មនុស្សប្រុសពេលចង់បែក តែងចេញទង្វើ៤យ៉ាងនេះ - TrueID

មនុស្សប្រុសពេលចង់បែក តែងចេញទង្វើ៤យ៉ាងនេះ

December 9, 2022

ស្នេហា៖ មនុស្សប្រុសណាក៏ដូចមនុស្សប្រុសណាដែរបើស្រលាញ់មនុស្សស្រីណាម្នាក់ហើយ គឺមិនបណ្តោយឱ្យមនុស្សស្រីម្នាក់នោះ របូតចេញពីដៃបានដោយងាយឡើយលុះត្រាតែមនុស្សស្រីម្នាក់នោះ គេអស់ចិត្តស្រលាញ់ ទើបគេមិនខ្វាយខ្វល់នឹងការបាត់បង់។

ដូច្នេះហើយសម្រាប់មនុស្សស្រីគ្រប់រូបគួរតែបានដឹង ដើម្បីកុំឱ្យក្លាយជាមនុស្សស្រីល្ងីល្ងើស្មោះស្នេហ៍តែម្នាក់ឯងគឺនៅពេលដែលមនុស្សប្រុសគេចង់បែកចិត្តពីអ្នកគេនឹងចេញទង្វើមួយចំនួន​ ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ឱ្យតែអ្នកសាកសង្កេតមើលអ្នកនឹងបានដឹងយ៉ាងច្បាស់ ថាគេពិតជាឈប់ស្រលាញ់អ្នកពិតមែន។

មនុស្សប្រុសពេលចង់បែក តែងចេញទង្វើ៤យ៉ាងនេះ៖

១. រវល់គ្មានពេលជួបមុខអ្នក

រូបតំណាង
រូបតំណាង

គ្មានអ្នកណារវល់រហូត គ្មានពេលជួបមនុស្សដែលខ្លួនស្រលាញ់នោះទេណាស់តែមិនចង់ជួបតែប៉ុណ្ណោះ ទើបយកការរវល់ធ្វើជាលេស ដូច្នេះមនុស្សស្រីគ្រប់រូប កុំជឿងប់ងល់នឹងពាក្យដោះសារទាំងនោះ ព្រោះវាជាទង្វើបង្ហាញឱ្យអ្នកបានឃើញថា គេពិតជាចង់បែកពីអ្នកពិតមែនគ្រាន់តែគេមិនចង់សុំអ្នកបែកមុន ដែលនាំឱ្យគេក្លាយជាអ្នកខុស។

២. ធុញទ្រាន់នឹងអ្នក

រូបតំណាង
រូបតំណាង

ស្រីៗជឿទៅមនុស្សប្រុសបើគេពិតជាស្រលាញ់អ្នកពិតមែន គេមិនងាយធុញទ្រាន់នឹងអ្នកឡើយ ផ្ទុយទៅវិញគេមានតែសប្បាយចិត្ត គ្រប់ពេលដែលចំណាយពេលនៅជាមួយអ្នកតែបើគេចាប់ផ្តើមធុញទ្រាន់នឹងអ្នក អ្នកធ្វើអ្វីក៏ទាស់ចិត្តគេគ្រប់យ៉ាងនោះ អ្នកល្មមភ្ញាក់ខ្លួនហើយថាគេពិតជាចង់បែកចិត្តពីអ្នកយ៉ាងពិតប្រាកដមែន។

៣.មិនខ្វាយខ្វល់ពីអ្នក

រូបតំណាង
រូបតំណាង

ទង្វើដែលអាចបញ្ជាក់ថាគេពិតជាចង់បែកពីអ្នកគឺការដែលគេមិនខ្វាយខ្វល់ជាមួយអ្នក ព្រោះការដែលគេមិនខ្វាយខ្វល់នេះហើយដែលគេចង់ឱ្យអ្នកបានដឹងដោយខ្លួនឯងថា គេមិនចង់នៅបន្តទំនាក់ទំនងជាមួយនឹងអ្នកទៀតឡើយ ព្រោះថាក្តីស្រលាញ់របស់គេចំពោះអ្នកគឺបាត់បង់អស់ហើយ ទើបគេមិនចង់ចាយពេលខ្វាយខ្វល់ជាមួយអ្នកទៀត។

៤. រករឿងឈ្លោះឥតឈប់ឈរ

រូបតំណាង
រូបតំណាង

មនុស្សដែលចង់បែក តែងតែរករឿងឈ្លោះឥតឈប់ឈរទោះរឿងណាមិនមែនជារឿង ក៏លើកយកមកឈ្លោះដែរ គឺដើម្បីឱ្យមនុស្សស្រីជាអ្នកពោលពាក្យបែកគ្នាមុនព្រោះមនុស្សប្រុសដឹងថារាល់ពេលឈ្លោះគ្នាម្តងៗ បើមនុស្សស្រីអស់ទ្រាំ មនុស្សស្រីនឹងសុំបែក ដូច្នេះ ទើបគេតែងតែរករឿងឈ្លោះដោយសារតែចង់ឱ្យមនុស្សស្រីសុំបែកគេមុន៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...