យល់ដឹង៖មនុស្សប្រុសភាគច្រើន តែងតែយល់ឃើញថា ទាល់តែខ្លួនមានរូបរាងសង្ហារ មានសមត្ថភាព មានទ្រព្យសម្បត្តិច្រើនទើបអាចធ្វើឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់ មានសេចក្តីសុខ និងរស់នៅដូចជាព្រះនាងបានក៏ប៉ុន្តែអ្វីដែលអាចធ្វើឱ្យមនុស្សស្រីមានក្តីសុខ គឺមិនមែនដោយសារតែរបស់ទាំងនោះទេតែវាគ្រាន់តែជាទង្វើសាមញ្ញៗរបស់មនុស្សប្រុស តែប៉ុណ្ណោះ។
ហេតុនេះហើយបើចង់ឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់ រស់នៅដោយមានក្តីសុខនិងទទួលបានអារម្មណ៍ថាដូចជាព្រះនាងនោះ មនុស្សប្រុសមិនចាំបាច់ត្រូវតែល្អឥតខ្ចោះនោះទេគ្រាន់តែបង្ហាញទង្វើសាមញ្ញៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះមនុស្សស្រីក៏អាចមានអារម្មណ៍ថាខ្លួនសំណាងជាងគេលើលោក និងមានអារម្មណ៍ថាខ្លួនដូចជាព្រះនាងអញ្ចឹង។
សាមញ្ញៗក៏ពិតមែនតែទង្វើទាំងនេះ របស់មនុស្សប្រុសអាចធ្វើឱ្យមនុស្សស្រីមានអារម្មណ៍ដូចជាព្រះនាងបាន៖
១.យកចិត្តទុកដាក់នៅពេលដែលនាងឈឺ
ចំពោះមនុស្សស្រីបើទោះបីជាឈឺបន្តិចបន្តួចក៏ដោយ ក៏គេនៅតែត្រូវការការយកចិត្តទុកដាក់ ពីមនុស្សប្រុសដែលគេស្រលាញ់ដែរព្រោះការយកចិត្តទុកដាក់ វាបានផ្តល់ភាពកក់ក្តៅឱ្យនាង ហេតុនេះហើយមនុស្សប្រុសគ្រាន់តែយកចិត្តទុកដាក់លើនាង នៅពេលដែលនាងឈឺនោះវាក៏ធ្វើឱ្យនាងមានអារម្មណ៍ថាខ្លួននាង ដូចជាព្រះនាងទៅហើយ ម្យ៉ាងវិញទៀត វាគ្រាន់តែជាទង្វើសាមញ្ញៗរបស់មនុស្សប្រុស ដែលមនុស្សប្រុសណាក៏អាចធ្វើបានដែរ។
២. ព្រួយបារម្ភពីសុខសុវត្ថិភាពនាង
ការព្រួយបារម្ភរបស់មនុស្សប្រុសធ្វើឱ្យមនុស្សស្រីមានក្តីសុខជាខ្លាំង ដូច្នេះហើយបើចង់ឱ្យមនុស្សស្រីកាន់តែមានអារម្មណ៍ថាខ្លួនគេ ជាមនុស្សស្រីដែលមានសំណាងហើយត្រូវបានមនុស្សប្រុសដែលគេស្រលាញ់ តាមមើលថែដូចជាព្រះនាង គ្រប់ពេលដែលចេញទៅខាងក្រៅ ឬត្រឡប់មកផ្ទះវិញម្តងៗនោះមនុស្សប្រុសគ្រាន់តែសួរនាំនាងនោះ វាក៏ជាអ្វីដែលធ្វើឱ្យនាង មានក្តីសុខជាខ្លាំងណាស់ដែរ។
៣. ការពារនាងមិនឱ្យអ្នកណាមកមើលងាយបាន
វាជារឿងធម្មតាទៅហើយដែលមនុស្សប្រុសតែងតែការពារមនុស្សស្រីដែលខ្លួនស្រលាញ់ មិនឱ្យអ្នកណាម្នាក់មកមើលងាយបានប៉ុន្តែរឿងសាមញ្ញៗនេះរបស់មនុស្សប្រុស គឺវាអាចធ្វើឱ្យមនុស្សស្រីទទួលបាននូវអារម្មណ៍ថាមានសុវត្ថិភាពនិងកក់ក្តៅជាខ្លាំង ហើយក៏ធ្វើឱ្យពួកគេ មានអារម្មណ៍ថាដូចជាព្រះនាងដែលត្រូវបានមនុស្សប្រុសដែលខ្លួនស្រលាញ់ តែងតែតាមការពារគេបែបនេះ៕
ប្រភព៖ robbietripp