ស្នេហា៖សម្រាប់មនុស្សប្រុស ប្រសិនបើអ្នក លង់ចិត្តស្រលាញ់ប៉ះចំមនុស្សស្រី ដែលមានចិត្តរឹងនោះអ្នកមិនចាំបាច់ភ័យព្រួយ ខ្លាចគេមិនចាប់អារម្មណ៍ លើអ្នកវិញនោះទេ ឱ្យតែអ្នកធ្វើ ជាមនុស្សប្រុស ដែលមានភាពទាក់ទាញ នោះមនុស្សស្រី ច្បាស់ជាចិត្តទន់វិញ ជាមិនខាន។
វាជាការពិតមនុស្សប្រុសដែលមានភាពទាក់ទាញ មិនថាមនុស្សស្រីដែលគេលួចស្រលាញ់ជាមនុស្សស្រី ដែលមានចិត្តរឹងខ្លាំងប៉ុណ្ណាទេគេនៅតែអាចធ្វើឱ្យមនុស្សស្រី មានចិត្តទន់វិញបានដោយងាយដោយគ្រាន់តែគេ បញ្ចេញនូវភាពទាក់ទាញមួយចំនួន ដែលគេមាន ទៅកាន់មនុស្សស្រី។
មនុស្សស្រីទោះចិត្តរឹងប៉ុណ្ណាក៏ដោយក៏អាចចិត្តទន់វិញ ដោយសារតែភាពទាក់ទាញទាំងនេះរបស់មនុស្សប្រុស៖
១. ឆ្លាតវៃ
បើទោះបីជាមនុស្សស្រីមួយចំនួនមានចិត្តរឹងមិនងាយចាប់អារម្មណ៍ លើមនុស្សប្រុសប៉ុណ្ណាក៏ដោយ ឱ្យតែមនុស្សប្រុសបង្ហាញពីភាពវៃឆ្លាត និងភាពរហ័សហួនរបស់ខ្លួននោះ វាក៏អាចធ្វើឱ្យមនុស្សស្រី មានចិត្តទន់ និងងាកមកចាប់អារម្មណ៍លើវិញជាមិនខាន ព្រោះថា ភាពវៃឆ្លាតរបស់មនុស្សប្រុសវាគឺជាភាពទាក់ទាញមួយ ដែលធ្វើឱ្យមនុស្សស្រីងាយនឹងចាប់អារម្មណ៍លើទោះបីជាមនុស្សស្រី មិនបញ្ចេញប្រតិកម្ម ថាគេបានចាប់អារម្មណ៍លើក៏ដោយ។
២. មានក្លិនខ្លួនក្រអូប
សម្រាប់មនុស្សប្រុស ការដែលមានក្លិនខ្លួនក្រអូប វាគឺជារឿងសំខាន់ខ្លាំងណាស់ព្រោះប្រសិនបើមានក្លិនខ្លួនស្អុយ កុំថាឡើយតែស្រីៗសូម្បីតែមនុស្សក្បែរខ្លួន ក៏មិនចង់នៅជិតដែរ។ ហេតុនេះហើយមនុស្សប្រុសបើចង់ធ្វើឱ្យមនុស្សស្រី តែងតែចង់នៅក្បែរ និងមិនចង់គេចមុខនោះ គឺអ្នកត្រូវតែបញ្ចេញនូវភាពទាក់ទាញ នៃក្លិនខ្លួនក្រអូបរបស់អ្នកនាពេលនោះហើយ មិនថាមនុស្សស្រី មានចិត្តរឹងខ្លាំងប៉ុណ្ណាទេគេនៅតែអាចមានចិត្តទន់វិញ ចំពោះអ្នកជាមិនខាន។
៣.ការស្លៀកពាក់មានរបៀបរៀបរយ
មនុស្សស្រីភាគច្រើនគឺពួកគេចូលចិត្តមើលទៅលើការស្លៀកពាក់ របស់មនុស្សប្រុស ព្រោះការស្លៀកពាក់រៀបរយឬមិនរៀបរយ របស់មនុស្សប្រុស អាចធ្វើឱ្យមនុស្សស្រី វិនិច្ឆ័យអ្នកបាន ហេតុនេះហើយ បើចង់ឱ្យគេវិនិច្ឆ័យអ្នកនៅក្នុងផ្លូវល្អនោះ គឺមនុស្សប្រុសត្រូវតែមានការរៀបចំខ្លួន ឱ្យមានភាពស្អាតបាតជាមុនសិន បើមិនអញ្ចឹងទេមនុស្សស្រីគ្មានថ្ងៃ ងាកមកចាប់អារម្មណ៍លើអ្នកវិញនោះទេ ព្រោះគ្រាន់តែការស្លៀកពាក់ អ្នកមិនបានរៀបចំស្អាតបាតផង មានហេតុផលអ្វី ដែលអាចធ្វើឱ្យមនុស្សស្រី មានការចាប់អារម្មណ៍លើវិញនោះ។
៤. មានចិត្តទូលាយ
មនុស្សប្រុសដែលមានសន្តានចិត្តល្អ និងមានចិត្តទូលាយ ក្នុងការចេះជួយអ្នកដទៃគឺតែងតែជាមនុស្សប្រុស ដែលមានភាពទាក់ទាញជាខ្លាំង នៅក្នុងក្រសែភ្នែករបស់មនុស្សស្រីម្យ៉ាងវិញ មិនថាមនុស្សស្រី មានចិត្តរឹងខ្លាំងប៉ុណ្ណាទេ ឱ្យតែអ្នក ជាមនុស្សប្រុសដែលមានចិត្តទូលាយនិងចេះជួយដល់មនុស្សជុំវិញខ្លួន យ៉ាងហោចណាស់ក៏អ្នកស្ថិតនៅក្នុងការគិតពិចារណា របស់គេដែរ។
៥. មានទំនុកចិត្តខ្ពស់និងមានភាពឯករាជ្យ
មនុស្សស្រីណា ក៏ដូចមនុស្សស្រីណាដែរគឺពួកគេតែងតែចង់បានមិត្តប្រុស ឬដៃគូជីវិត ជាមនុស្សប្រុសដែលមានភាពជឿជាក់លើខ្លួនឯងក៏ដូចជាមនុស្សប្រុស ដែលមានភាពឯករាជ្យនៅក្នុងខ្លួន ព្រោះការដែលមនុស្សប្រុស មានទំនុកចិត្តខ្ពស់និងមានភាពឯករាជ្យនៅក្នុងខ្លួន គឺពួកគេតែងតែជាមនុស្សប្រុស ដែលមនុស្សស្រីភាគច្រើនគិតថា អាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឱ្យពួកគេ ហ៊ានផ្ញើសុភមង្គលលើបាន៕
ប្រភព៖ regain.us