រឿងទាំងនេះ​​ បើ​អាច​លាក់​បាន ក៏លាក់ទៅ ដើម្បីកុំ​ឲ្យ​ ប៉ះទង្គិត​អារម្មណ៍គ្នា ​ខ្លាំងពេក​ - TrueID

រឿងទាំងនេះ​​ បើ​អាច​លាក់​បាន ក៏លាក់ទៅ ដើម្បីកុំ​ឲ្យ​ ប៉ះទង្គិត​អារម្មណ៍គ្នា ​ខ្លាំងពេក​

June 10, 2021

ស្នេហា៖ ពិតណាស់ដែលមនុស្សពីរនាក់ នៅក្នុងទំនាក់ទំនងស្នេហា មិនគួរមាន រឿងអាថ៌កំបាំង ជាមួយគ្នានោះទេគឺត្រូវតែមាន ភាពស្មោះត្រង់ ជាមួយគ្នា ប៉ុន្តែចំពោះ រឿងរ៉ាវមួយចំនួនមនុស្សពីរនាក់ គួរតែកុំបង្ហាញឱ្យគ្នា បានដឹងអីព្រោះវាអាចនឹងធ្វើឱ្យ មានបញ្ហារវាងគ្នា។

ការលាក់បាំង នូររឿងរ៉ាវមួយចំនួនវាមិនមែនជា រឿងដែលខុស ចំពោះដៃគូនោះទេ ព្រោះរឿងរ៉ាវមួយចំនួនប្រសិនបើបានដឹង ច្បាស់ណាស់ ថាទំនាក់ទំនងស្នេហានោះ ច្បាស់ជាមានបញ្ហារវាងគ្នា ជាមិនខាន ហេតុនេះហើយ រឿងរ៉ាវមួយចំនួន ដែលបានរៀបរាប់ នៅខាងក្រោមនេះ ដែលមនុស្សពីរនាក់ គួរតែលាក់បាំងពីគ្នា។

រឿងទាំងនេះ ដែលមនុស្សពីរនាក់ នៅក្នុងទំនាក់ទំនងស្នេហាគួរតែទុកវាជា អាថ៌កំបាំងរវាងគ្នា៖

១.រឿងអតីតកាលដែលកើតមានឡើងជាមួយនឹងអ្នកចាស់

រូបតំណាង
រូបតំណាង

ពាក្យថាអតីតកាល តែមួយម៉ាត់គឺគ្មានអ្វីដែល ល្អប្រសើរឡើយ ហេតុនេះហើយ មិនថាអ្នក មានរឿងរ៉ាវអ្វីដែលធ្លាប់កើតមានឡើង នៅក្នុងអតីតកាលនោះទេគឺដាច់ខាត អ្នកមិនត្រូវយកមកប្រាប់ដៃគូ របស់អ្នកនោះទេ ហើយអ្នកក៏ត្រូវ​ តែរក្សាទុក ជាអាថ៌កំបាំងព្រោះរឿងរ៉ាវទាំងអស់នោះ អាចនឹងមានផលអាក្រក់ ដល់ទំនាក់ទំនងរវាងអ្នក និងដៃគូប្រសិនបើដៃគូរបស់អ្នក បានដឹង។

២. នៅនឹកសង្សារចាស់

រូបតំណាង
រូបតំណាង

មនុស្សធ្លាប់ស្រលាញ់គ្នាការនឹកនា អ្នកចាស់ម្តងម្កាល វាមិនមែនជារឿង ដែលខុសនោះទេ ហើយអ្នកក៏មិនចាំ​បាច់ ត្រូវប្រាប់ដៃគូ ពីអារម្មណ៍ដែលនឹកនា ដល់អ្នកចាស់នោះទេ ព្រោះវានឹងធ្វើឱ្យ ដៃគូរបស់អ្នក មិនសប្បាយចិត្ត។ ដូច្នេះហើយ​ ដាច់ខាតអ្នកមិនត្រូវប្រាប់ដៃគូអ្នក ឱ្យគេបានដឹងឡើយ ទុកវាជាអាថ៌កំបាំង ទៅល្អជាង​។

៣. មិនចូលចិត្តសមាជិកណាម្នាក់​នៅក្នុងគ្រួសារដៃគូ

រូបតំណាង
រូបតំណាង

សម្រាប់មនុស្សម្នាក់ៗគ្រួសារគឺជាអ្វីដែល សំខាន់ខ្លាំងណាស់ ហេតុនេះហើយ មិនថាអ្នកមិនពេញចិត្តឬមិនចូលចិត្តសមាជិកណាម្នាក់ នៅក្នុងគ្រួសាររបស់ដៃគូអ្នកនោះអ្នកគួរតែរក្សា អារម្មណ៍មួយនោះ ទុកជាអាថ៌កំបាំង ព្រោះប្រសិនបើអ្នក ប្រាប់ដល់ដៃគូរបស់អ្នកមិនថាគេមិនថាយើងនោះទេ គឺដឹងតែមិនសប្បាយចិត្តហើយ អញ្ចឹងហើយ ​ការលាក់ទុកជាអាថ៌កំបាំង នូវអារម្មណ៍មួយនេះ គឺជាវិធីល្អបំផុត។

៤. សាច់ញាតិ ឬមិត្តភក្តិរបស់អ្នកនិយាយអាក្រក់ពីដៃគូរបស់អ្នក

រូបតំណាង
រូបតំណាង

មនុស្សម្នាក់ៗ គឺជៀសមិនផុតឡើយពីពាក្យសម្តីរបស់អ្នកដទៃ ដូច្នេះហើយ ប្រសិនបើអ្នក បានលឺសាច់ញាតិឬមិត្តភក្តិរបស់អ្នក និយាយអ្វីដែលមិនល្អ ចំពោះដៃគូអ្នក។ អ្នកមិនគួរលើករឿងនេះ យកមកប្រាប់ដៃគូ របស់អ្នកឡើយព្រោះការប្រាប់ នូវបញ្ហាមួយនេះ ដល់ដៃគូរបស់អ្នក ​វាកាន់តែធ្វើឱ្យទំនាក់ទំនង របស់អ្នកនិងដៃគូ កាន់តែឃ្លាតឆ្ងាយ និងមានអារម្មណ៍មិនល្អ ជាមួយគ្នានោះទេ​។

៥. មានមនុស្សមកតាមស្រលាញ់

រូបតំណាង
រូបតំណាង

គ្មានអ្នកណាម្នាក់ដែលសប្បាយចិត្ត នៅពេលដែលដឹងថា មានមនុស្សមករញ៉េរញ៉ៃ ជាមួយនឹង មនុស្សដែលខ្លួនស្រលាញ់នោះទេ ​បែបនេះហើយ ទើបគូស្នេហ៍គ្រប់រូប មិនគួរប្រាប់រឿងនេះ ដល់ដៃគូរបស់អ្នកទេ ​ព្រោះវាមិនត្រឹមតែធ្វើឱ្យដៃគូរបស់អ្នក មិនសប្បាយចិត្តនោះទេតែវាក៏អាចមានបញ្ហា ច្រើនជាងនេះទៀតផង អញ្ចឹងហើយ អ្នកគួរតែទុកវាជាអាថ៌កំបាំង៕

ប្រភព៖​ dazzling

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...