ស្នេហា៖ មនុស្សប្រុសភាគច្រើន អាចនឹងគិតថា ពាក្យថាស្រលាញ់ តែមួយម៉ាត់ វាគឺជាអ្វីដែលមនុស្សស្រី តែងតែចង់ស្តាប់ ប៉ុន្តែវាក៏មិនមែនជាការពិត ទាំងស្រុងនោះទេ ថ្វីបើពាក្យថាស្រលាញ់ គឺជាពាក្យដែលអាច ធ្វើឱ្យមនុស្សស្រី មានស្នាមញញឹម និងមានក្តីសុខបាន ក៏ពិតមែន តែក៏នៅមានរឿងផ្សេង ដែលមានឥទ្ធិពលខ្លាំងលើសលប់ ជាងការដែលស្តាប់លឺ ពាក្យនេះទៀតផង។
តាមពិតទៅ ទង្វើរបស់មនុស្សប្រុសមួយចំនួនដែលធ្វើទៅកាន់មនុស្សស្រីទេ ទើបវាមានឥទ្ធិពលខ្លាំងក្លា ជាងពាក្យថា ''ស្រលាញ់'' ហើយវាក៏រឹតតែ ធ្វើឱ្យមនុស្សស្រី មានក្តីសុខកាន់តែខ្លាំងបន្ទាប់ពីមនុស្សប្រុសដែល ខ្លួនស្រលាញ់ ធ្វើទង្វើទាំងនេះដាក់ខ្លួន។
ទង្វើទាំងនេះរបស់មនុស្សប្រុសចំពោះមនុស្សស្រី គឺមានឥទ្ធិពលខ្លាំងជាងពាក្យថា’’ស្រលាញ់’’៖
១. ផ្តល់សិទ្ធឱ្យនាងប៉ះទូរស័ព្ទតាមចិត្ត
ការផ្តល់សិទ្ធឱ្យនាង ប៉ះពាល់របស់របផ្ទាល់ខ្លួន ដែលមានដូចជា ទូរស័ព្ទជាដើមនេះ វាគឺជាអ្វី ដែលអាចបានបញ្ជាក់ថា មនុស្សប្រុសដែលនាងស្រលាញ់បានធ្វើឱ្យនាង កាន់តែមានជំនឿ ជឿជាក់បន្ថែមទៀត។ ដូច្នេះហើយ ការធ្វើបែបនេះវាពិតជាអត្ថន័យ និងឥទ្ធិពលខ្លាំង ជាងពាក្យថា''ស្រលាញ់''ណាស់។
២. បបួលនាងសាកល្បងធ្វើរឿងថ្មីៗជាមួយគ្នា
ការបបួលនាង សាកល្បងធ្វើនូវ រឿងថ្មីៗជាមួយគ្នាវាគឺជាការបន្ថែម ភាពស្និទ្ធស្នាល និងផ្តល់ពេលវេលា ក្នុងការនៅក្បែរនាងដែលមនុស្សស្រីភាគច្រើន តែងតែចង់មាន ពេលវេលាបែបនេះ ជាមួយមនុស្សដែលនាងស្រលាញ់។ ដូចជាការធ្វើដំណើរកម្សាន្ត ឬធ្វើការងារសប្បុរសធម៌ ជាមួយគ្នាជាដើម ហើយវាសុទ្ធតែជារឿង ដែលអាចធ្វើឱ្យ ទំនាក់ទនងស្នេហាមួយនោះកាន់តែមានភាពរឹងមាំ ទៀតផង។
៣.ធ្វើឱ្យនាងភ្ញាក់ផ្អើល
ការធ្វើឱ្យនាងមាន ការភ្ញាក់ផ្អើលវាមិនមែនអាស្រ័យទៅលើវត្ថុ ដែលមានតម្លៃថ្លៃនោះទេ ប៉ុន្តែវាស្រ័យទៅលើ ទង្វើ ដែលមនុស្សប្រុសធ្វើឱ្យនាងភ្ញាក់ផ្អើល ដូចជានាំនាង ទៅជួបប៉ាម៉ាក់ នាំនាងទៅកន្លែងដែល នាងតែងតែចង់ទៅឬទៅញុំាអាហារឆ្ងាញ់ៗជាដើម។ ដែលរឿងទាំងនេះ វាពិតជាមានអត្ថន័យខ្លាំងជាងការប្រើពាក្យថា"ស្រលាញ់" ណាស់។
៤. នៅពេលមានបញ្ហា តែងតែនិយាយជាមួយនាងជាជាងជ្រើសយកការស្ងៀមស្ងាត់
គូស្នេហ៍គ្រប់គូរគឺជៀសមិនផុតឡើយ ពីការឈ្លោះប្រកែកគ្នា ប៉ុន្តែមិនថាមានបញ្ហាឬជម្លោះជាមួយគ្នាខ្លាំង ប៉ុណ្ណានោះទេ។ មនុស្សប្រុស គួរតែជ្រើសរើសយក ការនិយាយវែកញែកជាមួយនាងជាជាងជ្រើសយក ការស្ងៀមស្ងាត់ ព្រោះមិនថាស្ថិត នៅក្នុងស្ថានភាពបែបណាទេមនុស្សស្រីតែងតែត្រូវការ ការខ្វាយខ្វល់ពីមនុស្សប្រុស ដែលនាងស្រលាញ់ ដូច្នេះហើយទង្វើនេះហើយ ដែលនាងចង់បានខ្លាំង ជាងស្តាប់ពាក្យថា "ស្រលាញ់''។
៥. មានមោទនភាពចំពោះនាង
មិនថានាងធ្វើរឿងតូចតាចឬធំដុំដោយជោគជ័យ ឬក៏បរាជ័យនោះទេ មនុស្សប្រុសគួរតែ មានមោទនភាព ចំពោះអ្វីដែលនាងបានធ្វើព្រោះបើទោះបីជា មនុស្សស្រី រឹងមាំខ្លាំងប៉ុណ្ណាក៏ដោយ ក៏ត្រូវការការលើកទឹកចិត្តនិងការផ្តល់កម្លាំងចិត្តពីមនុស្សជុំវិញខ្លួន ជាពិសេសមនុស្សដែល នាងស្រលាញ់ ផងដែរ។
៦. ស្តាប់តាមគំនិតឬយោបល់របស់នាង
គ្មានមនុស្សស្រីណាដែលចង់ឃើញមនុស្សប្រុស ដែលខ្លួនស្រលាញ់ដើរផ្លូវខុស និងធ្វើខុសនោះទេ ដូច្នេះហើយ នៅពេលដែលនាង ផ្តល់យោបល់ឬគំនិតអ្វីមួយ មនុស្សប្រុសគួរតែព្យាយាម ស្តាប់តាមគំនិតរបស់នាងខ្លះ ដែលវាជាទង្វើមួយដែលធ្វើឱ្យ មនុស្សស្រីគិតថា ពួកគេក៏មានតម្លៃនៅក្នុង ក្រសែភ្នែកមនុស្សដែល នាងស្រលាញ់ ផងដែរ៕
ប្រភព៖ phunuvagiadinh