ស្នេហា៖ ស្រីៗត្រូវដឹងមនុស្សប្រុសបើគេពិតជាចង់ច្បាស់លាស់ជាមួយអ្នក ដោយមិនស្ទាក់ស្ទើរក្នុងចិត្តគេច្បាស់ជាធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឱ្យអ្នកបានឃើញថា គេពិតជាចង់ច្បាស់លាស់ជាមួយនឹងអ្នកពិតមែន មិនមែននិយាយឱ្យតែរួចពីមាត់នោះទេ។
ហេតុនេះហើយមនុស្សស្រីគ្រប់រូបកុំឆោតពេក មនុស្សប្រុសបើគេចង់ច្បាស់លាស់ជាមួយនឹងអ្នកពិតមែនគេនឹងធ្វើរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះដោយគ្មានការស្ទាក់ស្ទើរ ដូច្នេះជឿជាក់ថាគេចង់ច្បាស់លាស់ជាមួយអ្នកឬអត់ មើលទៅលើតែទង្វើទាំងនេះទៅគឺដឹងហើយ។
៥យ៉ាងដែលមនុស្សប្រុសនឹងធ្វើ បើគេចង់ច្បាស់លាស់ជាមួយអ្នក៖
១.តែងធ្វើឱ្យអ្នកមានអារម្មណ៍ថាសំណាង
មនុស្សប្រុសប្រសិនបើគេពិតជាចង់ច្បាស់លាស់ជាមួយអ្នកពិតមែន គេនឹងមិននិយាយបានតែមាត់ទេតែគេនឹងបង្ហាញតាមរយៈទង្វើ ដែលធ្វើឱ្យអ្នកយល់ថាខ្លួនឯងជាមនុស្សស្រីដែលសំណាងបំផុតព្រោះវាបង្ហាញឱ្យអ្នកដឹងថា គេគ្មានភាពស្រពិចស្រពិល ឬចង់លេងសើចជាមួយនឹងអ្នកឡើយ តែគេពិតជាចង់ច្បាស់លាស់ជាមួយអ្នកពិតមែន។
២.គេស្មោះត្រង់ជាមួយអ្នក
បើគេចង់ច្បាស់លាស់ជាមួយអ្នកគេនឹងស្រលាញ់ដោយស្មោះត្រង់ជាមួយអ្នក ព្រោះតែគេដឹងថាប្រសិនបើគេមិនស្មោះហើយលួចលាក់មានក្រៅ បើអ្នកដឹង គឺគេច្បាស់ជាបាត់បង់អ្នក ហេតុនេះមនុស្សប្រុសដែលគេស្រលាញ់អ្នកច្បាស់លាស់ដោយមិនបានលែងសើចនឹងស្នេហាអ្នក ដាច់ខាតគេនឹងមិនលួចលាក់មានក្រៅ នាំតែធ្វើឱ្យអ្នកបាត់បង់ទំនុកចិត្តលើគេទេ។
៣.នាំអ្នកទៅជួបគ្រួសារគេ
មនុស្សប្រុសងាយនឹងដូរមុខមនុស្សស្រីដែលខ្លួនស្រលាញ់ក៏ពិតមែនតែចំពោះមនុស្សស្រីដែលគេនាំទៅជួបគ្រួសារ គឺមិនចេះតែនាំទៅឡើយលុះត្រាតែមនុស្សស្រីម្នាក់នោះ គេចង់ច្បាស់លាស់ជាមួយ ហេតុនេះហើយមនុស្សប្រុសដែលគេចង់ច្បាស់លាស់ជាមួយអ្នក គេនឹងនាំអ្នកទៅជួបក្រុមគ្រួសារគេ ដោយមិនស្ទាក់ស្ទើរ ឬរកលេសនេះលេសនោះដើម្បីគេចវេសមិននាំអ្នកទៅជួប។
៤.បើកបង្ហាញទំនាក់ទំនងរវាងអ្នក
នៅពេលដែលគេចង់ច្បាស់លាស់ជាមួយអ្នកមនុស្សប្រុសគេនឹងបើកបង្ហាញទំនាក់ទំនងរវាងអ្នកនិងគេ ឱ្យមនុស្សគ្រប់គ្នាបានដឹងអញ្ចឹងហើយ មនុស្សស្រីមិនចាំបាច់យកទៅដេកគិតច្រើនតែម្នាក់ឯងទេ បើគេស្រលាញ់ដោយភាពច្បាស់លាស់ជាមួយអ្នក គេនឹងបើកបង្ហាញ មិនមែនលាក់លៀមៗខ្លាចតែគេដឹងនោះទេ។
៥. ប្រឹងប្រែងជាងមុន
កុំជឿត្រឹមតែពាក្យសម្តីប៉ុន្មានម៉ាត់របស់មនុស្សប្រុសឱ្យសោះ ព្រោះបើគេពិតជាចង់ច្បាស់លាស់ និងបានគិតពីអនាគតរវាងអ្នកនិងគេពិតមែន គេនឹងបង្ហាញឱ្យអ្នកបានឃើញថាគេប្រឹងប្រែងជាងមុនមិនមែនបានតែនិយាយ ហើយគិតតែពីសប្បាយនៅខាងក្រៅជាមួយមិត្តនោះទេ។ ដូច្នេះហើយមនុស្សប្រុសបើគេចង់ច្បាស់លាស់ជាមួយអ្នក គេនឹងប្រែងប្រែងធ្វើការរកលុយ ឱ្យក្លាយទៅជាមនុស្សប្រុសម្នាក់ ដែលអាចឱ្យអ្នកជឿជាក់ និងពឹងផ្អែកបាននៅថ្ងៃអនាគត៕