ចិត្តចង់មានស្នេហាដូចគេ ពេលមានគេសុំស្រលាញ់ គឺដឹងតែបដិសេធ តើមកពីអ្វី? - TrueID

ចិត្តចង់មានស្នេហាដូចគេ ពេលមានគេសុំស្រលាញ់ គឺដឹងតែបដិសេធ តើមកពីអ្វី?

January 22, 2022

ស្នេហា៖ មនុស្សស្រីភាគច្រើន តែងតែមានកូនចិត្តលួចច្រណែននឹងគូស្នេហ៍គេ ហើយថែមទាំងចិត្តចង់មានស្នេហាដូចជាគេទៀតផង គ្រប់ពេលឃើញគូស្នេហ៍គេបង្ហាញភាពផ្អែមល្ហែមដាក់គ្នាក៏ប៉ុន្តែ នៅពេលដែលមានមនុស្សប្រុសមកតាមចែចង់ ឬមកសុំស្រលាញ់បែរជារត់គេចហើយបដិសេធនឹងការសារភាពស្នេហ៍របស់គេទៅវិញ ដែលធ្វើឱ្យមនុស្សជាច្រើនតែងមានចម្ងល់ សូម្បីតែសាមីខ្លួន ក៏មិនយល់ពីខ្លួនឯងដែរ។

ដូច្នេះហើយ អ្នកទាំងអស់គ្នាប្រាកដជាចង់ដឹងហើយមែនទេ?ជាពិសេសមនុស្សស្រី ច្បាស់ណាស់ថាប្រាកដជាចង់ដឹង ថាវាមានមូលហេតុអ្វីទៅ ទើបបដិសេធស្នេហ៍គេគ្រប់ពេល ទាំងដែលក្នុងចិត្តខ្លួនឯង តែងតែចង់មានស្នេហាដូចជាគេ ប៉ុន្តែពេលដែលមានមនុស្សមកតាមចែចង់ បែរជាបដិសេធនឹងគេទៅវិញនោះក៏ដោយសារតែមូលហេតុមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ។

ចិត្តចង់មានស្នេហាដូចគេ ប៉ុន្តែឱ្យតែមានគេសុំស្រលាញ់គឺដឹងតែបដិសេធ តើមកពីអ្វី?៖

១. សុំានឹងការនៅម្នាក់ឯង

រូបតំណាង
រូបតំណាង

វាជារឿងពិតរបស់មនុស្សស្រី ដែលក្នុងចិត្តគឺតែងតែចង់មានស្នេហាចង់មានគ្នាដូចជាគូគេ ក៏ប៉ុន្តែឱ្យតែមានគេមកសុំស្រលាញ់​ គឺដឹងតែបដិសេធហើយ នោះក៏ព្រោះតែមនុស្សស្រី សុំាទៅនឹងការនៅម្នាក់ឯងដោយគ្មានគ្នា ទើបនៅពេលដែលចាប់ផ្តើម មានមនុស្សមកតាមយកចិត្តទុកដាក់ ឬសួរនាំច្រើន វាធ្វើឱ្យពួកគេមានអារម្មណ៍ថាធុញទ្រាន់ ទើបជាហេតុនាំឱ្យចិត្តរបស់មនុស្សស្រី ត្រូវបដិសេធភ្លាមៗ ទោះចង់មានស្នេហាក៏ដោយ។

២. មិនទាន់បានត្រៀមខ្លួននឹងមានស្នេហា

រូបតំណាង
រូបតំណាង

ការដែលមិនទាន់បានត្រៀមខ្លួនរួចរាល់នឹងមានស្នេហាវាក៏ជាមូលហេតុ ដែលអាចធ្វើឱ្យមនុស្សស្រីត្រូវបដិសេធស្នេហ៍គេដែរ ព្រោះនៅពេលដែលមិនបានត្រៀមខ្លួន វានឹងធ្វើឱ្យមនុស្សស្រីមានអារម្មណ៍ថាទើសទាល់ហើយនៅពេលភ្លាមៗនោះទៀត វានឹងធ្វើឱ្យមនុស្សស្រីយល់ថា ការនៅម្នាក់ឯងវាប្រសើរជាងបើទោះបីក្នុងចិត្តចង់មានស្នេហាដូចគេក៏ដោយ ក៏មនុស្សស្រីបដិសេធដែរ។

៣. មិនមែនជាប្រភេទមនុស្សប្រុសដែលខ្លួនចង់បាន

រូបតំណាង
រូបតំណាង

ចំពោះមនុស្សស្រី ដែលចិត្តចង់មានស្នេហា ក៏ប៉ុន្តែមិនព្រមស្រលាញ់គេវិញ នៅពេលដែលគេសារភាពស្នេហ៍ដាក់នោះ ក៏ព្រោះតែមនុស្សប្រុសដែលតាមចែចង់តាមស្រលាញ់គេ គឺមិនមែនជាប្រភេទមនុស្សប្រុស ដែលមនុស្សស្រីចង់បាននោះទេ ម្យ៉ាងក្តីស្រលាញ់មិនអាចបង្ខំបានឡើយ បើមិនស្រលាញ់គឺមិនស្រលាញ់ មិនមែនដោយសារតែចិត្តចង់មានស្នេហា គឺត្រូវព្រមទទួលយកគេ ទាំងចិត្តខ្លួនឯងមិនស្រលាញ់នោះទេ។

៤. ចិត្តចង់មានស្នេហា តែខ្លាចឈឺចាប់

រូបតំណាង
រូបតំណាង

ចិត្តចង់មានស្នេហា ចង់មានអ្នកមើលថែដូចជាគេក៏ប៉ុន្តែបែរជាមិនអាចទទួលយកការសារភាពស្នេហ៍របស់មនុស្សប្រុសបានទៅតាមវិញនោះក៏ព្រោះតែមនុស្សស្រី មានគំនិតអវិជ្ជមានទៅលើស្នេហា និងគិតថាការដែលមានស្នេហាដូចជាការប្រថុយទៅនឹងការទទួលបានការឈឺចាប់។ ដូច្នេះហើយ ទោះចិត្តចង់មានស្នេហាប៉ុណ្ណាក៏ដោយប្រសិនបើមនុស្សស្រី គិតអវិជ្ជមានទៅលើស្នេហាហើយនោះ មនុស្សស្រីនឹងបដិសេធការសារភាពស្នេហ៍របស់មនុស្សប្រុស អញ្ចឹងហើយ ទើបវាក្លាយទៅជាហេតុផលមួយ ដែលនាំឱ្យមនុស្សស្រីចង់មានស្នេហា ត្រូវបដិសេធស្នេហ៍គេ៕

ប្រភព៖​ gangbeauty

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...