៣ចំណុច ធ្វើឱ្យអ្នកកាន់តែមានតម្លៃនៅក្នុងរឿងស្នេហា - TrueID

៣ចំណុច ធ្វើឱ្យអ្នកកាន់តែមានតម្លៃនៅក្នុងរឿងស្នេហា

July 11, 2022

ស្នេហា៖ ស្នេហាអាចធ្វើឱ្យមនុស្សគ្រប់គ្នា មានក្តីសុខនិងក្តីទុក្ខក្នុងពេលតែមួយក៏ពិតមែនតែស្នេហាក៏អាចធ្វើឱ្យអ្នកក្លាយទៅជាមនុស្សម្នាក់ ដែលគ្មានតម្លៃដោយមិនដឹងខ្លួនផងដែរប្រសិនជាអ្នកស្រលាញ់គេខ្លាំង រហូតដល់ថ្នាក់ភ្លេចស្រលាញ់និងគិតពីខ្លួនឯង។

ហេតុនេះហើយស្រលាញ់អ្នកណាម្នាក់វាមិនខុសនោះទេ ប៉ុន្តែអ្វីដែលខុស គឺការដែលអ្នកស្រលាញ់គេ រហូតធ្វើឱ្យខ្លួនឯងបាត់បង់តម្លៃអញ្ចឹងហើយ ប្រសិនជាចង់ឱ្យខ្លួនឯងកាន់តែមានតម្លៃនៅក្នុងរឿងស្នេហាអ្នករាល់គ្នាត្រូវតែធ្វើខ្លួនឱ្យមានចំណុចទាំងអស់នេះ ទើបមិនងាយបាត់បង់តម្លៃខ្លួនឯង។

៣ចំណុច ធ្វើឱ្យអ្នកកាន់តែមានតម្លៃនៅក្នុងរឿងស្នេហា៖

១. បើគេមិនស្រលាញ់ អ្នកត្រូវស្រលាញ់ខ្លួនឯង

រូបតំណាង
រូបតំណាង

ចង់ឱ្យខ្លួនឯងកាន់តែមានតម្លៃនៅក្នុងរឿងស្នេហាដាច់ខាតកុំទាមទារ ឬបង្ខំឱ្យគេមកស្រលាញ់អ្នកឱ្យសោះ ប្រសិនជាគេស្រលាញ់អ្នកទោះអ្នកនៅស្ងៀមៗ ក៏គេមកស្រលាញ់អ្នកដែរ ហើយបើគេមិនស្រលាញ់ អ្នកត្រូវតែចេះស្រលាញ់ និងមើលថែខ្លួនឯងឱ្យបានល្អជាជាងយកពេលទៅចំណាយលើមនុស្សដែលមើលមិនឃើញតម្លៃអ្នក។

២. បើគេមិនច្បាស់លាស់អ្នកត្រូវច្បាស់លាស់ជាមួយខ្លួនឯង

រូបតំណាង
រូបតំណាង

កុំទៅខ្វល់ឬគិតច្រើនប្រសិនជាគេមិនច្បាស់លាស់ជាមួយ អ្នកត្រូវច្បាស់លាស់ជាមួយនឹងខ្លួនឯង ថារស់នៅកន្លែងណាដែលមានក្តីសុខកុំបណ្តោយឱ្យខ្លួនឯង ចោលពេលវេលាទទេរៗនៅក្បែរមនុស្សដែលមិនច្បាស់លាស់ តែបើអ្នកមិនទាំងច្បាស់លាស់ជាមួយខ្លួនឯងថាចង់បានបែបណាឱ្យប្រាកដផងនោះ អ្នកច្បាស់ជាបាត់បង់តម្លៃខ្លួនឯងដោយសារតែស្នេហាជាក់ជាមិនខាន។

៣. បើគេមិនឱ្យគោរពអ្នកទេអ្នកចាំបាច់ត្រូវគោរពខ្លួនឯង

រូបតំណាង
រូបតំណាង

នៅក្នុងរឿងស្នេហាប្រសិនបើគេមិនដែលគោរព ឬឱ្យតម្លៃអ្នកក្នុងនាមជាមនុស្សដែលស្រលាញ់ និងលះបង់គ្រប់យ៉ាងដើម្បីគេ​ ចាំបាច់អ្នកត្រូវតែគោរព និងមើលឃើញពីតម្លៃដែលខ្លួនអ្នកមានកុំបណ្តែតបណ្តោយឱ្យខ្លួនឯង ស្ថិតនៅកន្លែងដែលគេមិនគោរព និងឱ្យតម្លៃអ្នកឱ្យសោះព្រោះវានឹងធ្វើឱ្យអ្នកបាត់បង់តម្លៃខ្លួនឯង ហេតុនេះ អ្នកចាំបាច់ត្រូវតែមានការគោរពចំពោះខ្លួនឯងជានិច្ច៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...