៣យ៉ាង ធ្វើឱ្យអ្នកមិនអាចប្រៀបនឹងអ្នកចាស់គេបាន - TrueID

៣យ៉ាង ធ្វើឱ្យអ្នកមិនអាចប្រៀបនឹងអ្នកចាស់គេបាន

December 19, 2022

ស្នេហា៖ ជាការពិតណាស់យើងរាល់គ្នាមិនអាចទៅបង្ខំឱ្យអ្នកណាម្នាក់ មកស្រលាញ់យើងបានតាមចិត្តចង់យើងនោះទេ ព្រោះស្នេហាកើតចេញពីក្តីស្រលាញ់ពិតរវាងមនុស្សពីរនាក់គឺមិនអាចបង្ខិតបង្ខំបានឡើយ តែទោះជាបង្ខំបាន វាក៏គ្មានក្តីសុខដែរ។

ដូច្នេះហើយអ្នករាល់គ្នាមិនគួរស្ថិតនៅក្នុងទំនាក់ទំនងស្នេហាមួយដែលយកអ្នកទៅប្រៀបធៀបនឹងអ្នកចាស់គេនោះទេ ព្រោះបើគេប្រៀបអ្នកទៅនឹងអ្នកចាស់គេគឺបានន័យថាអ្នកប្រៀបមិនបានទៅនឹងអ្នកចាស់គេបាត់ទៅហើយ ម្យ៉ាងក៏ដោយសារតែហេតុផលដូចដែលបានរៀបរាប់នៅខាងក្រោមនេះទើបអ្នកមិនអាចប្រៀបស្មើនឹងអ្នកចាស់គេ។

៣យ៉ាង ធ្វើឱ្យអ្នកមិនអាចប្រៀបនឹងអ្នកចាស់គេបាន៖

១.គេនៅតែស្រលាញ់អ្នកចាស់

រូបតំណាង
រូបតំណាង

មិនមែនមកពីអ្នកមិនស្អាត ឬមិនល្អគ្រប់គ្រាន់ដូចទៅនឹងអ្នកចាស់គេនោះទេ តែការដែលអ្នកមិនអាចប្រៀបបានទៅនឹងអ្នកចាស់គេ គឺមកពីគេនៅតែស្រលាញ់អ្នកចាស់គេ ហើយមិនថាអ្នកស្អាត ឬប្រឹងធ្វើល្អយ៉ាងណាក៏ដោយនោះទេ ប្រសិនបើគេនៅតែស្រលាញ់អ្នកចាស់គេមើលមិនឃើញពីភាពល្អរបស់អ្នកឡើយ។

២.អ្នកមិនអាចជំនួសកន្លែងអ្នកចាស់គេបាន

រូបតំណាង
រូបតំណាង

អ្វីដែលធ្វើឱ្យអ្នកមិនអាចប្រៀបបានទៅនឹងអ្នកចាស់គេគឺមកពីអ្នកមិនអាចជំនួសកន្លែងអ្នកចាស់គេបាន ព្រោះនៅក្នុងបេះដូងរបស់គេ គឺនៅមានតែអ្នកចាស់ ហេតុនេះហើយមិនថាអ្នកព្យាយាមខ្លាំងប៉ុណ្ណានោះទេ អ្នកក៏គ្មានថ្ងៃដែលអាចយកឈ្នះបេះដូងរបស់គេបានឡើយបើគេនៅតែទុកអ្នកចាស់គេសំខាន់ខ្លាំងនោះ។

៣.អ្នកមិនមែនជាមនុស្សដែលគេស្រលាញ់

រូបតំណាង
រូបតំណាង

ការពិតដែលអ្នកគួរទទួលយកគឺអ្វីដែលធ្វើឱ្យអ្នកមិនអាចប្រៀបបានទៅនឹងអ្នកចាស់អ្នកគឺមកពីអ្នកមិនមែនជាមនុស្សដែលគេស្រលាញ់ និងត្រូវការ អញ្ចឹងហើយ មិនថាក្តីស្រលាញ់និងការលះបង់របស់អ្នកចំពោះគេខ្លាំងប៉ុណ្ណាក៏ដោយ ក៏គេមើលមិនឃើញដែរលើសពីនេះ ចុងក្រោយទៅអ្វីដែលអ្នកអាចទទទួលបានពីគេច្រើនបំផុតនោះ គឺក្តីអាណិតអាសូរតែមិនមែនជាក្តីស្រលាញ់ឡើយ៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...