កុំបន្ទោសថានាងជាមនស្សពូកែខឹង និងងក់ងរច្រើន បើអ្នកនៅតែធ្វើរឿងយ៉ាប់ៗទាំងនេះទៀត - TrueID

កុំបន្ទោសថានាងជាមនស្សពូកែខឹង និងងក់ងរច្រើន បើអ្នកនៅតែធ្វើរឿងយ៉ាប់ៗទាំងនេះទៀត

September 27, 2021

យល់ដឹង៖ វាជាការពិតដែលជាទូទៅមនុស្សស្រីតែងតែជាមនុស្សដែលពូកែខឹង ពូកែងក់ងរ និងរករឿងច្រើន ដាក់មនុស្សប្រុស ក៏ប៉ុន្តែមនុស្សស្រីមិនមែននៅសុខៗ ងក់ងរ និងខឹងដាក់មនុស្សប្រុសនោះទេ ប្រសិនបើមនុស្សប្រុស មិនបានធ្វើអ្វីដាក់នាង អញ្ចឹងហើយ មនុស្សប្រុសគួរតែមើលទៅលើទង្វើខ្លួនឯងជាមុនសិន។

ដូច្នេះហើយមនុស្សប្រុសកុំទៅបន្ទោសមនុស្សស្រី ថានាងជាមនុស្សពូកែខឹង ពូកែរករឿងនិងងក់ងរច្រើនឱ្យសោះ បើអ្នកនៅតែធ្វើរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះដាក់នាងទៀតនោះ ម្យ៉ាងវិញទៀត នាងងក់ងរ នាងខឹង និងរករឿងច្រើន ក៏ព្រោះតែនាងស្រលាញ់អ្នកខ្លាំង។

កុំបន្ទោសថានាងជាមនស្សពូកែខឹងនិងងក់ងរច្រើន បើអ្នកនៅតែធ្វើរឿងយ៉ាប់ៗទាំងនេះដាក់នាង៖

១.ព្រងើយកន្តើយដាក់នាង

រូបតំណាង
រូបតំណាង

គ្រប់មនុស្សស្រីទាំងអស់គឺគ្មានមនុស្សស្រីណាម្នាក់ ដែលមិនចេះអន់ចិត្តនិងខូចចិត្ត ដោយសារតែត្រូវមិត្តប្រុសខ្លួនទុកចោល មិនខ្វាយខ្វល់ជាមួយនោះទេ ហេតុនេះហើយ បើនាងខឹង នាងងក់ងរ នាងរករឿងច្រើនកុំទៅបន្ទោសនាង ព្រោះអ្វីដែលនាងចង់បាន មិនមែនជាការស្តីបន្ទោសនិងគិតថានាង ជាមនុស្សគួរឱ្យធុញទ្រាន់ទេ នាងគ្រាន់តែចង់ទទួលបានការយកចិត្តទុកដាក់និងទទួលបានភាពកក់ក្តៅ ពីមនុស្សដែលនាងស្រលាញ់តែប៉ុណ្ណោះ។

២.គ្មានពេលវេលាសម្រាប់នាង

រូបតំណាង
រូបតំណាង

អ្វីដែលមនុស្សស្រីត្រូវការ ពីមនុស្សដែលនាងស្រលាញ់គឺពេលវេលានៅជាមួយនាង ទោះតិចក្តីច្រើនក្តីក៏ដោយឱ្យតែមនុស្សដែលនាងស្រលាញ់ ឆ្លៀតពេលវេលាដើម្បីនាង វាក៏អាចធ្វើឱ្យនាង មានក្តីសុខបំផុតដែរ។ ក៏ប៉ុន្តែបើមនុស្សប្រុស មិនអាចឆ្លៀតពេលវេលាដើម្បីនាង តែបែរជាអាចឆ្លៀតពេលវេលា ដើម្បីមិត្តភក្តិបាននោះ សួរថាមនុស្សស្រីណាអាចទ្រាំបាន អញ្ចឹងហើយ កុំទៅបន្ទោសនាង ថារករឿងច្រើនឱ្យសោះ។

៣.ស្និទ្ធស្នាលជាមួយស្រីផ្សេងនៅចំពោះមុខនាង

រូបតំណាង
រូបតំណាង

កុំទៅបន្ទោសនាងថាខឹងច្រើន ហួងហែងច្រើន បើអ្នកនៅតែស្និទ្ធស្នាលជាមួយនឹងស្រីផ្សេង ឱ្យនាងឃើញទៀតនោះម្យ៉ាងវិញទៀត មនុស្សស្រីប្រច័ណ្ឌ ហួងហែងច្រើន គឺមិនមែនចង់ឱ្យទំនាក់ទំនងរវាងនាង និងមនុស្សដែលនាងស្រលាញ់មានបញ្ហារវាងគ្នាទេតែនាងគ្រាន់តែភ័យខ្លាច ក្នុងការបាត់បង់មនុស្សដែលនាងស្រលាញ់តែប៉ុណ្ណោះ ដូច្នេះហើយមនុស្សប្រុសក៏គួរតែយល់ពីនាង ហើយបើចង់ឱ្យនាងឈប់ខឹងច្រើន ឈប់ងក់ងរច្រើនគួរណាតែកាត់បន្ថយ ភាពស្និទ្ធស្នាលជាមួយស្រីផ្សេង។

៤.តែងមានរឿងលាក់បាំងជាមួយនាង

រូបតំណាង
រូបតំណាង

បើអ្នកនៅតែបង្ហាញសកម្មភាពប្លែកៗនិងតែងលាក់បាំងរឿងមួយចំនួនពីនាងនោះ កុំទៅបន្ទោសថានាងជាមនុស្សស្រីរឿងច្រើនដែលតែងតាមរករឿងឱ្យសោះ ព្រោះគ្រប់មនុស្សស្រីទាំងអស់ គ្មាននរណាម្នាក់ចង់ក្លាយខ្លួនទៅជាមនុស្សស្រី ដែលត្រូវមនុស្សប្រុសបោកប្រាស់នោះទេ លើសពីនេះ មិនមែនមានន័យថាតាំងពីដើមមក នាងមិនបានទុកចិត្តអ្នកទេតែវាក៏ដោយសារតែទង្វើរបស់អ្នកដែរ។ អញ្ចឹងហើយ បើចង់ឱ្យនាងឈប់ងក់ងរ ខឹងច្រើននិងរករឿងច្រើន គួរតែកុំមានរឿងលាក់បាំងជាមួយនាង ហើយបើរឿងរ៉ាវខ្លះមិនអាចប្រាប់នាងបាន គួរណាតែពន្យល់ឱ្យនាងបានយល់ នោះនាងនឹងមិនរករឿង និងងក់ងរខឹងច្រើនដាក់អ្នកទៀតឡើយ៕

ប្រភព៖​ sharonspano

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...