៤យ៉ាង ដែលមនុស្សស្រីមិនងាយធ្វើទេ តែបើធ្វើ មនុស្សប្រុសត្រៀមចិត្តនឹងបាត់បង់នាងឱ្យហើយទៅ - TrueID

៤យ៉ាង ដែលមនុស្សស្រីមិនងាយធ្វើទេ តែបើធ្វើ មនុស្សប្រុសត្រៀមចិត្តនឹងបាត់បង់នាងឱ្យហើយទៅ

September 2, 2021

ស្នេហា៖ មនុស្សស្រីជាមនុស្សដែលមាត់រឹងបន្តិចក៏ពិតមែនប៉ុន្តែក្នុងចិត្តពួកគេគឺទន់ខ្លាំងណាស់ ហើយក៏មិនងាយដាច់ចិត្តនឹងធ្វើរឿងហួសហេតុ ដាក់មនុស្សដែលនាងស្រលាញ់ ឱ្យត្រូវទទួលរងនូវការឈឺចាប់ពីពួកគេនោះទេលុះត្រាតែពួកគេឆ្អែតឆ្អន់នឹងទង្វើដែលមនុស្សប្រុស ធ្វើដាក់ពួកគេតែប៉ុណ្ណោះ។

ហេតុនេះហើយ មនុស្សប្រុសគួរតែប្រុងប្រយ័ត្នក្នុងការធ្វើអ្វីមួយ ដែលអាចនាំឱ្យមនុស្សស្រីឆ្អែតចិត្ត ម្យ៉ាងវិញទៀត វាអាចនឹងធ្វើឱ្យមនុស្សស្រីហ៊ានធ្វើរឿងមួយចំនួនដែលពួកគេមិនធ្លាប់ធ្វើដាក់មនុស្ស ដែលពួកគេស្រលាញ់ពីមុនមកក៏ថាបាន ហើយបើនាងសម្រេចចិត្តធ្វើហើយនោះ បានន័យថាមនុស្សប្រុសកំពុងតែត្រូវបានបាត់បង់នាងហើយ។

៤យ៉ាង ដែលមនុស្សស្រីមិនងាយធ្វើទេតែបើធ្វើ មនុស្សប្រុសត្រៀមខ្លួននឹងបាត់បង់នាងឱ្យហើយទៅ៖

១. ឈប់សួរនាំ និងឈប់ហួងហែងអ្នកច្រើន

រូបតំណាង
រូបតំណាង

ជាធម្មតា មនុស្សស្រីស្ទើរតែគ្រប់គ្នាទៅហើយដែលតែងតែចូលចិត្តសួរនាំ និងហួងហែងច្រើនពីមនុស្សប្រុស នោះក៏ដោយសារតែនាងស្រលាញ់ និងមិនចង់បាត់បង់ក៏ប៉ុន្តែប្រសិនបើនាង ឈប់សួរនាំ និងឈប់ហួងហែងអ្នកច្រើនទៀតនោះមនុស្សប្រុសកុំទាន់សប្បាយចិត្ត នៅពេលដែលនាងឈប់ហួងហែងឱ្យសោះ ព្រោះអ្នកកំពុងតែត្រូវបានបាត់បង់មនុស្សស្រី ដែលខ្លួនស្រលាញ់ដោយមិនដឹងខ្លួនហើយ លើសពីនេះ មនុស្សស្រីគេអាចនឹងឆ្អែតឆ្អន់ នឹងការដែលអ្នកធ្វើមិនឱ្យគេទុកចិត្តទើបគេបញ្ឈប់ការសួរនាំ និងហួងហែងច្រើន។

២. រៀបចំផែនការជីវិតនាពេលអនាគតដោយគ្មានអ្នក

រូបតំណាង
រូបតំណាង

មនុស្សស្រីភាគច្រើនចូលចិត្តរៀបចំផែនការជីវិត នាពេលអនាគតរបស់ខ្លួនឯង ហើយជាពិសេស នៅក្នុងផែនការជីវិតនាពេលអនាគតរបស់ពួកគេនោះគឺតែងតែមានមនុស្សប្រុសដែលគេស្រលាញ់នៅក្បែរប៉ុន្តែប្រសិនបើនាងរៀបចំផែនការជីវិត របស់នាងដោយគ្មានអ្នក ហើយធ្វើអ្វីដោយមិនប្រាប់អ្នកនោះមនុស្សប្រុសគួរតែត្រៀមខ្លួនឱ្យហើយទៅ អ្នកនឹងត្រូវបានបាត់បង់មនុស្សស្រីដែលអ្នកស្រលាញ់ក្នុងពេលឆាប់ៗនេះ ព្រោះតែនាងលែងចាត់ទុកអ្នក ជាមនុស្សសំខាន់នៅក្នុងជីវិតរបស់នាងទៀតហើយ។

៣.ទោះអ្នកស្និទ្ធស្នាលជាមួយអ្នកណាក៏ដោយ ក៏នាងមិនខ្វល់

រូបតំណាង
រូបតំណាង

វាជាការពិត មនុស្សស្រីនៅពេលដែលឃើញមនុស្សប្រុសដែលខ្លួនស្រលាញ់ ទៅស្និទ្ធស្នាលនឹងមនុស្សស្រីផ្សេងមិនថាក្នុងឋានៈអ្វីនោះទេ នាងនឹងប្រច័ណ្ឌរករឿង ទាល់តែមនុស្សប្រុស ឈប់ស្និទ្ធស្នាលនឹងអ្នកផ្សេង។ ក៏ប៉ុន្តែប្រសិនបើមនុស្សស្រីដែលអ្នកស្រលាញ់ នាងមិនខ្វល់ ហើយក៏មិនប្រច័ណ្ឌនឹងអ្នក នៅពេលដែលអ្នកស្និទ្ធស្នាលនឹងអ្នកណាម្នាក់នោះ អ្នកគួរតែត្រៀមចិត្តឱ្យហើយទៅ ព្រោះបើនាងឈប់ប្រច័ណ្ឌ និងឈប់ខ្វល់ខ្វាយពីអ្នកហើយនោះ បានន័យថា នាងក៏ឈប់ស្រលាញ់អ្នកដែរ។

៤. ព្យាយាមគេចវេសមិនចង់ជួបអ្នក

រូបតំណាង
រូបតំណាង

មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ គឺតែងតែចង់មានពេលវេលា នៅក្បែរមនុស្សប្រុសដែលនាងស្រលាញ់ ប៉ុន្តែប្រសិនបើនាង ស្រាប់តែព្យាយាមគេចវេស មិនចង់ជួបអ្នកនោះវាជាសញ្ញាដ៏គ្រោះថ្នាក់មួយ សម្រាប់អ្នកហើយ ដែលវាបង្ហាញថានាងកំពុងតែឆ្អែតចិត្ត ជាមួយនឹងអ្នក ហើយអ្នកក៏គួរតែត្រៀមចិត្ត នឹងបាត់បង់នាងដូចគ្នាព្រោះមនុស្សស្រី មិនងាយនឹងគេចវេស ពីមនុស្សដែលនាងស្រលាញ់ទេ តែបើនាងគេចវេសមានន័យថានាងកំពុងតែត្រៀមខ្លួន ក្នុងការដើរចេញពីអ្នកហើយ៕

ប្រភព៖​ relrules

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...