ស្នេហា៖មនុស្សប្រុសមិនងាយនឹងប្រើពាក្យស្បថឡើយ លុះត្រាតែគេទាល់ជ្រក ឬធ្វើខុសអ្វីមួយដាក់មនុស្សស្រី ហើយប្រឹងរកលេស ដូច្នេះមនុស្សស្រី កុំងាយជឿទៅលើការស្បថពេកព្រោះថាមនុស្សប្រុសដែលគេស្មោះត្រង់នឹងអ្នកពិតប្រាកដ គេមិនប្រើការស្បថដើម្បីឱ្យអ្នកជឿលើគេទេ តែគេនឹងបង្ហាញតាមរយៈទង្វើ។
ដូច្នេះហើយស្រីៗកុំជឿទៅលើការស្បថរបស់មនុស្សប្រុសដោយសារតែមនុស្សប្រុសភាគច្រើន ដែលចូលចិត្តប្រើការស្បថ គឺដើម្បីតែឱ្យមនុស្សស្រីបានជឿលើគេតែប៉ុណ្ណោះនោះ ជាងនេះទៅទៀត មនុស្សប្រុសដែលតែងតែប្រើការស្បថ គឺនៅពេលដែលគេធ្វើខុសរឿងទាំងនេះលើអ្នក ព្រោះគេចង់ឱ្យអ្នកជឿ និងផ្តល់ឱកាសឱ្យគេ។
មនុស្សប្រុសតែងប្រើការស្បថនៅពេលគេធ្វើខុសរឿងទាំងនេះ៖
១. តាមទាន់លេងឆាតជាមួយស្រីផ្សេង
មនុស្សប្រុសបើតាមមិនទាន់ទេកុំសង្ឃឹមថាចាប់កំហុសបានឱ្យសោះ ម្យ៉ាងវិញទៀត មនុស្សប្រុសគឺតែងតែចូលចិត្តប្រើការស្បថ នៅពេលដែលមនុស្សស្រីចាប់បានថាលេងឆាតជាមួយស្រីផ្សេងព្រោះមនុស្សប្រុសគិតថា ការដែលស្បថបែបនេះហើយ វាអាចនឹងធ្វើឱ្យមនុស្សស្រីជឿជាក់លើគេម្តងទៀត ថាគេនឹងមិនធ្វើវាម្តងទៀត អញ្ចឹងហើយ ស្រីៗកុំចេះតែជឿពេក។
២.លួចទៅដើរលេងស៊ីផឹកជាមួយមិត្ត
ចំពោះមនុស្សស្រីដែលហាមមនុស្សប្រុសដែលខ្លួនស្រលាញ់ មិនឱ្យដើរលេងផឹកស៊ីវាមិនមែនជាការបិទសិទ្ធនោះទេ តែវាជាការព្រួយបារម្ភ ប៉ុន្តែមនុស្សប្រុសមិនដែលយល់ឃើញបែបនេះឡើយ ហើយតែងតែលួចទៅដើរលេងផឹកស៊ី លុះនៅពេលមនុស្សស្រីដឹង គឺតែងតែប្រើការស្បថដើម្បីឱ្យមនុស្សស្រីជឿថាគេមិនលួចទៅដើរក្រៅទៀតឡើយតែអ្វីដែលមនុស្សប្រុសយកមកស្បថនោះ គឺគ្រាន់តែចង់ឱ្យមនុស្សស្រីអស់ចិត្តតែប៉ុណ្ណោះ។
៣. ក្បត់ក្រោយខ្នង
នៅពេលដែលមនុស្សប្រុសមានខ្លួនហើយដឹងថាសង្សារខ្លួនក៏ដឹងថាលួចក្បត់ពីក្រោយខ្នងនោះអ្វីដែលមនុស្សប្រុសភាគច្រើនចូលចិត្តបកស្រាយ គឺការយកពាក្យស្បថមកនិយាយថាខ្លួនឈប់ប្រព្រឹត្តទង្វើបែបនេះដើម្បីសុំការលើកលែងទោស ហើយមនុស្សស្រីចិត្តទន់ភាគច្រើនក៏ព្រមលើកលែង ទើបមនុស្សប្រុសចូលចិត្តលើកការស្បថមក។
៤. ធ្វើឱ្យមនុស្សស្រីឆ្អែតចិត្ត
ជាទូទៅចំពោះមនុស្សប្រុសរបស់មានតម្លៃនៅក្នុងដៃ គឺមិនចេះថែរក្សាទេ លុះដល់ពេលដែលជិតនឹងបាត់បង់ទើបដឹងពីតម្លៃ ហើយងាកមកមើលថែប៉ុន្តែវាហួសពេលទៅហើយ ចង់យកការស្បថមកនិយាយថាកែប្រែខ្លួន ឈប់សាងកំហុសដដែលៗទៀតក៏ដោយ ក៏មនុស្សស្រីមិនលើកលែងដែរ ព្រោះថាមនុស្សស្រីនៅពេលដែលឆ្អែតគ្រប់គ្រាន់ហើយអ្វីក៏នាងស្តាប់មិនចូលត្រចៀកដែរ៕