ស្នេហា៖ រាល់ទំនាក់ទំនងស្នេហាទាំងអស់គឺគ្មានអ្នកណាចង់ឱ្យមានវត្តមានជនទីបីលេចឡើងមកនោះទេព្រោះជនទីបី អាចចូលមកបំផ្លាញទំនាក់ទំនងស្នេហារាប់ឆ្នាំបានដោយងាយតែក៏កុំបន្ទោសតែជនទីបីតែម្ខាង ប្រសិនបើអ្នកល្អគ្រប់គ្រាន់មែន សង្សារអ្នកមិនងាយបែកចិត្តពីអ្នកដែរ។
ហេតុនេះហើយ បន្ទោសតែជនទីបីចូលមកក្នុងទំនាក់ទំនងអ្នកតែម្ខាងក៏មិនកើតដែរអ្នកគួរតែសង្កេតមើលលើទង្វើរបស់ខ្លួនឯងជាមុនសិន ថាបានបំពេញតួនាទីជាសង្សារល្អឬនៅប្រសិនបើនៅ ហើយអ្នកតែងតែធ្វើបែបនេះដាក់សង្សារអ្នកទៀត គេចាប់អារម្មណ៍លើអ្នកផ្សេងវាគ្មានអ្វីចម្លែកទេ។
កុំបន្ទោសជនទីបីដែលចូលមកបើអ្នកតែងធ្វើបែបនេះដាក់សង្សារ៖
១. មិនយកចិត្តទុកដាក់
មានឈ្មោះសង្សារប៉ុន្តែបើអ្នកមិនដែលបំពេញតួនាទីជាសង្សារ ឬយកចិត្តទុកដាក់ជាមួយនឹងមនុស្សដែលអ្នកប្រាប់ថាស្រលាញ់ទេនោះជនទីបីគេនឹងធ្វើវាជំនួសអ្នកហើយវាក៏មិនមែនជាកំហុសរបស់ជនទីបីតែម្ខាងដែលចូលមកបំផ្លាញទំនាក់ទំនងរបស់អ្នកដែរតែមកពីអ្នកខ្លួនឯង ដែលបណ្តោយឱ្យជនទីបី ចូលមកយកចិត្តទុកដាក់លើសង្សារអ្នកដោយខ្លួនឯង។
២. មិនខ្វល់ពីអារម្មណ៍សង្សារ
ទោះអ្នកមានឈ្មោះជាសង្សារពិតមែនតែបើអ្នកមិនដែលខ្វាយខ្វល់ពីអារម្មណ៍របស់សង្សារខ្លួនទេនោះ អ្នកផ្សេងគេនឹងខ្វល់ពីអារម្មណ៍សង្សាររបស់អ្នកជំនួសអ្នក ដូច្នេះកុំទៅទោសបន្ទោសថាគេជាជនទីបី ចូលមកបំផ្លាញទំនាក់ទនងរបស់អ្នក ព្រោះបើអ្នកមិនខ្វល់ខ្វាយទេនោះ គ្មានអ្នកណាអាចទ្រាំនៅគ្រាំគ្រាចិត្ត ជាមួយនឹងការមិនខ្វល់ខ្វាយរបស់អ្នកទៀតទេ។
៣. មិនឱ្យតម្លៃលើក្តីស្រលាញ់របស់សង្សារខ្លួន
មនុស្សស្រលាញ់គ្នា ត្រូវចេះផ្តល់តម្លៃទៅលើក្តីស្រលាញ់ និងការលះបង់ចំពោះគ្នាតែប្រសិនបើអ្នកដែលជាសង្សារ មិនដែលឱ្យតម្លៃលើក្តីស្រលាញ់ ដែលសង្សារខ្លួនខំលះបង់ឱ្យទេនោះអ្នកមិនស័ក្កសមនឹងទទួលបានក្តីស្រលាញ់នោះទេ ដូច្នេះទុកឱ្យអ្នកផ្សេងដែលគេស័ក្កសមនឹងទទួលបានទៅចុះអញ្ចឹងហើយ កុំបន្ទោសជនទីបី អ្នកដែលត្រូវបន្ទោសនោះ គឺជាខ្លួនអ្នក។
៤. ទុកសង្សារចោល
កុំបន្ទោសជនទីបីដែលចូលមកលួងលោមសង្សារអ្នក ប្រសិនបើអ្នកតែងតែទុកសង្សារចោល និងមិនដែលផ្តល់ពេលវេលាឱ្យគេគ្រប់គ្រាន់នោះ ព្រោះមនុស្សយើងម្នាក់ៗតែងតែរវល់ ប៉ុន្តែអ្វីដែលសំខាន់ គេចេះបែងចែកពេកវេលានិងដឹងថាអ្វីដែលសំខាន់ ហេតុនេះ ការដែលអ្នកទុកសង្សារអ្នកចោលបែបនេះហើយដែលជាឱកាសសម្រាប់ជនទីបីចូលមកលួងលោមសង្សារអ្នក នៅពេលដែលអ្នកទុកសង្សារចោល៕