យល់ដឹង៖ មនុស្សប្រុសមិនមែនចេះតែនៅសុខៗ ធុញទ្រាន់នឹងមនុស្សស្រីដែលខ្លួនស្រលាញ់នោះទេវាក៏អាចមកពីទង្វើរបស់មនុស្សស្រី ដែលធ្វើទៅលើមនុស្សប្រុសដែរ ទើបធ្វើឱ្យគេមានការធុញទ្រាន់នឹងចាត់ទុកថាទង្វើទាំងនោះ វាជារឿងដែលរំខានបំផុតសម្រាប់ពួកគេ។
ហេតុនេះហើយ មនុស្សស្រីមុននឹងធ្វើអ្វីមួយ គួរណាតែស្វែងយល់ពីអារម្មណ៍របស់មនុស្សប្រុស ថាគេពេញចិត្តអ្វីឬមិនពេញចិត្តអ្វី ព្រោះរឿងរ៉ាវមួយចំនួនដែលអ្នកធ្វើ វាពិតជាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍គេហើយថែមទាំងអាចចាត់ទុកអ្នក ជាមនុស្សស្រីដែលរំខានបំផុត សម្រាប់គេទៀតផង។
រឿង៤យ៉ាងដែលមនុស្សស្រីធ្វើមនុស្សប្រុសចាត់ទុកថាជារឿងដែលរំខានបំផុត៖
១. ព្យាយាមផ្លាស់ប្តូរគេច្រើនពេក
មនុស្សប្រុសមិនចូលចិត្តឱ្យអ្នកណាម្នាក់ មកព្យាយាមផ្លាស់ប្តូរអ្វីដែលជាខ្លួនគេនោះទេប៉ុន្តែបើគេចង់ផ្លាស់ប្តូរគេនឹងផ្លាស់ប្តូរវាដោយខ្លួនឯង ដោយមិនចាំបាច់ឱ្យមនុស្សស្រី មកប្រាប់គេឱ្យផ្លាស់ប្តូរនោះទេ ហេតុនេះហើយ មនុស្សស្រីកុំព្យាយាមផ្លាស់ប្តូរគេច្រើនពេកព្រោះបើអ្នកកាន់តែព្យាយាម គេនឹងការតែធុញទ្រាន់ ហើយចាត់ទុកថាវាជារឿងដែលរំខានបំផុតសម្រាប់ពួកគេ។
២. ពូកែសង្ស័យ និងសួរនាំច្រើន
វាជារឿងពិត មនុស្សស្រីនៅពេលដែលចង់ដឹងអ្វីមួយគឺតែងតែសួរនាំច្រើន ហើយបើសួរនាំមិត្តប្រុសវិញ គឺដូចចាប់អ្នកទោសសួរនាំអញ្ចឹងដែលធ្វើឱ្យមនុស្សប្រុស ពេលខ្លះគិតថាវាគឺរឿងដែលគួរឱ្យធុញទ្រាន់ និងរំខានជាទីបំផុត ដូច្នេះហើយមនុស្សស្រីគួររៀនកាត់បន្ថយនូវទម្លាប់មួយនេះ។
៣. ពឹងផ្អែកលើគេខ្លាំងពេក
បើទោះបីជាមនុស្សប្រុស ចង់ឱ្យមនុស្សស្រីដែលគេស្រលាញ់ពឹងផ្អែកមកទៅលើពួកគេក៏ដោយ ក៏មិនមែនគ្រប់រឿង គ្រប់បញ្ហា ដែលមនុស្សប្រុសពេញចិត្តនឹងឱ្យមនុស្សស្រី ពឹងផ្អែកទៅលើគេនោះទេ ម្យ៉ាងវិញទៀត ពីដំបូងគេអាចនឹងមិនអីក៏ពិតមែន តែយូរៗទៅគេច្បាស់ជាមានអារម្មណ៍ថាធុញទ្រាន់ជាក់ជាមិនខានអញ្ចឹងហើយ មនុស្សស្រីកុំពឹងផ្អែកទៅលើមនុស្សប្រុសខ្លាំងពេក រឿងណាអាចធ្វើដោយខ្លួនបានគួរតែធ្វើវាដោយខ្លួនឯង។
៤. បាញ់ទឹកអប់ច្រើនពេក
មនុស្សស្រីភាគច្រើន គិតថាមនុស្សប្រុសចូលចិត្តក្លិនក្រអូបក៏ប៉ុន្តែប្រសិនបើមានក្លិនទឹកអប់ខ្លាំងពេក វាក៏មិនល្អចំពោះមនុស្សស្រីដែរវាអាចនឹងក្លាយទៅជារឿងដែលរំខានមួយ ដោយសារតែក្លិនទឹកអប់ខ្លាំងពេក ដែលវាងាយនឹងធ្វើឱ្យមានការឆួលច្រមុះ ហេតុនេះហើយមនុស្សស្រីគួរណាតែកុំបាញ់ទឹកអប់ច្រើនពេក ព្រោះថាវាជារឿងរំខានបំផុត សម្រាប់មិត្តប្រុសអ្នក ដែលត្រូវមកឆួលច្រមុះ ជាមួយនឹងក្លិនទឹកអប់របស់អ្នក៕
ប្រភព៖ gangbeauty