ស្នេហា៖សម្រាប់មនុស្សស្រី ត្រឹមតែពាក្យនិយាយថាស្រលាញ់តែមួយម៉ាត់ គឺវានៅមិនទាន់គ្រន់គ្រាន់ នៅឡើយទេអ្វីដែលមនុស្សស្រីគ្រប់រូប ចង់បានបំផុត ពីមនុស្សប្រុសដែលពួកគេស្រលាញ់ គឺចង់ស្តាប់លឺនៅពាក្យពេចន៍ជាច្រើនផ្សេងទៀត ក្រៅពីពាក្យថាស្រលាញ់ លើសពីនេះ ត្រឹមពាក្យថាស្រលាញ់តែមួយម៉ាត់ វានៅមិនទាន់អាចបញ្ជាក់ពីសេចក្តីស្រលាញ់ពិតនិងភាពស្មោះត្រង់របស់មនុស្សប្រុសបាននោះទេ។
ដូច្នេះហើយពាក្យសម្តីដែលមនុស្សស្រីគ្រប់រូប តែងតែចង់លឺជាងពាក្យថាស្រលាញ់ ចេញពីមាត់មិត្តប្រុសរបស់ពួកគេគឺជាឃ្លាសម្តីមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ បើទោះបីវាត្រឹមតែជាពាក្យសម្តីក៏ដោយ តែវាមានន័យជាងពាក្យថាស្រលាញ់ ដែលមនុស្សស្រីគ្រប់រូប ចង់លឺបំផុត។
ពាក្យសម្តីទាំងនេះ ដែលស្រីៗចង់លឺជាងពាក្យស្រលាញ់ពីមិត្តប្រុសខ្លួន៖
១. «យើងនឹងឆ្លងកាត់វាទៅជាមួយគ្នា»
នៅពេលដែលទំនាក់ទំនងស្នេហាមានបញ្ហា មនុស្សប្រុសប្រើត្រឹមពាក្យសម្តីតែមួយឃ្លាដែលនិយាយថា «យើងនឹងឆ្លងកាត់វាទៅជាមួយគ្នា»នោះ វាក៏អាចធ្វើឱ្យមនុស្សស្រីយល់ថាខ្លួនពួកគេជាមនុស្សស្រីដែលសំណាងជាងគេណាស់ទៅហើយ ព្រោះមានមិត្តប្រុសដែលស្រលាញ់គេដោយច្បាស់លាស់ ហេតុនេះហើយ ពាក្យសម្តីដែលមនុស្សស្រីចង់លឺជាងពាក្យថាស្រលាញ់ចេញពីមាត់មិត្តប្រុសរបស់ពួកគេគឺជាពាក្យសម្តីទាំងអស់នេះ។
២. «ពិបាកចិត្តរឿងអ្វីនិយាយមកបងចាំស្តាប់»
មនុស្សស្រីភាគច្រើនពេលដែលពិបាកចិត្តម្តងៗ គឺតែងតែលាក់នៅក្នុងចិត្តតែម្នាក់ឯង ប៉ុន្តែប្រសិនបើបានមិត្តប្រុសរបស់និយាយថា «ពិបាកចិត្តរឿងអ្វីនិយាយមកបងចាំស្តាប់» ទៅកាន់ពួកគេនោះ ទោះពិបាកចិត្តយ៉ាងណា ក៏មានអារម្មណ៍ល្អមកវិញដែរ។ ម្យ៉ាងវាជាពាក្យសម្តីដែលពិរោះស្តាប់ជាងនិយាយថាស្រលាញ់រាប់រយលានដងព្រោះវាបានធ្វើឱ្យមនុស្សស្រីទទួលបានអារម្មណ៍ថាសុវត្ថិភាព និងមិនឯកា បែបនេះហើយ ទើបពាក្យសម្តីទាំងអស់នេះ ដែលមនុស្សស្រីតែងចង់លឺជាងពាក្យថាស្រលាញ់។
៣. «សង្សារបងស្អាតហើយពូកែជាងគេ»
នៅក្នុងចិត្តរបស់មនុស្សស្រីគឺតែងតែចង់ឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់ គិតថាខ្លួនពួកគេ ជាមនុស្សស្រីដែលស្អាត និងពូកែជាងស្រីដទៃប៉ុន្តែគ្រាន់តែពួកគេ មិនប្រាប់ឱ្យមិត្តប្រុសពួកគេបានដឹង ថាពួកគេពិតជាត្រូវការចង់ស្តាប់ពាក្យសម្តីទាំងអស់នេះទេ ហេតុនេះហើយ ក្រៅពីពាក្យថាស្រលាញ់របស់មនុស្សប្រុស ពាក្យសម្តីដែលសរសើរថា «សង្សារបងស្អាតហើយពូកែជាងគេ» វាជាពាក្យសម្តី ដែលអាចធ្វើឱ្យមនុស្សស្រី ញញឹមបានពេញមួយថ្ងៃ។
៤. «អរគុណអូនសម្រាប់គ្រប់យ៉ាង»
មិនមែនជាពាក្យថាស្រលាញ់តែគ្រាន់តែនិយាយថា «អរគុណអូនសម្រាប់គ្រប់យ៉ាង» វាជាពាក្យសម្តី ដែលអាចធ្វើឱ្យមនុស្សស្រីយល់ថា ខ្លួនពួកគេជាមិត្តស្រីដ៏ល្អ ព្រោះអាចធ្វើឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់មានក្តីសុខបាន អញ្ចឹងហើយ គ្រាន់តែពាក្យសម្តីដែលមនុស្សប្រុសនិយាយថា«អរគុណអូនសម្រាប់គ្រប់យ៉ាង» នេះ វាជាពាក្យសម្តីដែលពិរោះស្តាប់ជាងពាក្យថា «បងស្រលាញ់អូន» រាប់រយដងទៀតផង ម្យ៉ាងវិញទៀត ពាក្យសម្តីទាំងនេះ ក៏ជួយធ្វើទំនាក់ទំនងរវាងគ្នា កាន់តែល្អជាងមុន៕
ប្រភព៖ gangbeauty