កុំបោះបង់ អ្នក​ដែល​តស៊ូ កម្សត់កម្រជាមួយ​អ្នក ព្រោះ​អ្នកនឹង​ស្តាយក្រោយ - TrueID

កុំបោះបង់ អ្នក​ដែល​តស៊ូ កម្សត់កម្រជាមួយ​អ្នក ព្រោះ​អ្នកនឹង​ស្តាយក្រោយ

June 5, 2021

ស្នេហា៖ ពេលស្រលាញ់គ្នា ទាំងប្រុស ទាំងស្រី ស្បថពាក្យផ្អែមល្ហែម និងនិយាយតែពាក្យល្អជាមួយគ្នា រាល់ថ្ងៃ។ ប៉ុន្តែនៅក្នុងជីវិត គ្មាននរណាម្នាក់អាច ទស្សន៍ទាយបានទេថា ថ្ងៃស្អែកបេះដូងរបស់គេ អាចផ្លាស់ប្តូរ ឬនៅតែស្រលាញ់អ្នក ដូចដើម។ 

រូបភាពតំណាង
រូបភាពតំណាង

បុរសចូរចាំថា ពេលអ្នករកឃើញស្ត្រីម្នាក់ កុំប្រញាប់មើល ការសន្យារបស់នាង ថានឹងនៅជាមួយអ្នក មិនថានៅពេលអ្នកពិបាក ឬអ្នកក្លាយជា អ្នកមានក៏ដោយ។ ត្រូវចាំថា មានតែនារីម្នាក់ ដែលនៅក្បែរអ្នក នៅពេលមានព្យុះ ហើយមិនចាកចេញពីអ្នក ទើបជាមនុស្សម្នាក់ដែល ស្រឡាញ់អ្នកពិតប្រាកដ។

រូបភាពតំណាង
រូបភាពតំណាង

មានបុរសជាច្រើន ដែលទោះបីជា មានប្រពន្ធដ៏ស្រស់ស្អាត និងកូនល្អៗ នៅផ្ទះក៏ដោយ ក៏ពួកគេនៅតែ ចូលចិត្ត ចេញទៅក្រៅ ជាមួយនារីដទៃទៀតដែរ។ ហើយមានបុរសខ្លះទៀត គាត់បានរៀបការ មានគ្រួសាររីករាយ និងកក់ក្តៅមួយ។ ប៉ុន្តែគាត់នៅតែទាក់ទង មិនដាច់ស្រលះ ជាមួយមនុស្សអតីត របស់គាត់។ ហើយអ្វីដែលសំខាន់បំផុត គឺនៅពេលដែលគាត់លំបាក​ ឬមានទុក្ខ មនុស្សតែម្នាក់ ដែលនៅក្បែរគាត់ ជាប្រពន្ធរបស់គាត់សព្វថ្ងៃ ហើយមនុស្សស្រីអតីតម្នាក់នោះ មករកគាត់ និងចង់ចងចំណងស្នេហាឡើងវិញ ដោយសារតែឃើញគាត់ មានអ្វីគ្រប់យ៉ាង តែប៉ុណ្ណោះ។

រូបភាពតំណាង
រូបភាពតំណាង

មនុស្សស្រី គឺងាយស្រួលណាស់ ប្រសិនបើអ្នកចង់យល់ ពីបេះដូងរបស់នារី​​ ដែលនៅក្បែរអ្នក អ្នកអាចពិសោធន៍ បាននៅពេលដែល អ្នកគ្មានអ្វីគ្រប់យ៉ាង។ ព្រោះមនុស្សស្រី ដែលស្រលាញ់ រកតែផលប្រយោជន៍ពីអ្នក ពួកគេនឹងមិននៅក្បែអ្នក ពេលដែលអ្នកគ្មានប្រាក់ គ្មានឋានៈ ឬអំណាចនោះទេ៕

ប្រភព ៖ phunutoday

ទាក់ទងជាមួយ:
ស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...