ហេតុផលដែលធ្វើឱ្យអ្នកកាន់តែបំភ្លេច គឺកាន់តែនឹកឃើញដល់គេ - TrueID

ហេតុផលដែលធ្វើឱ្យអ្នកកាន់តែបំភ្លេច គឺកាន់តែនឹកឃើញដល់គេ

June 2, 2022

ស្នេហា៖ ការបាត់បង់មនុស្សដែលខ្លួនស្រលាញ់វាជារឿងដែលគួរឱ្យឈឺចាប់ណាស់ ហើយបើចង់បំភ្លេច កុំឱ្យនឹកឃើញនៅឈឺចាប់ទៀត ​វារឹតតែជារឿងដែលពិបាកបំផុត ក្នុងការបំភ្លេចមនុស្សដែលខ្លួនស្រលាញ់ប៉ុន្តែដើម្បីភាពល្អប្រសើរខ្លួនឯង គឺមានតែព្យាយាមបំភ្លេច។

ជាងនេះទៅទៀតមនុស្សភាគច្រើនដែលតែងតែព្យាយាមបំភ្លេចអ្នកចាស់ ប៉ុន្តែនៅពេលដែលកាន់តែព្យាយាមបំភ្លេចគេ គឺបែរជាកាន់តែនឹកឃើញ និងនៅតែស្រលាញ់គេខ្លាំងឡើងៗទៅវិញនោះក៏អាចមកពីហេតុផលទាំងអស់នេះ ទើបធ្វើឱ្យអ្នកកាន់តែបំភ្លេច កាន់តែនឹកឃើញដល់គេលើសដើម។

ហេតុផលដែលធ្វើឱ្យអ្នកកាន់តែបំភ្លេចគឺកាន់តែនឹកឃើញដល់គេ៖

១. ព្យាយាមបង្ខំខ្លួនឯង

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកចង់បំភ្លេចមិនចង់ឱ្យនៅនឹកឃើញដល់គេហើយឈឺចាប់ទៀត អ្នកមិនត្រូវបង្ខំខ្លួនឯង ឱ្យបំភ្លេចគេតាមចិត្តដែលអ្នកចង់បាននោះទេ ព្រោះវាត្រូវការពេលវេលាព្យាបាលមុខរបួសឱ្យជាសះស្បើយជាមុនសិន ស្នាមដែលមានរបួស ចង់ឱ្យវាជាភ្លាមៗក៏មិនកើតដែរដូច្នេះកុំព្យាយាមបំភ្លេចអី ទុកឱ្យពេលវេលាវាជាអ្នកព្យាបាល បើមិនអញ្ចឹងទេអ្នកនឹងកាន់តែនឹកដល់គេ។

២. មិនផ្លាស់ប្តូរខ្លួនឯង

រូបតំណាង
រូបតំណាង

ហេតុផលដែលធ្វើឱ្យអ្នកកាន់តែបំភ្លេចកាន់តែនឹកឃើញនិងស្រលាញ់គេលើសដើមនោះ គឺមកពីអ្នកមិនព្រមផ្លាស់ប្តូរមិនព្រមតាំងចិត្តក្នុងការកាត់ផ្តាច់គេចេញពីជិវិត ទើបជាហេតុធ្វើឱ្យអ្នកកាន់តែចង់បំភ្លេច គឺអ្នកកាន់តែចង់ជួប ចង់នៅក្បែរគេ អញ្ចឹងហើយ មុននឹងបំភ្លេចគេបានដោយជោគជ័យអ្នកត្រូវចេះផ្លាស់ប្តូរ និងតាំងចិត្តឱ្យបានខ្ពស់ក្នុងការកាត់ចិត្តពីគេជាមុនសិន។

៣. មិនស្រាយចំណងនៅក្នុងចិត្ត

រូបតំណាង
រូបតំណាង

អ្នកត្រូវដឹងថាទំនាក់ទំនងរវាងអ្នកនិងគេ ត្រូវបញ្ចប់ដោយសារតែមូលហេតុអ្វី ទើបមិនអាចបន្តទៅមុខទៀតបានបើមិនអញ្ចឹងទេ ទោះអ្នកប្រើពេលរាប់ឆ្នាំទៀត អ្នកក៏នៅតែនឹកនា នៅតែមានចម្ងល់សួរខ្លួនឯងថា ហេតុអ្វីអ្នកទាំងពីរបែកគ្នា? នោះហើយដែលធ្វើឱ្យអ្នកកាន់តែបំភ្លេចគឺកាន់តែនឹកឃើញដល់គេដក់ជាប់នៅក្នុងចិត្ត ប៉ុន្តែបើអ្នកចេះស្រាយចំណងក្នុងចិត្តទាំងនោះចេញពីចិត្តបានមិនយូរមិនឆាប់អ្នកនឹងអាចបំភ្លេចគេបាន។

៤.មិនចេះស្រលាញ់ខ្លួនឯង

រូបតំណាង
រូបតំណាង

ចង់បំភ្លេចគេបានដោយជោគជ័យអ្នកត្រូវចេះប្តូរពីការស្រលាញ់គេ មកស្រលាញ់ខ្លួនឯងឱ្យបានច្រើនវិញនោះអ្នកនឹងមើលឃើញថាខ្លួនឯងនៅមានតម្លៃគ្រប់គ្រាន់ អាចរកបានមនុស្សល្អជាងនេះ ហើយការស្រលាញ់ខ្លួនឯង នឹងធ្វើឱ្យអ្នកចេះខ្វល់ខ្វាយពីសុខទុក្ខខ្លួនឯង ដោយមិនបណ្តោយអ្នកណាមកបំផ្លាញក្តីសុខខ្លួនឯងនោះទេតែបើអ្នកមិនចេះស្រលាញ់ខ្លួនឯង អ្នកនឹងបណ្តោយឱ្យគេ ក្លាយជាផ្នែកមួយធ្វើឱ្យអ្នកនៅតែនឹកឃើញដល់ការឈឺចាប់៕

ប្រភព៖​ gangbeauty

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...