ហេតុផលដែលអ្នក មិនគួរត្រឡប់ទៅទាក់ទងសង្សារចាស់ - TrueID

ហេតុផលដែលអ្នក មិនគួរត្រឡប់ទៅទាក់ទងសង្សារចាស់

August 18, 2022

ស្នេហា៖ សង្សារចាស់គ្រាន់តែជាមនុស្សម្នាក់ ដែលអ្នកធ្លាប់បានចំណាយពេលវេលានិងក្តីស្រលាញ់ទៅឱ្យតែប៉ុណ្ណោះ ហើយក៏ជាមនុស្សតែម្នាក់ ដែលផ្តល់ការឈឺចាប់មកឱ្យអ្នកដូចគ្នាប៉ុន្តែបើរំលឹកពីសង្សារចាស់ វាក៏គ្មានបានអ្វីមកវិញ ក្រៅពីធ្វើឱ្យខ្លួនឯងអារម្មណ៍មិនល្អទេ។

ដូច្នេះហើយ បានជាមនុស្សភាគច្រើន មិនងាយនឹងត្រឡប់ទៅទាក់ទងសង្សារចាស់វិញនោះទេទោះចិត្តនៅស្រលាញ់ នៅតែនឹកនាដល់ក៏ដោយ ដាច់ខាតក៏មិនវិលទៅរកសង្សារវិញដែរនោះក៏ប្រហែលមកពីហេតុផលមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះទើបបានជាមនុស្សភាគច្រើន មិនចង់វិលទៅរកសង្សារចាស់។

ហេតុផលដែលអ្នក មិនគួរត្រឡប់ទៅទាក់ទងសង្សារចាស់៖

១. បញ្ហាដដែលៗនៅតែកើតមាន

រូបតំណាង
រូបតំណាង

ពិតណាស់មនុស្សពីរនាក់ធ្លាប់មានបញ្ហារហូតដល់បែកបាក់គ្នារួចម្តងហើយនោះមិនប្រាកដថានៅពេលដែលវិលមកត្រូវរ៉ូវគ្នាវិញ បញ្ហាទាំងនោះមិនអាចកើតមានឡើងមកម្តងទៀតនោះទេដូច្នេះហើយ ទើបវាក្លាយជាហេតុផលមួយដែលអ្នកមិនគួរត្រឡប់ទៅទាក់់ទងសង្សារចាស់អ្នកវិញព្រោះវាគ្មានអ្វីល្អប្រសើរសម្រាប់ជីវិតអ្នកឡើយ គឺមានតែការឈឺចាប់ម្តងហើយម្តងទៀត។

២. អារម្មណ៍ស្រលាញ់មិនដូចមុន

រូបតំណាង
រូបតំណាង

មិនថាមនុស្សពីរនាក់នៅមានចិត្តស្រលាញ់គ្នាវិញយ៉ាងណាទេបើធ្លាប់បែកបាក់គ្នារួចម្តងហើយនោះ ទោះវិលត្រឡប់មកទាក់ទងគ្នាវិញ ក៏អារម្មណ៍ស្រលាញ់ចំពោះគ្នាមិនដូចមុនដែរ។ បែបនេះហើយ បានជាមនុស្សភាគច្រើន មិនសម្រេចចិត្តវិលត្រឡប់មកទាក់ទងសង្សារចាស់វិញ ព្រោះតែអារម្មណ៍ស្រលាញ់ចំពោះគ្នាមិនដូចមុន នៅក្បែរគ្នាក៏គ្មានក្តីសុខដែរ។

៣. អស់ភាពជឿជាក់លើគ្នា

រូបតំណាង
រូបតំណាង

មនុស្សស្រលាញ់គ្នាពីរនាក់ការមានទំនុកចិត្តនិងការជឿជាក់លើគ្នាទៅវិញទៅមក វាពិតជាសំខាន់ណាស់ហើយចំពោះមនុស្សដែលបែកគ្នាហើយ វិលមកទាក់ទងគ្នាវិញ ទំនុកចិត្តដែលធ្លាប់មានចំពោះគ្នា វាក៏បានបាត់បង់បាត់អស់ទៅហើយទោះនៅជាមួយគ្នាវិញដោយសារតែស្រលាញ់ ក៏គ្មានក្តីសុខដែរព្រោះក្តីស្រលាញ់របស់មនុស្សពីរនាក់ គឺត្រូវការការជឿជាក់លើគ្នា។

៤. ចុងក្រោយក៏នៅតែបែកគ្នា

រូបតំណាង
រូបតំណាង

មិនថាអ្នកវិលត្រឡប់មកទាក់ទងសង្សារចាស់អ្នកវិញ ប៉ុន្មានដង ប៉ុន្មានសារទេ ចុងក្រោយគឺបញ្ចប់ទៅដោយការបែកគ្នាដដែលៗ អញ្ចឹងហើយ ទើបបានអ្នកមិនគួរវិលមកទាក់ទងសង្សារចាស់អ្នកវិញទេព្រោះចុងក្រោយទៅ អ្នកទាំងពីរនៅតែបែកគ្នា ការឈឺចាប់គឺកាន់តែកើនទ្វេដងដូច្នេះអ្នកគួរតែបន្តរស់នៅក្នុងជីវិតបច្ចុប្បន្នភាពវិញ ល្អជាជាងវិលមករកអតីតកាល ដែលនាំឱ្យជីវិតកាន់តែដុនដាបលើសដើម៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...