ស្នេហា៖នៅក្នុងទំនាក់នងស្នេហា ដែលអាចទទួលបានភាពរឹងមាំ និងអាចដើរដល់ថ្ងៃអនាគតជាមួយគ្នាបាននោះលុះត្រាតែមនុស្សពីរនាក់ មានការជឿជាក់លើគ្នាទៅវិញទៅមក ព្រោះបើមិនមានការជឿជាក់គ្នាទេនោះជីវិតគូច្បាស់ជាមិនអាចដើរទៅមុខជាមួយគ្នា បានដោយរលូនទេ។
ដូច្នេះហើយ ចំពោះគូស្នេហ៍ដែលចង់ឱ្យទំនាក់ទំនងរបស់ពួកគេមានភាពរឹងមាំ ហើយអាចដើរដល់ថ្ងៃអនាគតជាមួយគ្នាបានដោយមានការជឿជាក់ លើគ្នាទៅវិញទៅមកនោះ មនុស្សពីរនាក់ ដែលជាគូស្នេហ៍នឹងគ្នា គួរតែសាកល្បងធ្វើរឿងមួយចំនួនដូចដែលបានបង្ហាញនៅខាងក្រោមនេះ ជីវិតគូអ្នកច្បាស់ជាទៅមុខដោយរលូន។
រឿងសំខាន់ៗទាំងនេះ ដែលគូស្នេហ៍គួរតែធ្វើដើម្បីឱ្យកាន់តែមានភាពជឿជាក់លើគ្នាទៅវិញទៅមក៖
១. ប្រើការនិយាយនិងទង្វើ ឱ្យដើរទន្ទឹមគ្នា
មនុស្សពីរនាក់ដែលជាគូស្នេហ៍នឹងគ្នាប្រសិនបើចង់ឱ្យទំនាក់ទំនងរវាងគ្នា មានការជឿជាក់ទៅលើគ្នា ទៅវិញទៅមកនោះ គឺមិនមែនប្រើតែសម្តីតែមុខដើម្បីយកមកបញ្ជាក់ពីចិត្តស្មោះត្រង់ចំពោះគ្នាទេ តែវាត្រូវការទង្វើឱ្យដើរទន្ទឹមជាមួយនឹងសម្តីដែរទើបអាចធ្វើឱ្យមនុស្សពីរនាក់ ដែលជាគូស្នេហ៍នឹងគ្នា មានការជៀជាក់លើគ្នានិងអាចដើរដល់ថ្ងៃមុខជាមួយគ្នាបាន។
២. ចំណាយពេលវេលានៅក្បែរគ្នាឱ្យបានច្រើន
បើចង់ស្វែងយល់ពីគ្នាដើម្បីងាយស្រួលក្នុងការជឿជាក់លើគ្នាទៅវិញទៅមកនោះ គូស្នេហ៍គឺត្រូវតែព្យាយាមចំណាយពេលវេលានៅក្បែរគ្នាឱ្យបានច្រើនតាមអ្វីដែលអាចធ្វើបាន ព្រោះការដែលបាននៅក្បែរគ្នាកាន់តែច្រើនគឺកាន់តែយល់ពីចិត្តគ្នា បានកាន់តែច្រើន ហេតុនេះហើយ ងាយស្រួលនឹងឱ្យមនុស្សពីរនាក់កាន់តែមានទំនុកចិត្តលើគ្នា។
៣. រៀនស្មោះត្រង់នឹងគ្នាចាប់ផ្តើមពីរឿងតូចតាចឡើង
មនុស្សពីរនាក់ដែលមាននាមជាគូស្នេហ៍នឹងគ្នាប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងមក មិនថាជាបញ្ហាតូច ឬបញ្ហាធំទេ គួរណាតែរៀនស្មោះត្រង់ជាមួយគ្នាហើយបង្ហាញឱ្យគ្នាបានដឹង ព្រោះការដែលមានទម្លាប់ស្មោះត្រង់នឹងគ្នាសូម្បីតែបញ្ហាតូចៗនោះ ទោះមានបញ្ហាធំ ឬរឿងអ្វីមួយកើតឡើងដោយការយល់ច្រឡំ រវាងគ្នាក៏ដោយក៏អាចធ្វើឱ្យមនុស្សពីរនាក់ មានទំនុកចិត្ត និងជឿជាក់លើគ្នា ដោយមិនចេះតែយល់ច្រឡំផ្តេសផ្តាស ចំពោះគ្នានោះទេ។
៤. មិនព្យាយាមលាក់បាំងនូវអារម្មណ៍ដែលមានចំពោះគ្នា
បើស្រលាញ់គ្នាពិតមនុស្សពីរនាក់ មិនគួរណាព្យាយាមលាក់បាំង នូវអារម្មណ៍ដែលមានចំពោះគ្នា ដូចជាការអន់ចិត្តឬការខឹងគុំគួនចំពោះគ្នានោះទេ ព្រោះនៅពេលដែលមនុស្សពីរនាក់ បង្ហាញនូវអារម្មណ៍របស់ខ្លួន ចំពោះគ្នានោះ យូរៗទៅទំនាក់ទំនងរវាងមនុស្សពីរនាក់ក៏កាន់តែស្និទ្ធស្នាលនឹងគ្នា ហើយកាន់តែយល់ពីគ្នា បានកាន់តែច្រើន ជាពិសេស កាន់តែមានទំនុកចិត្តលើគ្នា ម្យ៉ាងវិញទៀត វាក៏មិនងាយធ្វើឱ្យគូស្នេហ៍ ជួបនូវរឿងបែកបាក់គ្នាដែរ៕
ប្រភព៖ relrules