ស្នេហា៖ វាជាការពិត គ្មានអ្វីដែលអាចនៅបានយូរ និងស្ថិតស្ថេរជារៀងរហូតនោះទេគ្រាន់តែហើយយូរហើយនិងឆាប់ ជីវិតគូក៏ដូចគ្នា អាចមានថ្ងៃជួប ក៏អាចមានថ្ងៃបែកទៅវិញដែរ តែថាការបែកបាក់គ្នាខ្លះដោយសារតែអស់ចិត្តស្រលាញ់រៀងៗខ្លួន ក៏ប៉ុន្តែការបែកបាក់គ្នាខ្លះទៀត គឺនៅចិត្តស្រលាញ់គ្នាខ្លាំង គ្រាន់តែមានមូលហេតុតែប៉ុណ្ណោះ ទើបជ្រើសយកការបែកបាក់គ្នា។
ដូច្នេះហើយ ការបែកបាក់ស្នេហាដ៏គួរឱ្យសោកស្តាយនិងពិបាកទទួលយកជាទីបំផុត គឺការដែលបែកបាក់គ្នាដោយសារតែមូលហេតុមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដែលចិត្តនៅស្រលាញ់គ្នាខ្លាំង តែដោយមូលហេតុទាំងនេះ ទើបមនុស្សពីរនាក់ជ្រើសយកការបែកបាក់គ្នា ទាំងឈឺចាប់។
ការបែកបាក់ស្នេហាដ៏គួរឱ្យសោកស្តាយបំផុតគឺការបែកបាក់គ្នាដោយសារមូលហេតុទាំងនេះ៖
១. បែកបាក់ដោយសារបញ្ហាគ្រួសារ
វាជារឿងដ៏គួរឱ្យសោកស្តាយជាទីបំផុតសម្រាប់មនុស្សពីរនាក់ ដែលកំពុងតែស្រលាញ់គ្នាខ្លាំងតែបែរជាបង្ខំចិត្តបែកបាក់គ្នា ដោយសារតែបញ្ហាគ្រួសារទៅវិញ ទោះថាសេចក្តីស្រលាញ់វាជារឿងរបស់មនុស្សពីរនាក់ក៏ពិតមែនតែការរួមរស់នៅជាមួយគ្នាដល់ថ្ងៃមុខ វាក៏ជាចំណែកដ៏ធំមួយ នៃគ្រួសារទាំងសងខាងដែរ ទើបតម្រូវឱ្យមនុស្សពីរនាក់ សម្រេចចិត្តបែកបាក់គ្នាទាំងមិនអស់ចិត្ត។
២. បែកបាក់ដោយសារតែការយល់ច្រឡំរវាងគ្នា
ការបែកបាក់គ្នាដ៏គួរឱ្យសោកស្តាយជាទីបំផុតនោះគឺការបែកបាក់គ្នាដោយសារតែការយល់ច្រំឡំរវាងគ្នានិងគ្នា ហើយបើទោះបីចង់វិលត្រឡប់មកត្រូវរ៉ូវគ្នាវិញក៏ដោយ ក៏មានការពិបាកខ្លាំងដែរ ព្រោះម្នាក់ៗអៀន មិនហ៊ានមកសុំត្រូវរ៉ូវគ្នាវិញឡើយ ព្រោះពេលដែលបែកគ្នា បានប្រើពាក្យសម្តីមិនសមរម្យដាក់គ្នា ដោយសារតែការយល់ច្រឡំ ទើបជាហេតុ ក្រោយការដែលបែកបាក់គ្នាហើយ គឺមានតែពាក្យថាស្តាយក្រោយ។
៣. បែកបាក់ដោយមិនបានប្រើពាក្យលា
ពិបាកទទួលបំផុត គឺនៅពេលដែលត្រូវបានបាត់បង់មនុស្សដែលខ្លួនស្រលាញ់ចេញពីជីវិត សូម្បីតែពាក្យថាលាគ្នាមួយម៉ាត់ ក៏មិនបានលាផង។ ដូច្នេះហើយ ការដែលបែកបាក់គ្នាដោយមិនបានប្រើពាក្យលា វាជាការបែកបាក់មួយដ៏គួរឱ្យសោកសៅ និងពិបាកទទួលយកជាទីបំផុតព្រោះមនុស្សដែលខំស្រលាញ់ និងមានការរំពឹងទុកថាគេនឹងនៅក្បែរជារឿងរហូត តែត្រឹមមួយប៉ព្រិចភ្នែកក៏បាត់បង់រូបគេ ទើបវាជារឿងដ៏សោកស្តាយបំផុត៕
ប្រភព៖ gangbeauty