ចង់គេចពីស្នេហាដែលតែងតែធ្វើឱ្យឈឺចាប់ ត្រូវធ្វើរឿងទាំងនេះ - TrueID

ចង់គេចពីស្នេហាដែលតែងតែធ្វើឱ្យឈឺចាប់ ត្រូវធ្វើរឿងទាំងនេះ

May 5, 2022

ស្នេហា៖ នៅក្នុងទំនាក់ទំនងស្នេហា ដែលអាចបន្តដំណើរទៅមុខជាមួយគ្នាបាន មិនមែនមានតែការស្រលាញ់តែមុខទេ តែវាទាមទារការផ្តល់នូវសេចក្តីសុខឱ្យគ្នាទៅវិញទៅមក តែបើស្នេហាតែងតែផ្តល់នូវការឈឺចាប់ ទោះស្រលាញ់យ៉ាងណាក៏គួរតែគេចចេញដែរ។    

ដូច្នេះហើយប្រសិនជាអ្នករាល់គ្នាចង់គេចចេញពីស្នេហាមួយ ដែលតែងតែផ្តល់នូវការឈឺចាប់ឱ្យអ្នកស្ទើរតែគ្រប់ពេលនោះអ្នកគួរតែធ្វើរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះអ្នកនឹងមិនត្រូវឈឺចាប់ដោយសារតែស្នេហានោះម្តងទៀតឡើយ ហើយជីវិតអ្នកនឹងមានក្តីសុខច្រើនជាងមុន។

ចង់គេចពីស្នេហាដែលតែងតែធ្វើឱ្យឈឺចាប់ត្រូវធ្វើរឿងទាំងនេះ៖

១. បណ្តោយខ្លួនឱ្យឈឺចាប់មួយរយៈ

រូបតំណាង
រូបតំណាង

ដូចដែលយើងរាល់គ្នាបានដឹងស្រាប់ហើយ ចំពោះរឿងស្នេហាមួយនេះបើវាមិនបានផ្តល់នូវសេចក្តីសុខទេ វាមានតែផ្តល់នូវសេចក្តីទុក្ខនិងការឈឺចាប់ ដូច្នេះហើយបើវាមិនសមបំណង ហើយបើចង់គេចចេញពីការឈឺចាប់មួយនោះអ្នករាល់គ្នាអាចបណ្តោយឱ្យខ្លួនឯងឈឺចាប់មួយរយៈបាន ប៉ុន្តែត្រូវតែក្រោកឈរឡើងវិញ នោះអ្វីៗវានឹងល្អប្រសើរឡើង។

២. យកចិត្តទុកដាក់លើខ្លួនឯងឱ្យបានច្រើន

រូបតំណាង
រូបតំណាង

អ្នកគ្រប់គ្នាត្រូវតែចងចាំទុកថាមិនថាឪពុកម្តាយ ឬក៏មនុស្សជិតស្និទ្ធនឹងអ្នកខ្លាំងប៉ុណ្ណានោះទេ នៅពេលដែលអ្នកឈឺចាប់ ពួកគេបានត្រឹមតែឈរនៅក្បែរ និងលើកទឹកចិត្តអ្នកតែប៉ុណ្ណោះប៉ុន្តែមនុស្សដែលអាចដឹងពីខ្លួនអ្នកច្បាស់បំផុត គឺជាខ្លួនអ្នកផ្ទាល់ អញ្ចឹងហើយចង់គេចចេញពីស្នេហា ដែលតែងតែធ្វើឱ្យឈឺចាប់គឺអ្នកត្រូវតែយកចិត្តទុកដាក់លើខ្លួនឯងឱ្យបានច្រើនជាងអ្នកដទៃ។

៣.កំណត់គោលដៅថ្មីសម្រាប់ខ្លួនឯង

រូបតំណាង
រូបតំណាង

បើចង់គេចចេញពីស្នេហាមួយ ដែលតែងតែផ្តល់នូវការឈឺចាប់អ្វីដែលអ្នកត្រូវធ្វើ បន្ទាប់ពីឈឺចាប់ឆ្អែតឆ្អន់ហើយនោះគឺកំណត់គោលដៅជីវិតខ្លួនឯងសារជាថ្មី ម្យ៉ាងវិញទៀត ការកំណត់គោលដៅថ្មីវាក៏ជាអ្វីមួយ ដែលបើកឱកាសឱ្យខ្លួនអ្នក បានរស់នៅដោយមានក្តីសុខសារជាថ្មីផងដែរ។

៤. កុំបង្ខំគួរតែចេះទុកពេលឱ្យខ្លួនឯង

រូបតំណាង
រូបតំណាង

រឿងអ្វីក៏ដោយក៏ត្រូវការពេលវេលាដែរ មិនថាភាពឈឺចាប់ដោយសារតែស្នេហាទេ វាមិនអាចបាត់ឈឺភ្លាមៗ ដូចដែលចិត្តអ្នកចង់បាននោះទេព្រោះយើងម្នាក់ៗជាមនុស្ស គឺត្រូវតែចេះឈឺ ចេះយំ វាជារឿងធម្មតា ប៉ុន្តែអ្វីដែលសំខាន់ ដើម្បីគេចចេញពីការឈឺចាប់មួយនោះ អ្នកគួរតែកុំបង្ខំខ្លួនឯង ហើយទុកពេលឱ្យខ្លួនឯងបន្តិច ​អ្វីៗវានឹងល្អប្រសើរ៕

ប្រភព៖​ gangbeauty

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...