ស្នេហា៖ នៅក្នុងជីវិតនេះ វាជាការពិតដែលថា មិនមែនស្ត្រីទាំងអស់សុទ្ធតែ ពូកែដោះស្រាយការបែកបាក់ ឬលែងលះគ្នានោះទេ។ ព្រោះមិនថា នារីម្នាក់នោះខ្លាំងប៉ុណ្ណា ក៏ពិបាកក្នុងការជៀសវាង ពីការឈឺចាប់ និងខូចចិត្តដែរ។ គ្មាននរណាម្នាក់ អាចគេចផុត ពីការឈឺចាប់នោះទេ។
មិនមានវិធីល្អឥតខ្ចោះណា ដែលអាចជួសជុល ទំនាក់ទំនង ដែលបរាជ័យ និងខូចខាននោះទេ។ ដូច្នេះវាមានសារៈសំខាន់ណាស់ សម្រាប់ស្ត្រីក្នុងការរៀនសូត្រ ពីរបៀបដោះស្រាយការឈឺចាប់ តាមរបៀបដែលមាន ប្រសិទ្ធភាពបំផុត។
ជំនួសឱ្យការគិតថា "បុរសទាំអស់មិនល្អ និងមានចិត្តសាវា"។ អ្នកគួរតែគិតថា ការបែកបាក់ គឺដោយសារតែ ភាពមិនចុះសម្រុងគ្នា ហើយក៏មិនអាច បន្តដំណើរទៅមុខ ជាមួយគ្នាបានតទៅទៀត។ វាជាការប្រសើរ ក្នុងការចំណាយពេលរស់នៅដោយខ្លួនឯង អ្នកអាចនឹងរឹងមាំ និងកាន់តែស្រលាញ់ខ្លួន ឯងជាមុនទៀតផង។
ស្ត្រីអាចធ្វើដូចនេះ ដើម្បីធ្វើឱ្យចិត្តរបស់អ្នក កាន់តែមានសន្តិភាព ក្រោយពេលបែកគ្នា៖
១. ផ្តល់ពេលវេលា ឱ្យខ្លួនឯងប្រសិនបើអ្នកត្រូវការ
មិនមានចំនួនជាក់លាក់ ដើម្បីកំណត់ថា តើមនុស្សម្នាក់ អាចយកឈ្នះទុក្ខព្រួយបាន នៅពេលណានោះទេ។ ដូច្នេះផ្តោតលើ ការថែរក្សាខ្លួនឯង ជាការល្អបំផុត។ មនុស្សជាច្រើនគិតថា ការស្វែងរកអ្នកជំនួសអ្នកចាស់ គឺជាវិធីដ៏ល្អមួយ ប៉ុន្តែកុំធ្វើវា វានឹងធ្វើឱ្យអ្នក និងមនុស្សថ្មីកាន់តែវេទនា និងចាប់កាន់តែខ្លាំង។
២. កុំព្យាយាមធ្វើជារឹងមាំ
ប្រសិនបើអ្នកចង់យំ ក៏យំចេញមក កុំព្យាយាមហាមឃាត់ ខ្លួនឯងពេក។ ការយំមិនបាន ធ្វើឲ្យអ្នកមើល ទៅអន់នោះទេ ប៉ុន្តែវាអាចធ្វើឲ្យ អ្នកមានអារម្មណ៍ថា ធូរស្បើយបាន យ៉ាងឆាប់រហ័ស។ មិនចាំបាច់ធ្វើជា រឹងមាំពេកទេ បើអ្នកកាន់តែលាក់ ភាពឈឺចាប់ទាំងអស់នោះ វានឹងធ្វើឲ្យ អ្នកឈឺចាប់កាន់តែខ្លាំង។ រឿងសំខាន់គឺថា អ្នកអនុញ្ញាតឱ្យខ្លួនអ្នកប្រឈមមុខនឹងវា ហើយឆ្លងកាត់វា ដោយភាពក្លាហាន។
៣. តើមានអ្វីដែលអ្នកគួរតែ ផ្លាស់ប្តូរទេ?
វាអាចមាន អារម្មណ៍កាន់តែពិកបាក ក្នុងការអង្គុយហើយគិតនូវ ចំណុចវិជ្ជមាន និងអវិជ្ជមាន នៅក្នុងទំនាក់ទំនង របស់អ្នក។ ប៉ុន្តែវាចាំបាច់ណាស់ វាអាចជួយអ្នកឱ្យឆ្ពោះទៅមុខ ដោយភាពជឿជាក់ និងជំនះការឈឺចាប់បាន។ កុំអោយភាពឈឺចាប់ ពីអតីតកាល ធ្វើឱ្យអ្នកបដិសេធនូវរបស់ល្អៗ ទាំងអស់ដែលកំពុងរង់ចាំអ្នក៕
ប្រភព ៖ phunutoday