ស្នេហា៖ មនុស្សស្រីភាគច្រើនតែងតែមានចំណុចខុសពីគេរៀងៗខ្លួនគ្រាន់តែពួកគេមិនហ៊ានបញ្ចេញមកខាងក្រៅ ដោយសារតែខ្លាចគ្មានអ្នកណាម្នាក់ចូលចិត្តតែប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅ វាគ្មានអ្វីដែលគួរឱ្យខ្លាច ឬខ្មាសអៀននោះទេ ដែលបង្ហាញភាពខុសប្លែករបស់ខ្លួនឯងចេញមកនោះ។
ផ្ទុយទៅវិញភាពខុសប្លែករបស់មនុស្សស្រី អាចក្លាយទៅជាភាពទាក់ទាញដែលមនុស្សស្រីដទៃមិនអាចមានដូចទៀតផង ជាពិសេសចរិតប្លែកៗរបស់មនុស្សស្រីមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ គឺជាចរិតដែលធ្វើឱ្យមនុស្សប្រុសមិនអាចទៅណាចោលបាន។
ចរិតប្លែកៗខុសពីគេទាំងនេះរបស់មនុស្សស្រីតែងតែធ្វើឱ្យមនុស្សប្រុសទៅណាមិនរួច៖
១. មិនសូវចេះកើតទុក្ខច្រើន
មនុស្សស្រីភាគច្រើនគឺពូកែអន់ចិត្តនិងកើតទុក្ខច្រើន ដែលធ្វើឱ្យមនុស្សប្រុសចង់តែរត់គេច និងមិនចង់នៅក្បែរ ព្រោះវាធ្វើឱ្យពួកគេឈឺក្បាល ប៉ុន្តែមនុស្សស្រីដែលមិនសូវចេះកើតទុក្ខ និងអន់ចិត្តច្រើនដូចស្រីដទៃ ហើយចូលចិត្តតែភាពសប្បាយរីករាយ ទោះសម្រស់មិនសូវស្រស់ស្អាតដូចស្រីដទៃក៏ដោយតែអាចធ្វើឱ្យមនុស្សប្រុសលង់បាន។
២. វិជ្ជមានជានិច្ច
ជាការពិត មនុស្សស្រីជាប្រភេទមនុស្សដែលចូលចិត្តស្លន់ស្លោរ នៅពេលដែលជួបបញ្ហាម្តងៗតែចំពោះមនុស្សស្រីដែលមិនចេះភ័យស្លន់ស្លោរនិងចូលចិត្តគិតអ្វីវិជ្ជមានៗខុសប្លែកពីស្រីទូទៅនោះ វាបានធ្វើឱ្យក្លាយទៅជាមន្តស្នេហ៍ដ៏ទាក់ទាញមួយរបស់មនុស្សស្រីដែលស្រីផ្សេងមិនងាយមាន អញ្ចឹងហើយ ទើបធ្វើឱ្យប្រុសៗណាក៏ទៅណាមិនរួចពីមនុស្សស្រីដែលមានភាពវិជ្ជមាន ព្រោះនៅក្បែរគឺមានតែរឿងល្អៗ។
៣. ចូលចិត្តនិយាយត្រង់ៗ
ទោះពាក្យសម្តីនិយាយត្រង់ៗ មិនពិរោះស្តាប់របស់មនុស្សស្រីខ្លះ ខុសប្លែកពីមនុស្សស្រីទូទៅដែលសុភាពរមទម្យ ចូលចិត្តនិយាយសម្តីផ្អែមល្ហែមក៏ពិតមែនតែភាពខុសប្លែកគ្នានេះ បានធ្វើឱ្យមនុស្សប្រុសមើលឃើញពីភាពស្រស់ស្អាតពីខាងក្នុងនិងភាពស្មោះត្រង់របស់មនុស្សស្រី ទើបធ្វើឱ្យប្រុសណាបានជួបហើយគឺមិនចង់ទៅណាចោលឡើយ។
៤. មិនចេះរំជើបរំជួល
មនុស្សស្រីដែលមិនចេះរំជើបរំជួល ជាមួយនឹងរឿងរំភើបដូចជាមនុស្សស្រីទូទៅវាពិតជាខុសប្លែកពីស្រីទូទៅក៏ពិតមែន ប៉ុន្តែភាពខុសប្លែកពីមនុស្សស្រីទូទៅនេះហើយ ដែលជាអ្វីដែលអាចទាក់ទាញចិត្តមនុស្សប្រុសជាខ្លាំងព្រោះការដែលមិនចេះរំជើបរំជួលរបស់មនុស្សស្រី វាបង្ហាញថាមនុស្សស្រីម្នាក់នោះជាមនុស្សស្រីដែលមានភាពរឹងមាំ៕
ប្រភព៖ phunutoday