ហេតុអ្វីមនុស្សប្រុសកាន់តែស្រលាញ់ គឺកាន់តែប្រច័ណ្ឌហួងហែងច្រើន? - TrueID

ហេតុអ្វីមនុស្សប្រុសកាន់តែស្រលាញ់ គឺកាន់តែប្រច័ណ្ឌហួងហែងច្រើន?

September 29, 2021

ស្នេហា៖ វាជាការពិត ដែលមែនមានតែមនុស្សស្រីទេដែលចេះប្រច័ណ្ឌ និងហួងហែងមនុស្សដែលខ្លួនស្រលាញ់ មនុស្សប្រុសក៏ដូចគ្នា គេក៏ចេះប្រច័ណ្ឌចេះហួងហែងដែរ គ្រាន់តែមនុស្សប្រុសមិនសូវបង្ហាញចេញមកខាងក្រៅ ឱ្យមនុស្សដែលខ្លួនស្រលាញ់បានដឹងដូចមនុស្សស្រីតែប៉ុណ្ណោះ លើសពីនេះ វាក៏ជារឿងធម្មតាទៅហើយសម្រាប់គូស្នេហ៍ទូទៅ។

រូបតំណាង
រូបតំណាង

ជាងនេះទៅទៀត ចំពោះមនុស្សប្រុស ប្រសិនបើដាក់ចិត្តស្រលាញ់មនុស្សស្រីណាម្នាក់ អស់ពីបេះដូងហើយនោះគេនឹងក្លាយទៅជាមនុស្សប្រុសដែលពូកែប្រច័ណ្ឌពូកែហួងហែងដាក់មនុស្សស្រីដែលខ្លួនស្រលាញ់ជាក់ជាមិនខាន នោះក៏ដោយសារតែក្តីស្រលាញ់និងការខ្លាចបាត់បង់មនុស្សដែលខ្លួនស្រលាញ់ ទើបជាហេតុធ្វើឱ្យមនុស្សប្រុស ពេលដែលកាន់តែស្រលាញ់គឺកាន់តែប្រច័ណ្ឌហួងហែងច្រើន​ ព្រោះតែពួកគេមិនចង់បាត់បង់មនុស្សដែលពួកគេស្រលាញ់ហើយក៏មិនចង់ឱ្យនរណាម្នាក់ មកដណ្តើមមនុស្សដែលគេស្រលាញ់បានដែរ ហេតុនេះហើយមិនបាច់ឆ្ងល់ទេថាមកពីហេតុអ្វី បានជាមនុស្សប្រុសប្រច័ណ្ឌ និងហួងហែងច្រើនខុសពីធម្មតា។.

រូបតំណាង
រូបតំណាង

ម្យ៉ាងវិញទៀត សម្រាប់មនុស្សស្រីនៅពេលដែលឃើញមនុស្សប្រុសដែលខ្លួនស្រលាញ់ ប្រច័ណ្ឌហួងហែងខ្លួនបែបនេះវាក៏ធ្វើឱ្យពួកគេសប្បាយចិត្តដែរ ព្រោះវាបានបង្ហាញឱ្យពួកគេបានឃើញថា មនុស្សប្រុសដែលគេស្រលាញ់ក៏ជាស្រលាញ់ពួកគេខ្លាំងដូចគ្នា ប៉ុន្តែប្រសិនបើការប្រច័ណ្ឌហួងហែងរបស់មនុស្សប្រុសខ្លាំងលើសកម្រិត ប្រៀបបីដូចជាបិទសិទ្ធសេរីភាពរបស់មនុស្សស្រីនោះ វាក៏ជះឥទ្ធិពលអាក្រក់ដល់ទំនាក់ទំនងបានដែរដោយសារតែមនុស្សស្រីសម័យនេះមិនចូលចិត្តឱ្យមនុស្សប្រុស មកបិទសិទ្ធសេរីភាពរបស់ពួកគេនោះទេបើទោះបីជាដឹងថា ដោយសារតែមកពីក្តីស្រលាញ់ និងការខ្លាចបាត់បង់របស់មនុស្សប្រុសក៏ដោយ។

រូបតំណាង
រូបតំណាង

ជារួមមកមិនថាតែចំពោះមនុស្សស្រីឬមនុស្សប្រុសទេ អ្នកណាៗក៏ចេះប្រច័ណ្ឌនិងហួងហែងមនុស្សដែលខ្លួនស្រលាញ់ដែរ ហើយរាល់ការប្រច័ណ្ឌហួងហែងទាំងនោះវាសុទ្ធតែកើតចេញពីការស្រលាញ់ និងការខ្លាចបាត់បង់គ្នា ដូច្នេះហើយ ទើបជាហេតុធ្វើឱ្យមនុស្សប្រុសពេលដែលកាន់តែស្រលាញ់ គឺកាន់តែប្រច័ណ្ឌហួងហែងច្រើន៕

ប្រភព៖​ bonobology

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...