ស្នេហា៖ ជឿទៅ អ្នកណាក៏ដូចអ្នកណាដែរគឺមិនងាយនឹងអាចបំភ្លេចមនុស្សដែលខ្លួនធ្លាប់ស្រលាញ់បានដោយងាយស្រួលនោះទេលុះត្រាតែរយៈពេលកន្លងមក គឺមិនធ្លាប់បានស្រលាញ់ ទើបពេលដែលបែកគ្នាហើយ អាចធ្វើចិត្តបានភ្លាមៗ។
ហេតុនេះហើយសង្សារចាស់អ្នក គេក៏មិនងាយនឹងបំភ្លេចអ្នកបានដូចគ្នាហើយបើចង់ដឹងថាសង្សារចាស់អ្នក គេនៅតែនឹកនានិងមិនទាន់បំភ្លេចអ្នកបានទាំងស្រុងឬក៏អត់នោះអ្នកអាចសង្កេតមើលសង្សារចាស់អ្នកលើសញ្ញាដូចដែលបានរៀបរាប់នៅខាងក្រោមនេះបាន។
៥សញ្ញាបង្ហាញថាសង្សារចាស់អ្នកមិនទាន់ភ្លេចអ្នក៖
១. គេនៅតែខឹងស្អប់អ្នក
ប្រសិនបើសង្សារចាស់របស់អ្នក គេនៅតែខឹងស្អប់អ្នកនោះបានន័យថាគេមិនទាន់បំភ្លេច ឬកាត់ចិត្តពីអ្នកបានទាំងស្រុងនោះទេ ព្រោះថាការដែលគេនៅមានអារម្មណ៍ខឹងនិងស្អប់អ្នកគឺវាសុទ្ធសឹងតែកើតចេញពីអារម្មណ៍ដែលគេនៅស្រលាញ់អ្នកគ្រាន់តែគេពិបាកនឹងវិលមករកអ្នកវិញតែប៉ុណ្ណោះ ប៉ុន្តែគេនៅតែមិនអាចបំភ្លេចអ្នកបានដដែល។
២. តែងតែគេចមុខអ្នក
ជឿទៅមនុស្សធ្លាប់ស្រលាញ់គ្នា ទោះបែកគ្នាយូរយ៉ាងណា ក៏មិនអាចបំភ្លេចគ្នាបានដោយងាយៗដែរគឺនៅតែស្រលាញ់ និងនៅតែនឹកនាដល់គ្នាជានិច្ច ម្យ៉ាងវិញទៀត បើសង្សារចាស់អ្នក គេតែងតែគេចមុខពីអ្នកដោយមិនហ៊ានប្រឈមមុខជាមួយអ្នក ឬមើលមុខអ្នកចំ នោះវាសបញ្ជាក់យ៉ាងច្បាស់ហើយថា សង្សារចាស់អ្នកមិនទាន់កាត់ចិត្តពីអ្នកបានឡើយ។
៣. មិនទាន់មានអ្នកថ្មី
បែកគ្នាហើយ អ្នកដែលនៅមិនទាន់មានអ្នកថ្មីភាគច្រើនតែងនិយាយថា ចង់យកពេលនៅម្នាក់ឯង តែតាមពិតទៅ មនុស្សដែលបែកគ្នាហើយ ភាគច្រើនគឺសុទ្ធតែជាអ្នកដែលនៅនឹកនាដល់សង្សារចាស់និងមិនទាន់អាចបំភ្លេចគេបាន ដូច្នេះ បើសង្សារចាស់អ្នក គេមិនទាន់មានអ្នកថ្មីមកជំនួសអ្នក គឺបានន័យថាគេមិនទាន់បំភ្លេចអ្នកបាននោះទេ។
៤. សួរនាំអ្នកពីមិត្តភក្តិអ្នក
មនុស្សដែលគេអស់ចិត្តនិងអាចបំភ្លេចអ្នកបាន កុំថាឡើយតែសួរនាំចង់ដឹងសុខទុក្ខពីអ្នក សូម្បីតែឈ្មោះអ្នកក៏គេមិនចង់ដឹងលឺផង តែបើសង្សារចាស់អ្នក គេនៅតែមកសួរនាំអ្នកពីមិត្តភក្តិអ្នកនោះបានន័យថាគេនៅតែបារម្ភ នៅតែខ្វល់ខ្វាយពីអ្នកជានិច្ចគ្រាន់តែគេមិនដឹងថាខ្វល់ពីអ្នកក្នុងឋានៈជាអ្វី។
៥.នៅទុករបស់ដែលអ្នកធ្លាប់ឱ្យ
អ្វីដែលអ្នកអាចសង្កេតមើលដឹងថាសង្សារចាស់អ្នក គេមិនទាន់បំភ្លេចអ្នកបាន គឺនៅពេលដែលគេ ទុករបស់ដែលអ្នកធ្លាប់ឱ្យនៅកន្លែងដដែល និងរក្សាទុកវាបានយ៉ាងល្អដូចជាចញ្ចៀន កងដៃ ឬរបស់របផ្សេងៗជាដើមដែលវាសុទ្ធសឹងតែបង្ហាញឱ្យអ្នកបានឃើញថា គេនៅតែមិនទាន់អាចបំភ្លេចអ្នកបានគេនៅតែស្រលាញ់ និងចង់វិលរកអ្នក៕