ប្រុសៗឆ្លើយមក! ហេតុអ្វីចេះស្រលាញ់ តែមិនចេះធ្វើរឿងទាំងនេះ? - TrueID

ប្រុសៗឆ្លើយមក! ហេតុអ្វីចេះស្រលាញ់ តែមិនចេះធ្វើរឿងទាំងនេះ?

August 2, 2022

ស្នេហា៖ ជាការពិតមនុស្សប្រុសភាគច្រើនគឺចេះតែស្រលាញ់តែប៉ុណ្ណោះប៉ុន្តែមិនដឹងពីរបៀបនៃការផ្តល់ក្តីស្រលាញ់ ឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់ឡើយទាល់តែជិតបាត់បង់ទើបភ្ញាក់ខ្លួន ​ដូច្នេះត្រូវចេះរៀនកែទម្លាប់ខ្លួនឯងឡើងវិញ បើមិនចង់បាត់បង់មនុស្សស្រីដែលខ្លួនស្រលាញ់។

ជាងនេះទៅទៀតមនុស្សប្រុសគ្រប់រូបអាចឆ្លើយបានដែរទេ ថាហេតុអ្វីបានជាអ្នកចេះតែស្រលាញ់តែមិនចេះធ្វើរឿងទាំងអស់នេះ? ព្រោះថារឿងទាំងនេះ វាពិតជាអ្វីដែលមនុស្សស្រីគ្រប់រូប ត្រូវការពីអ្នកដែលជាមនុស្សប្រុសខ្លាំងណាស់ អញ្ចឹងហើយបើអ្នកមិនចេះផ្តល់ឱ្យ គ្មានមនុស្សស្រីណាគេទ្រាំនៅជាមួយអ្នកនោះទេ។

ប្រុសៗឆ្លើយមក! ហេតុអ្វីចេះស្រលាញ់តែមិនចេះធ្វើរឿងទាំងនេះ?

១. ស្មោះត្រង់នឹងនាង

រូបតំណាង
រូបតំណាង

មនុស្សប្រុសភាគច្រើនគឺចេះតែស្រលាញ់ប៉ុន្តែមិនចេះមានភាពស្មោះត្រង់ឡើយ តែបើឱ្យបែក គឺច្បាស់ជាមិនបែកឡើយសុខចិត្តលួចលាក់ពីក្រោយខ្នង ហើយអ្វីដែលធ្វើឱ្យមនុស្សប្រុសចេះស្រលាញ់តែមិនចេះស្មោះនោះ គឺអាចមកពីមនុស្សប្រុស ជាមនុស្សដែលមិនចេះស្កប់ស្កល់ និងមិនចេះគ្រប់គ្រាន់ ប៉ុន្តែនៅពេលដែលជិតបាត់បង់ គឺច្បាស់ជាភ្ញាក់ខ្លួនស្តាយក្រោយ។

២.យកចិត្តទុកដាក់លើនាង

រូបតំណាង
រូបតំណាង

ហេតុអ្វីទៅ?បើគ្រាន់តែស្រលាញ់អ្នកចេះស្រលាញ់ តែចំពោះរឿងយកចិត្តទុកដាក់លើមនុស្សស្រីដែលអ្នកហាមាត់និយាយថាស្រលាញ់ និងព្រមលះបង់គ្រប់យ៉ាងដើម្បីនាង អ្នកបែរជាធ្វើមិនបាន អញ្ចឹងហើយ ឱ្យនាងហ៊ានប្រគល់ក្តីសុខឱ្យអ្នកបានយ៉ាងម៉េចទៅ បើគ្រាន់តែរឿងយកចិត្តទុកដាក់លើនាង អ្នកធ្វើដើម្បីនាងមិនបានផងនោះ។

៣.ខ្វល់ខ្វាយពីអារម្មណ៍នាង

រូបតំណាង
រូបតំណាង

មនុស្សស្រីជាមនុស្សដែលពូកែគិតច្រើន ដូច្នេះគ្រប់ទង្វើទាំងអស់របស់មនុស្សប្រុស គឺសុទ្ធតែជះឥទ្ធិពលទៅលើអារម្មណ៍របស់នាង ហេតុនេះ មុននឹងធ្វើអ្វី គួរតែគិតដល់មនុស្សស្រីដែលអ្នកស្រលាញ់ តែបើគ្រាន់តែអ្នកខ្វល់ខ្វាយពីអារម្មណ៍របស់នាងអ្នកធ្វើមិនបាន ហើយអ្នកចេះតែស្រលាញ់នោះ កុំស្រលាញ់ ហើយក៏កុំផ្តល់ក្តីសង្ឃឹមឱ្យនាងល្អជាងព្រោះអ្វីដែលមនុស្សស្រីត្រូវការ គឺការយល់ពីអារម្មណ៍របស់នាង។

៤. ​ឱ្យតម្លៃលើក្តីស្រលាញ់នាង

រូបតំណាង
រូបតំណាង

កុំចេះតែស្រលាញ់តែមួយមុខ តែអ្នកបែរជាមើលរំលងក្តីស្រលាញ់ និងការលះបង់របស់នាងនោះ ព្រោះនៅពេលដែលនាងធ្វើគ្រប់យ៉ាងដើម្បីអ្នក តែអ្នកមើលរំលងមិនយូរមិនឆាប់អ្នកនឹងបាត់បង់អ្វីដែលមានតម្លៃបំផុតនៅក្នុងជីវិតរបស់អ្នកដោយមិនដឹងខ្លួនដូច្នេះទាន់នៅមានឱកាស គួរតែររៀនរក្សាអ្វីដែលអ្នកកំពុងតែមាន កុំគ្រាន់តែស្រលាញ់៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...