តាម​ពិត​ រឿង​ទាំងនេះសោះ​ ដែល​ខាង​ប្រុស​ចង់​បាន តែ​ខាងស្រី​ មិនដែលខ្វល់ - TrueID

តាម​ពិត​ រឿង​ទាំងនេះសោះ​ ដែល​ខាង​ប្រុស​ចង់​បាន តែ​ខាងស្រី​ មិនដែលខ្វល់

June 15, 2021

យល់ដឹង៖ ជាធម្មតា នៅក្នុងទំនាក់ទំនងស្នេហាមួយរវាងមនុស្សពីរនាក់ នៅក្នុងចិត្តម្នាក់ៗ គឺសុទ្ធសឹងតែ ចង់ទាមទារនេះ ទាមទារនោះដើម្បីធ្វើឱ្យខ្លួនឯង កាន់តែមានភាពកក់ក្តៅ នៅក្នុងទំនាក់ទំនង ស្នេហាមួយនោះ ប៉ុន្តែនៅក្នុងទំនាក់ទំនងស្នេហា គេតែងសង្កេតឃើញថា មានតែមនុស្សស្រីតែប៉ុណ្ណោះដែលមានការទាមទារ តែមនុស្សប្រុស ហាក់ដូចជាមិនសូវ ទាមទារនិងចង់បាន អ្វីសោះឡើយ។

ផ្ទុយទៅវិញមនុស្សប្រុស មិនមែនមិនចេះទាមទារ ឬក៏មិនចង់បានអ្វីនោះទេ គ្រាន់តែពួកគេ មិនចូលចិត្តបង្ហាញអារម្មណ៍ និងការចង់បានរបស់ពួកគេ ទៅឱ្យមនុស្សស្រី បានដឹងតែប៉ុណ្ណោះហេតុនេះហើយ ទើបមនុស្សស្រីភាគច្រើន មិនដែលបានដឹងឡើយ ថារឿងរ៉ាវណាខ្លះ ដែលមនុស្សប្រុស តែងតែចង់បាននោះ។

រឿង៥យ៉ាងដែលមនុស្សប្រុស តែងតែចង់បានពីមនុស្សស្រី តែមនុស្សស្រីភាគច្រើន មិនដែលបានដឹងឡើយ៖

១. ពាក្យសុំទោស

រូបតំណាង
រូបតំណាង

បើតាមយើងសង្កេតមើល ទៅក្នុងទំនាក់ទំនង ស្នេហាភាគច្រើនរាល់ពេលដែលមានបញ្ហា ឈ្លោះប្រកែកគ្នាហើយ មិនថាវាជាកំហុស របស់មនុស្សស្រី ឬមនុស្សប្រុសនោះទេគឺមនុស្សប្រុស តែងតែជាអ្នក ពោលពាក្យសុំទោស។ ប៉ុន្តែ មិនមែន គ្រប់ពេលនោះទេដែលមនុស្សប្រុសពេញចិត្ត នឹងនិយាយពាក្យនេះ ព្រោះរឿងរ៉ាវខ្លះ មិនមែនជាកំហុសរបស់ពួកគេទេ លើសពីនេះ នៅពេលខ្លះ ពួកគេក៏ត្រូវការ ស្តាប់លឺពាក្យសុំទោស ចេញពីមាត់មនុស្សស្រី ដែលពួកគេស្រលាញ់ដែលនៅពេលដែលមនុស្សស្រី ជាអ្នកធ្វើខុស។ ប៉ុន្តែមនុស្សស្រីភាគច្រើន មិនបានដឹងអំពី រឿងនេះឡើយ ហើយ​ក៏​មិនដែល​​ខ្ចី​អើពើ នឹង​ពាក្យ​សុំទោស​ នេះ​ដែរ​។

២. ភាពភ្ញាក់ផ្អើលរំភើប

រូបតំណាង
រូបតំណាង

មិនមែនមានតែ មនុស្សស្រីនោះទេដែលមានអារម្មណ៍ថាសប្បាយចិត្ត និងមានក្តីសុខ នៅពេលដែល មនុស្សដែលខ្លួនស្រលាញ់ ធ្វើអ្វីមួយដើម្បីឱ្យ មនុស្សដែលពួកគេស្រលាញ់រំភើប និងមានការភ្ញាក់ផ្អើល។ ដោយឡែក ចំពោះមនុស្សប្រុសវិញ គឺពួកគេ ក៏ចង់ទទួលបានអារម្មណ៍បែបនេះ ពីមនុស្សស្រីដែល ពួកគេស្រលាញ់ដែរបើទោះបីជាពួកគេមិនដែលបញ្ចេញ ឱ្យមនុស្សស្រីបានដឹងថា ពួកគេក៏ត្រូវការ ការទទួលបានអារម្មណ៍បែបនេះក៏ដោយ។

៣.ធ្វើជាអ្នកដែលចាំគាំទ្រគេ

រូបតំណាង
រូបតំណាង

មនុស្សប្រុសទោះបីជារឹងមាំ ខ្លាំងប៉ុណ្ណាក៏ដោយ ក៏នៅតែមានថ្ងៃ ដែលពួកគេធ្លាក់ខ្លួនទន់ជ្រាយដែរហើយអ្វីដែលពួកគេត្រូវការ និងចង់បានពីមនុស្សស្រីនោះ គឺការផ្តល់កម្លាំងចិត្តនិងចាំធ្វើជាអ្នកគាំទ្រ ដល់ពួកគេជានិច្ច នោះហើយដែលវាជារឿងមួយ ដែលមនុស្សប្រុសគ្រប់រូប តែងតែចង់បាន បំផុតពីមនុស្សស្រី។ ប៉ុន្តែមនុស្សស្រីភាគច្រើន អាចនឹងមិនបានដឹងទេថា សម្រាប់មនុស្សប្រុសុ កម្លាំងចិត្តពី មនុស្សស្រីដែលពួកគេស្រលាញ់គឺមានតម្លៃបំផុត សម្រាប់ពួកគេ។

៤. ផ្តល់ក្តីស្រលាញ់និងភាពកក់ក្តៅ

រូបតំណាង
រូបតំណាង

មិនមែនមាន តែភាគីខាងស្រីនោះទេដែលត្រូវការការស្រលាញ់ និងភាពកក់ក្តៅពីមនុស្សប្រុស ដោយឡែក ចំពោះមនុស្សប្រុសវិញ គឺពួកគេក៏តែងតែចង់ ទទួលបានការស្រលាញ់និងការយកចិត្តទុកដាក់ ជាពិសេស ការផ្តល់ភាពកក់ក្តៅ ពីមនុស្សស្រីដែល ពួកគេស្រលាញ់ដែរ។ បើទោះបីជាពេលខ្លះ ពួកគេមិនដែលបាន បង្ហាញក៏ដោយ ព្រោះពួកគេគិតថាវាអាចភាពទន់ជ្រាយមួយ របស់មនុស្សប្រុស។ ប៉ុន្តែពួកគេពិតជា ត្រូវការការស្រលាញ់ និងភាពកក់ក្តៅ ពីមនុស្សស្រីដែល ពួកគេស្រលាញ់ណាស់។

៥.ឃើញមនុស្សស្រីដែលគេស្រលាញ់មានក្តីសុខ

រូបតំណាង
រូបតំណាង

មនុស្សស្រីភាគច្រើនអាចនឹងមិនសូវជឿ ប៉ុន្តែសម្រាប់មនុស្សប្រុស ដែលស្រលាញ់ មនុស្សស្រីម្នាក់ខ្លាំងនោះអ្វីដែលពួកគេចង់បានបំផុត នៅក្នុងជីវិតរបស់ពួកគេនោះ គឺជាសេចក្តីសុខ ស្នាមញញឹម និងភាពសប្បាយរីករាយ របស់មនុស្សស្រីដែល ពួកគស្រលាញ់ព្រោះសេចក្តីសុខ និងភាពសប្បាយរីករាយ របស់មនុស្សស្រីដែល ពួកគេស្រលាញ់​ វាក៏ជាសេចក្តីសុខនិងជាភាពរីករាយ របស់ពួកគេផងដែរ៕

ប្រភព៖​ annecohenwrites

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...