពិតជាសំខាន់ខ្លាំងណាស់ដែលជួយធ្វើឱ្យចំណងស្នេហា រវាងមនុស្សពីរនាក់កាន់តែមានភាពរឹងមាំ និងអាចដើរទៅដល់ថ្ងៃអនាគតជាមួយគ្នាបាន។ ប៉ុន្តែប្រសិនបើអ្នក តែងតែគិតអវិជ្ជមានលើគូស្នេហ៍របស់អ្នកថាគេមិនមានភាពស្មោះត្រង់នឹងអ្នក ហើយតែងតែសង្ស័យនេះ សង្ស័យនោះទាំងដែលគេទុកចិត្តនិងជឿជាក់លើអ្នកនោះ មិនយូរមិនឆាប់ទេគេនឹងរក្សាគម្លាតនៅឆ្ងាយពីអ្នក ហើយក្តីស្រលាញ់ដែលគេធ្លាប់មានចំពោះអ្នក ក៏នឹងត្រូវបាត់បង់ដែរ។
៣. ចាត់ទុកគេសំខាន់ខ្លាំងពេក
នៅពេលដែលអ្នកចាត់ទុកគេសំខាន់ខ្លាំងពេក ខ្លាំងរហូតធ្វើឱ្យអ្នក ក្លាយទៅជាមនុស្សហួសហេតុនោះ ពីមួយថ្ងៃទៅមួយថ្ងៃគឺអ្នកចាំតែខ្វល់ និងត្រូវការឱ្យគេ នៅក្បែរខ្លួនអ្នកជានិច្ចដែលទង្វើចាត់ទុកគេជាមនុស្សសំខាន់ខ្លាំងពេកនេះហើយ បានធ្វើឱ្យគេមានអារម្មណ៍ថាធុញទ្រាន់ និងកាន់តែមិនចង់នៅជិតអ្នកព្រោះមនុស្សប្រុស គេមិនមែនចេះតែមានពេលវេលា នៅក្បែរអ្នកបានគ្រប់ពេលនោះទេ។ ដូច្នេះហើយ មនុស្សស្រីបើនៅតែប្រើចរិតកូនក្មេងហើយចាត់ទុកគេសំខាន់ខ្លាំងពេកនោះ មិនថាអ្នកធ្លាប់ជាមនុស្សស្រីម្នាក់ ដែលគួរឱ្យស្រលាញ់ខ្លាំងប៉ុណ្ណាទេអ្នកក៏អាចក្លាយទៅជាមនុស្សស្រីម្នាក់ ដែលគួរឱ្យធុញខ្លាំងបំផុតសម្រាប់គេដែរ។
៤. តែងតែទាមទារគេឱ្យយល់ពីខ្លួន
ភាគច្រើននៃមនុស្សស្រី គឺតែងតែទាមទារឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់ យល់ពីពួកគេឱ្យបានច្រើនប៉ុន្តែមនុស្សស្រី បែរជាមិនព្យាយាមយល់ពីគេវិញសោះ គឺចាំឱ្យតែគេមកយល់ពីខ្លួនដែលការទាមទារនោះហើយ វាជាអ្វីមួយ ដែលធ្វើឱ្យមនុស្សប្រុស មានសម្ពាធជាខ្លាំង។ ម្យ៉ាងវិញទៀត ការដែលលអ្នកទាមទារ ឱ្យគេយល់ពីខ្លួនអ្នកនេះហើយ បានធ្វើឱ្យមនុស្សប្រុសដែលអ្នកស្រលាញ់ គេព្យាយាមគេចវេសពីអ្នក ព្រោះថាប្រសិនបើអ្នក នៅតែទាមទារខ្លាំងពេកគេអាចនឹងសម្រេចចិត្ត បែងចែកផ្លូវជាមួយអ្នកទៀតផង ដូច្នេះហើយ មុននឹងចង់ឱ្យគេយល់ពីអ្នកអ្នកក៏គួរតែព្យាយាមយល់ពីគេវិញផង៕
ប្រភព៖ phunuvagiadinh