ដោះលែងគេទៅ! សញ្ញាទាំងនេះបង្ហាញថា គេឈប់ស្រលាញ់អ្នកហើយ - TrueID

ដោះលែងគេទៅ! សញ្ញាទាំងនេះបង្ហាញថា គេឈប់ស្រលាញ់អ្នកហើយ

April 21, 2022

ស្នេហា៖ ស្នេហាមិនអាចបង្ខំបានឡើយទោះពីមុនគេធ្លាប់ស្រលាញ់ស្ម័គ្រស្មោះនឹងអ្នក ខ្លាំងប៉ុណ្ណាក៏ដោយ បើចិត្តរបស់គេប្រែប្រួលទៅហើយនោះអ្នកក៏គ្មានសិទ្ធអ្វីទៅហាម មិនឱ្យគេប្រែប្រួលបានដែរ គឺមានតែទទួលស្គាល់ការពិតហើយដោះលែងគេទៅ។

ដូច្នេះហើយដើម្បីកុំឱ្យអ្នកទទួលបានក្តីស្រលាញ់មិនពិត ហើយនៅជាមួយគេបានត្រឹមតែរូបរាងកាយរបស់គេអ្នកត្រូវចេះសង្កេតមើលើសញ្ញាមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ព្រោះសញ្ញាទាំងអស់នេះវានឹងបង្ហាញឱ្យអ្នកបានដឹងថាគេឈប់ស្រលាញ់អ្នកហើយ។

ដោះលែងគេទៅ!សញ្ញាទាំងនេះបង្ហាញថាគេឈប់ស្រលាញ់អ្នកហើយ៖

១.គេឆាប់មួម៉ៅដាក់អ្នក

រូបតំណាង
រូបតំណាង

មនុស្សបើគេស្រលាញ់អ្នកមិនថាគេមានអារម្មណ៍បែបណាឡើយ គឺគេមិនងាយជះកំហឹងដាក់អ្នក ឬឆាប់មួម៉ៅដាក់ឡើយព្រោះតែគេមិនឱ្យចង់ឱ្យមនុស្សដែលគេស្រលាញ់ មានអារម្មណ៍មិនល្អដោយសារតែគេ ប៉ុន្តែបើគេឆាប់មួម៉ៅដាក់អ្នក ឬជះកំហឹងដាក់អ្នក ទាំងដែលអ្នកមិនបានធ្វើអ្វីខុសនោះ អ្នកគួរតែដោះលែងគេទៅព្រោះវាជាសញ្ញាដែលបង្ហាញថាគេឈប់ស្រលាញ់អ្នកហើយ។

២.មើលឃើញអ្នកផ្សេងសំខាន់ជាងអ្នក

រូបតំណាង
រូបតំណាង

មនុស្សដែលគេស្រលាញ់អ្នក គេមិនដែលមើលឃើញអ្នកណាម្នាក់ សំខាន់ជាងអ្នកនោះទេ លុះត្រាតែអ្នកអស់តម្លៃសម្រាប់គេ អញ្ចឹងហើយបើអ្នកមើលឃើញថាគេចាត់ទុកអ្នកផ្សេង ដែលត្រឹមតែជាអ្នកដទៃសំខាន់ជាងអ្នកហើយនោះអ្នកគួរតែដឹង ហើយត្រៀមខ្លួនដើរចេញឱ្យបានមុនទៅ កុំឱ្យនៅគ្រាំចិត្តជាងនេះ។

៣​.មិនសូវចង់ចេញក្រៅជាមួយអ្នក

រូបតំណាង
រូបតំណាង

សញ្ញាដែលបង្ហាញថាគេឈប់ស្រលាញ់អ្នកនោះគឺនៅពេលដែលគេ លែងចង់សូវចេញក្រៅជាមួយអ្នកដូចមុន ព្រោះថាជាទូទៅ មនុស្សពីរនាក់ស្រលាញ់គ្នា គេតែងតែចង់បណ្តើរគ្នាទៅតាមសាធារណៈ ប៉ុន្តែបើគេលែងចង់ចេញក្រៅជាមួយអ្នកហើយនោះ ដោះលែងគេទៅ ព្រោះអ្នកបានតែរូបកាយគេ បេះដូងគេអ្នកមិនបានឡើយ ម្យ៉ាងបើបន្ត ទំនាក់ទំនងស្នេហានេះអ្នកខំប្រឹងតែម្នាក់ឯងប៉ុណ្ណោះ។

៤. មិនខ្វល់ខ្វាយនឹងអ្នក

រូបតំណាង
រូបតំណាង

អ្នករាល់គ្នាត្រូវចាំថាមនុស្សប្រសិនបើគេស្រលាញ់អ្នក គេមិនទុកអ្នកចោល ដោយមិនខ្វល់ខ្វាយទាល់តែសោះនោះទេគឺគេនឹងផ្តល់ភាពកកក់ក្តៅឱ្យអ្នក ប៉ុន្តែបើគេមិនខ្វល់ខ្វាយពីអ្នក ថាអ្នកមានអារម្មណ៍បែបណាទេនោះល្មមដល់ពេលដែលអ្នកលែងដៃគេ ឱ្យមានសេរីភាពទៅរកអ្នកផ្សេងហើយព្រោះបើនៅបន្ត អ្នកក៏គ្មានក្តីសុខដែរ៕

ប្រភព៖​ phunuvagiadinh

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...