រឿងដែលអ្នកត្រូវធ្វើ បើរកឃើញថាគេកំពុងក្បត់ - TrueID

រឿងដែលអ្នកត្រូវធ្វើ បើរកឃើញថាគេកំពុងក្បត់

October 20, 2022

ស្នេហា៖ អ្នកណាក៏ដូចអ្នកណាដែរគ្មានអ្នកណាអាចទទួលយកបាន នៅពេលដែលត្រូវបានមនុស្សដែលខ្លួនស្រលាញ់ និងខំទុកចិត្តលើបែរជាមកក្បត់ខ្លួននោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងត្រូវតែរៀនចេះទទួលយកនិងកាត់ចិត្ត។

ជាងនេះទៅទៀត ប្រសិនបើអ្នករាល់គ្នារកឃើញថាសង្សាររបស់អ្នកគេកំពុងតែក្បត់ចិត្តអ្នក អ្វីដែលអ្នកគួរធ្វើដើម្បីខ្លួនឯង គឺការធ្វើរឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះព្រោះវាជាអ្វីដែលអាចស្រោចស្រង់អ្នកចេញពីភាពឈឺចាប់ ដែលត្រូវបានគេក្បត់ចិត្ត។

រឿងដែលអ្នកត្រូវធ្វើបើរកឃើញថាគេកំពុងក្បត់៖

១. រៀនទទួលយកការពិត

រូបតំណាង
រូបតំណាង

ជាដំបូងអ្វីដែលអ្នកត្រូវធ្វើនៅពេលដែលដឹងថាសង្សាររបស់អ្នកគេកំពុងក្បត់នោះ គឺអ្នកត្រូវតែរៀនទទួលយកការពិតឱ្យបាន ថាមនុស្សដែលអ្នកស្រលាញ់និងបានទុកចិត្តកន្លងមកនេះ មិនមែនជាមនុស្សល្អ ដូចជាការគិតរបស់អ្នកនោះទេ អញ្ចឹងហើយរៀនដោះលែងនិងកាត់ចិត្ត ទើបអ្នកអាចបានជួបនឹងមនុស្សល្អៗផ្សេងទៀត។

 ២. គិតពីខ្លួនឯង

រូបតំណាង
រូបតំណាង

ពិតណាស់អ្នកអាចនឹងឈឺចាប់ខ្លាំង នៅពេលដែលដឹងថាសង្សារក្បត់ចិត្តខ្លួនតែទោះជាយ៉ាងណាក៏ដោយ បើគេចង់ក្បត់ហើយ​ មិនថាអ្នកជាមនុស្សស្រីស្អាត ឬល្អយ៉ាងណាក៏គេនៅតែអាចក្បត់ចិត្តអ្នកបាន ដូច្នេះហើយ ត្រូវគិតពីខ្លួនឯងជាមុន ដូចជាដឹងថាខ្លួនអ្នកនៅមានតម្លៃគ្រប់គ្រាន់ មិនអាចទៅធ្វើរឿងណា ដែលធ្វើឱ្យខ្លួនឯងអស់តម្លៃដោយសារតែមនុស្សក្បត់ម្នាក់នោះទេ។

៣. និយាយត្រង់ៗជាមួយគេ

រូបតំណាង
រូបតំណាង

ការនិយាយគ្នាត្រង់ៗជាមួយគេវាជាវិធីដោះស្រាយដ៏ល្អបំផុត នៅពេលដែលអ្នកបានដឹងថាគេកំពុងតែក្បត់អ្នកដើម្បីឱ្យគេដឹងខ្លួនថាគេបានធ្វើរឿងខុសដ៏ធ្ងន់ កុំដោយសារតែខ្លាចបាត់បង់គេធ្វើជាមិនដឹងមិនលឺនោះ ព្រោះស្នេហាដែលមានក្តីសុខ និងអាចនៅជាមួយគ្នាដល់ថ្ងៃអនាគតបានគឺជាស្នេហារវាងមនុស្សពីរនាក់ ដែលមានភាពស្មោះត្រង់នឹងគ្នា។

៤. ធ្វើការសម្រេចចិត្ត

រូបតំណាង
រូបតំណាង

រឿងចុងក្រោយដែលអ្នកត្រូវតែធ្វើនោះគឺការសម្រេចចិត្តថានៅតែបន្ត ឬបញ្ចប់ទំនាក់ទំនងស្នេហានោះ ព្រោះពេលខ្លះមនុស្សប្រុសមួយចំនួន គេខុសម្តងរួច គេក៏ចេះកែប្រែខ្លួនឱ្យល្អជាងមុនតែសម្រាប់មនុស្សប្រុសមួយចំនួនផ្សេងទៀត ទោះលើកលែងឱ្យរាប់រយដងទៀត ក៏នៅតែក្បត់ ដូច្នេះការសម្រេចិត្តបន្ត ឬបញ្ចប់គឺស្ថិតនៅលើអ្នកខ្លួនឯង៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...