ប្រុសៗ មុនហាមាត់សន្យា គួរគិតដល់ចំណុចទាំងនេះផង - TrueID

ប្រុសៗ មុនហាមាត់សន្យា គួរគិតដល់ចំណុចទាំងនេះផង

October 24, 2022

ស្នេហា៖ សម្រាប់មនុស្សប្រុសពាក្យសន្យាអាចថាជារឿងធម្មតាប៉ុន្តែសម្រាប់មនុស្សស្រីវិញ ចំពោះពាក្យសន្យានេះមួយ វាមិនមែនជារឿងធម្មតាឡើយព្រោះមនុស្សស្រីតែងតែមានការរំពឹងខ្ពស់ជានិច្ច ទៅលើពាក្យសន្យារបស់មនុស្សប្រុសដែលនាងស្រលាញ់។

ហេតុនេះហើយប្រុសៗគ្រប់រូបមុននឹងហាមាត់សន្យាអ្វីមួយទៅកាន់មនុស្សស្រីគួរណាតែបានគិតគូដល់ចំណុចមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះផងព្រោះបើអ្នកមិនបានគិតដល់ វានឹងធ្វើឱ្យមនុស្សស្រីដែលមិនដឹងអីម្នាក់ ត្រូវទទួលរងនូវការខកចិត្ត។

ប្រុសៗ មុនហាមាត់សន្យាគួរគិតដល់ចំណុចទាំងនេះផង៖

១. អារម្មណ៍របស់មនុស្សស្រី

រូបតំណាង
រូបតំណាង

ជាដំបូងអ្វីដែលអ្នកគួរតែគិតដល់មុននឹងហាមាត់សន្យាអ្វីមួយជាមនុស្សស្រី គឺជាអារម្មណ៍របស់មនុស្សស្រី ព្រោះរាល់ពាក្យពេចន៍សន្យាទាំងអស់ វាតែងតែធ្វើឱ្យមនុស្សស្រីមានការរំពឹងទុកខ្ពស់ជានិច្ចដូច្នេះប្រសិនបើអ្នកក្បត់ពាក្យសន្យា នាងនឹងទទួលបានការខកចិត្តប៉ុណ្ណាទៅទោះខ្លួនអ្នកជាមនុស្សប្រុសក៏ពិតមែន តែអ្នកក៏មានម្តាយ មានប្អូនជាមនុស្សស្រីដែរបែបនេះហើយ មុននឹងធ្វើបាបចិត្តកូនស្រីគេ គួរតែយកចិត្តគេដាក់ចិត្តយើងផង។

២. ធ្វើបានឬមិនបាន

រូបតំណាង
រូបតំណាង

មុននឹងសន្យាអ្វីមួយជាមួយមនុស្សស្រីចូរសួរខ្លួនឯងជាមុនសិន ថាខ្លួនអ្នកពិតជាអាចធ្វើបាន ឬគ្រាន់តែជាពាក្យលួងលោមចិត្តបើមិនអញ្ចឹងទេពាក្យសន្យារបស់អ្នកនឹងធ្វើឱ្យមនុស្សស្រីម្នាក់ ដែលខំស្រលាញ់និងលះបង់ដើម្បីអ្នក ទទួលរងនូវការឈឺចាប់ជាខ្លាំងជាងនេះទៅទៀត មនុស្សស្រីភាគច្រើន ក៏មិនសូវជាទាមទារចង់បានការសន្យាអ្វីដែរណាស់តែមនុស្សប្រុសជាអ្នកសន្យាដោយខ្លួនឯងតែប៉ុណ្ណោះ អញ្ចឹងហើយ បើធ្វើមិនបាន កុំសន្យា។

៣. បំផ្លាញទំនុកចិត្តរបស់មនុស្សស្រី

រូបតំណាង
រូបតំណាង

មនុស្សស្រីដែលជឿលើពាក្យសន្យារបស់អ្នកគឺជាមនុស្សស្រីម្នាក់ដែលទុកចិត្តលើអ្នកខ្លាំងណាស់ ទើបព្រមជឿជាក់បែបនេះ តែបើអ្នកក្បត់ពាក្យសន្យាឬធ្វើតាមសន្យាមិនបាន ទំនុកចិត្តដែលនាងមានចំពោះអ្នកប៉ុណ្ណា ក៏ត្រូវរលាយអស់ដែរហេតុនេះ មុននឹងហាមាត់សន្យា គួរតែគិតដល់ទឹកចិត្តដែលមនុស្សស្រីខំជឿជាក់និងទុកចិត្តលើអ្នកផង។

៤. អ្នកនឹងបាត់បង់ភាពជាមនុស្សប្រុស

រូបតំណាង
រូបតំណាង

ភាពជាមនុស្សប្រុស គឺជាមនុស្សដែលហ៊ាននិយាយអ្វីហើយគឺគេត្រូវតែធ្វើឱ្យបានដូចទៅនឹងសម្តីដូច្នេះបើត្រឹមតែពាក្យសន្យាប៉ុន្មានម៉ាត់ ចំពោះមនុស្សស្រីដែលខ្លួនស្រលាញ់ អ្នកនៅធ្វើមិនទាន់បានផងនោះភាពជាសុភាពបុរសរបស់អ្នកនឹងត្រូវបាត់បង់ អញ្ចឹងហើយ មុននឹងសន្យាយ៉ាងណាក៏គួរតែគិតពីមុខមាត់ និងកិត្តិយសខ្លួនឯងផង៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...