ស្នេហា៖ ពិធីមង្គលការ គឺជារឿងរីករាយណាស់ ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍ មិនមែនជាល្បែង ដែលអ្នកចង់ឈប់លេងពេលណា ក៏បាននោះទេ។ នៅពេលដែល អ្នកសម្រេចចិត្ត ឈានជើនចូលក្នុងជីវិត អាពាហ៍ពិពាហ៍ហើយ អ្នកគ្មានផ្លូវត្រលប់ក្រោយបានទេ។ ជាពិសេស អ្នកត្រូវថែរក្សា សន្តិភាពក្នុងគ្រួសារឲ្យបានល្អ។ រួមគ្នាដោះស្រាយ បញ្ហានីមួយៗ ជាមួយគ្នា ដាច់ខាតកុំទុក នរណាម្នាក់ចោល ឲ្យដោះស្រាយបញ្ហា តែម្នាក់ឯងឲ្យសោះ។
រឿងសំខាន់បំផុត ដែលបុរសតែងតែរំពឹងថា ប្រពន្ធរបស់ពួកគេ នឹងក្លាយជាដៃគូ មិនមែនអ្នកដណ្តើម អំណាចគ្រប់គ្រងរបស់ ពួកគេទេ។ ពួកគេចង់ឱ្យផ្ទះ ក្លាយជាកន្លែងដែល មានក្តីសុខបំផុត ដើម្បីធ្វើឱ្យពួកគេ ចង់វិលត្រឡប់មកផ្ទះវិញ ជារៀងរាល់ថ្ងៃ ដោយគ្មានអារម្មណ៍ធុញទ្រាន់។ ពួកគេត្រូវការអារម្មណ៍ កក់ក្តៅពេលទៅដល់ផ្ទះ មិនមែនទៅផ្ទះ ហើយ ត្រូវស្តាប់ប្រពន្ធរអ៊ូរទ្រាំ ឬសួរនាំនូវរឿងដែល គេធ្វើរាល់ថ្ងៃ ដោយការមិនទុកចិត្ត នោះទេ។
ជាកាប្រសើរបើ ប្រពន្ធរបស់គេចេះ ធ្វើម្ហូបបានស្ទាត់ជំនាញ។ អ្នកមិនចាំបាច់មាន ថ្វីដៃល្អដូចជា មេចុងភៅលំដាប់ផ្កាយ៥ នោះទេ។ ប៉ុន្តែអ្នកគួរតែយល់ខ្លះ ដឹងពីរបៀបចំអិនអាហារ និងខិតខំដើម្បី ផ្គាប់ចិត្តរបស់ប្តី អ្នកឲ្យបានល្អ។ បុរសតែងតែ ស្រឡាញ់ស្ត្រី ដែលចំអិនម្ហូបឆ្ងាញ់ សម្រាប់ខ្លួនគេ។ ដូច្នេះមិនថាគាត់ ទៅដល់ណាទេ គាត់នៅតែចង់ត្រឡប់មកផ្ទះ ញុាំអាហាររបស់ប្រពន្ធ ចំអិនផ្ទាល់ដៃ និងលេងជាមួយកូនៗ របស់ពួកគេ។ បុរសទាំងអស់គឺ ត្រូវការសេរីភាព និងគ្មានការគ្រប់គ្រង ប៉ុន្តែបើអ្នកដឹងពីរបៀប ផ្គាប់ចិត្តរបស់គេ អ្នកនឹងមិនចាំបាច់ ព្រួយបារម្ភថាប្តី អាចលួចលាក់ស្រី នៅខាងក្រៅជាដាច់ខាត។
ចំណែកឯ ប្រពន្ធគឺត្រូវ ការស្វាមីដែលយល់ចិត្ត ព្រោះបេះដូងរបស់ស្ត្រី មានអារម្មណ៍ផុយស្រួយជាច្រើន។ ពេលខ្លះពួកគេមិនចង់និយាយ ឬពន្យល់អ្វីទាំងអស់។ ដូច្នេះប្រសិនបើ ភរិយានៅស្ងៀមប្តីដឹងថា នាងត្រូវការការយកចិត្តទុកដាក់ច្រើន ជាងពេលណាទាំងអស់។
ម៉្យាងទៀត ស្ត្រីភាគច្រើន ខ្លាចទទួលបានប្តីខ្ជិលច្រអូស ហើយមិនជួយ ការងាររបស់ពួកគេ។ មិនមានច្បាប់ណា មួយ ដែលនិយាយថា ការចម្អិនអាហារ គឺជាការងាររបស់ មនុស្សស្រីទេ។ ហេតុដូច្នេះហើយ សូម្បីតែបុរសដែល នៅខាងក្រៅ មានអំណាច និងអស្ចារ្យយ៉ាងណាក៏ដោយ ក៏ពួកគេគួរតែទៅផ្ទះ ហើយមូលដៃអាវ ដើម្បីជួយធ្វើការជាមួយ ប្រពន្ធ ខ្លះទើបជាការប្រសើរ៕
ប្រភព : phunutoday
ចង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload