ស្រីៗដឹងអត់? មកពីបែបនេះ បានជាគេទុកមិត្តគេសំខាន់ជាងអ្នក - TrueID

ស្រីៗដឹងអត់? មកពីបែបនេះ បានជាគេទុកមិត្តគេសំខាន់ជាងអ្នក

August 2, 2022

ស្នេហា៖មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ គ្មានអ្នកណាអារម្មណ៍ល្អ នៅពេលដែលសង្សារខ្លួនទុកមិត្តគេសំខាន់ជាងខ្លួនពួកគេដែលជាងសង្សារនោះទេប៉ុន្តែស្រីៗក៏គួរតែសង្កេតមើលដែរថា មកពីអ្វីបានជាសង្សារអ្នក ទុកមិត្តគេសំខាន់ជាងអ្នក។

ជាងនេះទៅទៀតចំពោះមនុស្សប្រុសគេក៏មិនចង់ចំណាយពេលវេលា និងភាពសំខាន់របស់ខ្លួនទៅលើរឿងផ្សេងក្រៅពីមនុស្សស្រីដែលគេស្រលាញ់ដែរតែវាអាចនឹងមកពីហេតុផលមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបបានជាពេលខ្លះ គេទុកមិត្តគេសំខាន់ជាង។

ស្រីៗដឹងអត់?មកពីបែបនេះ បានជាគេទុកមិត្តគេសំខាន់ជាងអ្នក៖

១. មានសង្សារពូកែរករឿង

រូបតំណាង
រូបតំណាង

ស្រីៗគួរតែបានដឹង នៅពេលដែលសង្សារអ្នក គេទុកមិត្តគេសំខាន់ជាងអ្នកគឺមិនមែនមានន័យថាគេមិនស្រលាញ់អ្នកនោះទេ តែពេលខ្លះគឺមកពីអ្នកពូកែរករឿង និងហួងហែងគេច្រើនពេកទើបគេធុញទ្រាន់នឹងនៅក្បែរអ្នក ហើយក៏ជ្រើសរើសនៅជាមួយមិត្តគេជាជាងនៅជាមួយអ្នក តែបើអ្នកអាចកែចរិតហួងហែងប្រច័ណ្ឌជ្រុលរបស់អ្នកបាន សង្សារអ្នកគេអាចនឹងទុកអ្នកសំខាន់វិញបាន។

២.ព្យាយាមត្រួតត្រាលើជីវិតគេ

រូបតំណាង
រូបតំណាង

ការដែលមានស្នេហាវាមិនមែនជាការអនុញ្ញាត្តឱ្យអ្នកណាម្នាក់មកត្រួតត្រាលើជីវិតរបស់ខ្លួនឯងនោះទេដូច្នេះមិនថាចំពោះតែអ្នក សង្សារអ្នកក៏ដូចគ្នាគ្មានអ្នកណាសប្បាយនឹងឱ្យគេមកត្រួតត្រា ឬធ្វើជាម្ចាស់ជីវិតរបស់ខ្លួន និងត្រូវស្តាប់តាមអ្វីដែលគេនិយាយគ្រប់ពេលនោះទេ អញ្ចឹងហើយ អ្វីដែលធ្វើឱ្យសង្សារអ្នក គេទុកមិត្តគេសំខាន់ជាងអ្នកគឺមកពីអ្នកព្យាយាមត្រួតត្រាលើជីវិតរបស់គេខ្លាំងពេក ទើបគេចេះតែគេចពីអ្នក។

៣. មិនយល់ពីគេ

រូបតំណាង
រូបតំណាង

វាជាការពិតនៅពេលខ្លះសូម្បីតែសង្សារដែលស្រលាញ់ខ្លាំងលើសលប់ក៏នៅតែមិនអាចយល់ពីចិត្តរបស់អ្នកបានដូចជាមិត្តភក្តិរបស់អ្នកដែរ ហេតុនេះវាមិនសូវជាចម្លែកនោះទេ ដែលពេលខ្លះសង្សារអ្នក គេក៏ទុកមិត្តគេសំខាន់ជាងអ្នកនោះ ម្យ៉ាងការដែលអ្នកមិនយល់ពីចិត្តរបស់គេវាក៏ជាហេតុផលមួយ ដែលធ្វើឱ្យគេចំណាយពេលវេលាជាមួយមិត្តគេច្រើនជាងនៅជាមួយអ្នកដែរ។

៤. មិនឱ្យតម្លៃគេ

រូបតំណាង
រូបតំណាង

ស្រីៗកុំអាងតែឃើញគេស្រលាញ់គេប្រឹងផ្គាប់ចិត្ត អ្នកក៏បានចិត្ត ធ្វើអ្វីមិនគិតពីអារម្មណ៍ ឬមិនឱ្យតម្លៃសង្សារអ្នកឱ្យសោះ ព្រោះពេលខ្លះទង្វើមួយចំនួន ដែលអ្នកធ្វើដោយមិនដឹងខ្លួន វាបានធ្វើឱ្យសង្សារអ្នកយល់ថាអ្នកមិនឱ្យតម្លៃគេទើបគេចេះតែយកពេលទៅនៅជាមួយមិត្ត ឬទុកមិត្តគេសំខាន់ជាងអ្នក ដូច្នេះមុននឹងធ្វើអ្វីមួយ ត្រូវគិតពីអារម្មណ៍គេផង គេក៏មានបេះដូង មានចិត្តចេះឈឺដូចអ្នកដែរ៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...