៥យ៉ាងដែលអ្នកខូចចិត្តត្រូវចេះផ្លាស់ប្តូរ បើចង់ឆាប់កាត់ចិត្តបានលឿន - TrueID

៥យ៉ាងដែលអ្នកខូចចិត្តត្រូវចេះផ្លាស់ប្តូរ បើចង់ឆាប់កាត់ចិត្តបានលឿន

May 14, 2022

ស្នេហា៖ ការកាត់ចិត្តពីមនុស្សដែលខ្លួនធ្លាប់ស្រលាញ់វាជារឿងដ៏ពិបាកមួយ ប៉ុន្តែបើគេអស់ចិត្តទៅហើយ ទោះចង់ឃាត់យ៉ាងណាក៏ឃាត់មិនកើតគឺមានតែរៀនកាត់ចិត្ត តែមុននឹងអាចកាត់ចិត្តបាន វាក៏ត្រូវការឱ្យយើងម្នាក់ៗចេះផ្លាស់ប្តូរចិត្តគំនិតខ្លួនឯងជាមុនសិនដែរ។

ហេតុនេះហើយចំពោះមនុស្សដែលកំពុងតែខូចចិត្ត ហើយចង់កាត់ចិត្តឱ្យបានឆាប់រហ័សដោយសារតែមិនចង់នៅគ្រាំគ្រាយូរនោះ អ្នកត្រូវតែចេះផ្លាស់ប្តូរចិត្តគំនិតមួយចំនួនរបស់ខ្លួនឯង ដូចដែលបានរៀបរាប់នៅខាងក្រោមនេះជាមុនសិនទើបអ្នកអាចកាត់ចិត្តពីគេបានឆាប់។

៥យ៉ាងដែលអ្នកខូចចិត្តត្រូវចេះផ្លាស់ប្តូរបើចង់ឆាប់កាត់ចិត្តបានលឿន៖

១.ឈប់ឆ្ងល់ហេតុអ្វីគេចាកចេញពីអ្នក

រូបតំណាង
រូបតំណាង

បើចង់កាត់ចិត្តពីគេបានលឿនជំហានដំបូងដែលអ្នកត្រូវតែផ្លាស់ប្តូរនោះ គឺការគិតនិងការឆ្ងល់របស់អ្នក ថាហេតុអ្វីបានជាគេចាកចេញពីអ្នកជាមុនសិន ព្រោះបើអ្នកនៅតែឆ្ងល់ នៅតែចង់ដឹងហេតុផលពីរបស់គេទៀត ទោះអ្នកស្លាប់ទៀត ក៏អ្នកនៅតែមិនអាចបំភ្លេចគេបានដែរ។

២. ឈប់ផ្តោតលើគេផ្លាស់ប្តូរមកផ្តោតលើខ្លួនឯងវិញ

រូបតំណាង
រូបតំណាង

ព្រោះតែអ្នកស្រលាញ់គេខ្លាំងជាងស្រលាញ់ខ្លួនឯង ទើបអ្នកមិនងាយបំភ្លេចគេបានបែបនេះ ប៉ុន្តែប្រសិនបើអ្នកចេះផ្លាស់ប្តូរការផ្តោតទៅលើគេ មកផ្តោតលើខ្លួនឯងឱ្យបានច្រើនវិញម្តងនោះ ពេលវេលាវានឹងធ្វើឱ្យអ្នក បំភ្លេចគេបានដោយងាយហើយជីវិតអ្នកនឹងល្អឡើងវិញ។

៣.ឈប់គិតថាលើលោកនេះគ្មានស្នេហ៍ស្មោះ

រូបតំណាង
រូបតំណាង

កុំដោយសារតែបរាជ័យស្នេហាម្តងអ្នកត្រូវគិតថាលើលោកនេះគ្មានស្នេហាស្មោះហើយអ្នកមិនផ្តល់ឱកាសឱ្យខ្លួនឯង បានជួបមនុស្សថ្មីឱ្យសោះ ព្រោះថាការធ្វើបែបនេះប្រៀបដូចជាអ្នកឃាំងខ្លួនឯង មិនឱ្យមានក្តីសុខអញ្ចឹង ហើយអ្នកក៏មិនងាយភ្លេចគេបានដែរ តែបើអ្នកចេះផ្លាស់ប្តូរការគិតខ្លួនឯង ហើយផ្តល់ឱកាសឱ្យខ្លួនឯងម្តងទៀត អ្នកនឹងអាចភ្លេចគេបានដោយជោគជ័យ។

៤. ផ្លាស់ប្តូរកុំឱ្យរឿងអតីតកើតមានម្តងទៀត

រូបតំណាង
រូបតំណាង

បរាជ័យស្នេហារួចម្តងអ្នកប្រាកដជាដឹងពីកំហុសដែលកើតមានលើរឿងអតីតហើយ ដូច្នេះហើយចង់កាត់ផ្តាច់កុំឱ្យនៅតែនឹកនាដល់គេទៀត អ្នកត្រូវចេះផ្លាស់ប្តូរទម្លាប់ដែលធ្លាប់ធ្វើជាមួយអ្នកចាស់ហើយរៀនបង្កើតទម្លាប់ថ្មីៗជាមួយអ្នកថ្មីល្អឱ្យបានច្រើន នោះជីវិតអ្នកនឹងមានរស្មីឡើងវិញ។

៥.ផ្លាស់ប្តូរពីមនុស្សខូចចិត្ត ទៅជាមនុស្សប្រសើរឡើងវិញម្នាក់

រូបតំណាង
រូបតំណាង

វាមិនមែនជារឿងដែលខុសនោះទេនៅពេលដែលអ្នកទើបតែបែកបាក់ស្នេហា ហើយត្រូវខូចចិត្តខ្លាំងមួយគ្រានោះប៉ុន្តែបើអ្នកចង់រឹងមាំឡើងវិញ ហើយចង់ឆាប់កាត់ចិត្តពីគេបានលឿន អ្វីដែលអ្នកត្រូវធ្វើគឺត្រូវរៀនផ្លាស់ប្តូរខ្លួនឯងពីមនុស្សម្នាក់ដែលធ្លាប់តែខូចចិត្ត ដោយសាររស់ខ្វះគេមិនបាន មកធ្វើជាមនុស្សថ្មីម្នាក់ ដែលមានភាពល្អប្រសើរឡើងវិញនោះអ្នកនឹងអាចភ្លេចគេបានដោយឯកឯង៕

ប្រភព៖​ gangbeauty

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...